Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទំនាស់ពាក្យសម្តីក្នុងវង់ផឹកស៊ី៖ ក្មួយប្រុស កាប់ក្បាលអ៊ុំប្រុស ឱ្យរបួសធ្ងន់

Views: 2

ដោយៈសុក្ចារិន / ពោធិ៍សាត់៖ នគរបាលស្រុកបាកាន សហការជាមួយនគរបាល ប៉ុស្ដិ៍ឃុំបឹងបត់កណ្តោល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើហិង្សា ដោយបានកាប់ក្បាល អ៊ុំប្រុសរបស់ខ្លួន ឱ្យរងរបួសធ្ងន់ ដោយសារតែមានទំនាស់ ពាក្យសម្តីគ្នា នៅក្នុងវង់ផឹកស៊ី​ជាមួយគ្នា ។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង២៥នាទី នៅចំណុចផ្ទះរបស់ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ៣៥ឆ្នាំ ស្ថិតនៅភូមិសំរោង ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

បើយោងតាមការរៀបរាប់ របស់ជនសង្ស័យ ឈ្មោះ ឆន សៅ បានឲ្យដឹងថាៈ មុនពេលកើត ហេតុ ជនសង្ស័យ និងបងថ្លៃ ឈ្មោះ វ៉ាន់ ធី ព្រមទាំងអ៊ុំប្រុស ឈ្មោះ ភេ រំ បានផឹកស្រា ជាមួយគ្នា ។ លុះផឹកស៊ីបានយូរបន្តិច ខ្លួនក៏បានផឹកស្រាស្រវឹង និងបានទាស់ពាក្យសម្តី ជាមួយអ៊ុំប្រុសរបស់ខ្លួន ដែលបានផឹកជាមួយគ្នា ហើយក៏បានស្ទុះទៅយកកាំបិត ដែលសៀតនៅជញ្ជាំងផ្ទះបាយ មកកាប់លើជនរងគ្រោះ ចំនួន ៣ កាំបិត (ចំក្បាល ចំនួន ២កាំបិត និងចំកដៃឆ្វេង ចំនួន១កាំបិត) ។

បច្ចុប្បន្ន សង្ស័យ និងវត្ថុតាង បានត្រូវសមត្ថកិច្ច កសាងសំណុំរឿង និងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការ តាមនីតិវិធី ៕ V / N

Post navigation