Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទូកក្ដោង២ក្រុមចេញទៅប្រកួតនៅក្រៅប្រទេស

Views: 4

ភ្នំពេញ:ពេលនេះក្រុមកីឡាទូកក្ដោងកម្ពុជាចំនួន២ក្រុមកំពុងស្ថិតនៅប្រទេសសឹង្ហបូរីនិងម៉ាឡេស៊ីក្នុងព្រឹត្តិការណ៍បើកទូលាយនៅទីនោះ។
អាចនិយាយបានថានេះជាការប្រកួតជាលក្ខណ:អន្តរជាតិចុងក្រោយមុនព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ចូលមកដល់។
ក្រុមទី១ដែលមានចំនួន៥នាក់ដឹកនាំដោយលោកយិន កែវវាសនាដែលជាប្រធានប្រតិភូនិងជាគ្រូបង្វឹកផងនោះរួមជាមួយកីឡាករជម្រើសជាតិ៤រូបចូលរួមប្រកួតក្នុងព្រឹត្តិការណ៍”Singapore Windsurfing Open Championship 2023″នៅសឹង្ហបូរីពីថ្ងៃទី១ដល់៥កុម្ភ:២០២៣។
ក្រុមទី២ដែលមានសមាជិកចំនួន៩នាក់ដឹកនាំដោយលោកឌុច ប៊ុនធឿនជាប្រធានប្រតិភូនិងឝ្រូបង្វឹកអមដោយកីឡាករ កីឡាការិនីចំនួន៨រូបចូលរួមក្នុងព្រឹត្តិការណ៍”The 19th Langkawi International Regatta2023″នៅរដ្ឋឡាំងកាវីប្រទេសម៉ាឡេស៊ីពីថ្ងៃទី២ដល់៥កុម្ភ:៲២០២៣។
ព្រឹត្តិការណ៍”The 19th Langkawi International Regatta2023″គឺជាការប្រកួតទូកក្ដោងប្រភេទDingy Boadដ៏ធំរបស់ប្រទេសម៉ាឡេស៊ីដោយមានការចូលរូមពីកីឡាករ កីឡាការិនីចំនួនប្រមាណ២៥០នាក់ដែលមកពីកម្ពុជា ថៃ សឹង្ហបូរីនិងម៉ាឡេស៊ី៕សរន/PC

Post navigation