Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទំនេរពីការងារស្នូល កងកម្លាំង បង្កបង្កើតផលក្នុងអង្គភាព ដើម្បីលើកកម្ពស់ជីវភាព

Views: 1

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានឱ្យដឹងថាៈ កងកម្លាំង បើទំនេរពីការងារស្នូល និងការងារអន្តរាគមន៍ ការងារសង្គម គឺត្រូវសម្រុកបង្កបង្កើតផលក្នុងអង្គភាព ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ ក៏ដូចជាក្នុងបន្ទាយមានម្ហូបអាហារហូបគ្រប់គ្រាន់់។

ដោយឡែក កងវរសេនាតូចលេខ៥១៤ នៃកងពលនេះ បានឱ្យដឹងថាៈ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ នៃកងពលតូចថ្មើរជើងលេខ៥១ បានដាំដុះដំឡូងមី លើដីចំការ ក្នុងអង្គភាព ទំហំ ១៥.០០០ ម៉ែត្រការ៉េ នាពេលនេះ បានប្រមូលផល ដោយទទួលបានលទ្ធផលល្អប្រសើរ ហើយលក់ឲ្យអាជីវករម្ចាស់លាន ស្តង់ដំឡូង នៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានឱ្យដឹងបន្តថាៈ ក្រៅពីអនុវត្តបទបញ្ជា ការចង្អុលទិស ការណែនាំ ដឹកនាំភារកិច្ច គឺការងារស្នូល ការអន្តរាគមន៍ និងការងារសង្គមរបស់អង្គភាព កងកម្លាំងពេលនេះ ក៏ដូចកន្លងមក អង្គភាពតែងតែដាំដុះបន្លែ បង្ការ ដំណាំ និងឈើហូបផ្លែនិងដំឡូងមី ដើម្បីផ្គត់ផ្គង់បន្ថែម លើជីវភាពគ្រួសារ និងជួយក្នុងអង្គភាព ។

លោកបានបន្តថាៈ សូមជំរុញឲ្យកងទ័ព និងគ្រួសារ តាមបណ្តាអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ជាពិសេស ការដាំដំឡូងមី ដែលជាដំណាំកសិ-ឧស្សាហកម្ម ឬជាដំណាំស្បៀងទី២ បន្ទាប់ពីស្រូវ ដែលមានទីផ្សារ និងតម្លៃសមរម្យ រហូតមកទល់ពេលនេះ ។ ហេតុនេះ បើមានដី ទោះដីកម្មសិទ្ធិផ្ទាល់ខ្លួន ឬក៏ជាកម្មសិទ្ធិសមូហភាព សូមបងប្អូនកងកម្លាំង កុំទុកដីឱ្យសល់ទំនេរចោល ។ សូមច្នៃប្រឌិត ជំរុញការបង្កបង្កើនផល ដើម្បីធានាការចិញ្ចឹមកងទ័ព និងគ្រួសារយោធិន ម្យ៉ាងទៀត អាចសល់ថវិកាខ្លះ រួមចំណែកកសាងអង្គភាព ។

សូមបញ្ជាក់ដែរថា ក្រៅពីការដាំដំឡូងមី កងទ័ពនៃអង្គភាព ក៏បានដាំដំណាំឆ្លងកាត់រដូវ ដំណាំយុទ្ធសាស្ត្រជាច្រើនមុខ ដូចជា ដូងស្វាយ ខ្នុរ ល្មុត តាង៉ែន អំពៅ ទៀប ចេក ម្នាស់ ផងដែរ ៕/V-PC

Post navigation