Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទូរស័ព្ទ Galaxy S ស៊េរី​ថ្មី​ចុងក្រោយ ជា​ការ​ធ្វើតេស្តិ៍​អំណាច​ម៉ាក​យីហោ Samsung ក្នុង​ទីផ្សារ​ទូរស័ព្ទ​ដ៏​ទន់ខ្សោយ

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Samsung Electronics បានបង្ហាញ​ស្មា​ត​ហ្វូន​ទំនើប​ចុងក្រោយ​បំផុត​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ​នៅក្នុង​ការធ្វើតេ​ស្តិ៍អំណាច​ម៉ាក​យីហោ​​របស់ខ្លួន ខណៈ​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ធ្លាក់ចុះ​ខ្លាំង​មិន​ធ្លាប់​មាន​ពីមុនមក​។​ស៊េរី​ស្មា​ត​ហ្វូន Galaxy S23 មាន​កាមេរ៉ា​ល្អ​ជាង​មុន និង​បន្ទះ​ឈីប​លឿន​ជាង​ជំនាន់​មុន ប៉ុន្តែ​អ្នកវិភាគ​និយាយ​ថា​ការលក់​​ដំបូង​នឹង​ប្រឈម​មុខ​នឹង​តម្រូវការ​ខ្សោយ ដោយសារ​អ្នក​ប្រើប្រាស់​ចំណាយ​តិច​លើ​ទំនិញ​មិន​ចាំបាច់ ចំ​ពេល​អតិផរណា​កើនឡើង​ខ្ពស់​។​

​ទូរស័ព្ទ S23 Ultra មាន​សេនស័​រកា​មេរ៉ា​ទំហំ ២០០ មេហ្គា​ភិ​ច​សែល​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន Samsung ដោយ​ផ្តល់​នូវ​រូបភាព​កាន់តែ​ច្បាស់​បន្ទាប់ពី​ការពង្រីក​ហើយ​ស៊េរី​នេះ​គឺ​ប្រើប្រាស់​ប្រព័ន្ធ​​ដំណើរការ​ទូរស័ព្ទ​ចល័ត Qualcomm Snapdragon 8 Gen 2 ដែល​លឿន​ជាង​បន្ទះ​ឈី​បដែល​ប្រើ​នៅ​ក្នុង​ទូរស័ព្ទ S22 ។​

S23 គឺជា​ទូរស័ព្ទ Samsung ដំបូង​គេ​ដែល​ប្រើ​កាត​ក្រាហ្វិក GeForce RTX 4070 របស់​ក្រុមហ៊ុន Nvidia សម្រាប់​ហ្គេម ដែល​មាន​ទាមទារ​ប្រព័ន្ធ​ដំណើរការ​ខ្លាំង​និង​សម្រាប់​ការលេង​ហ្គេម​ផ្សាយ​​ផ្ទាល់​លើ​អន​ឡាញ​។ អ្នកប្រើប្រាស់​ភាគច្រើន​វិនិច្ឆ័យ​គុណភាព​ទូរស័ព្ទ​ផ្អែក​លើ​មុខងារ​ទាំង​អស់ហ្នឹង​។​

Samsung កំពុង​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដូចជា Epic Games ដើម្បី​បង្កើន​បទពិសោធន៍​លេង​ហ្គេម​នៅលើ​ទូរស័ព្ទ​។​

​នៅ​សហរដ្ឋ​អាម៉េរិក ទូរស័ព្ទ Galaxy S23 មូលដ្ឋាន​នឹង​មាន​តម្លៃ​ចាប់ពី ៧៩៩ ដុល្លារ និង កំណែ​ពិសេស​ចំនួន​ពីរ​គឺ S23 Plus និង S23 Ultra មានតម្លៃ​ចាប់ពី ៩៩៩ ដុល្លារ និង ១.១៩៩ ដុល្លារ​រៀងៗ​ខ្លួន​។ ក្រុមហ៊ុន Samsung បាន​រក្សា​តម្លៃ​នៅ​កម្រិត​ដូចគ្នា​ទៅ​នឹង​ម៉ូ​ដែល​កាលពី​ឆ្នាំមុន បើទោះបីជា​មាន​ការឡើង​ថ្លៃ​គ្រឿងបន្លាស់​ក៏ដោយ​។​

​ប៉ុន្តែ​ការនាំចេញ​ស្មា​ត​ហ្វូន​ជា​សកល​បាន​បង្ហាញ​ពី​ការធ្លាក់ចុះ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​នៅក្នុង​ត្រីមាស​តែ​មួយ​ក្នុងអំឡុង​ខែតុលា​ដល់​ខែ​ធ្នូ នៅពេល​ដែល​ការនាំចេញ​បាន​ធ្លាក់ចុះ ១៨,៣​ភាគរយ​កាលពី​​ឆ្នាំមុន ដែល​មាន​ចំនួន ៣០០,៣ លាន​គ្រឿង នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ IDC កាលពី​ខែ​មុន​។ ​តួលេខ​នេះ​បាន​ធ្វើឱ្យ​មាន​ការសង្ស័យ​លើ​ការព្យាករណ៍​សម្រាប់​ការ​ងើប​ឡើងវិញ​តិចតួច​នៅក្នុង​ទីផ្សារ​ទូរស័ព្ទ​ចល័ត​នៅ​ឆ្នាំ​នេះ​។​

​នៅក្នុង​បរិយាកាស​ដ៏​លំបាក​បែប​នោះ អ្នកវិភាគ​បាន​និយាយថា យុទ្ធសាស្ត្រ​លក់​ទូរស័ព្ទ​របស់ Samsung នឹង​ផ្តោត​លើ​ប្រាក់ចំណេញ​តាមរយៈ​ការផ្តល់ជូន​ទូរស័ព្ទ​ថ្លៃៗ រួម​ទាំង​ស៊េរី S​និង​ទូរស័ព្ទ​អាច​​បត់​បាន​។​

​លោក លី​ស លី (Liz Lee) នាយករង​នៅ​ក្រុមហ៊ុន​ស្រាវជ្រាវ Counterpoint បាន​និយាយថា “Samsung មិន​អាចមាន​លទ្ធភាព​ផ្តោត​លើ​ការពង្រីក​បរិមាណ​ទៀត​ទេ​។​ក្រុមហ៊ុន​ត្រូវតែ​ហ៊ាន​រុះរើ​​ផលិតផល​កម្រិត​ទាប​និង​មធ្យម ជា​ផ្នែក​នៃ​ទីផ្សារ​ដែល​ដៃគូ​ប្រកួតប្រជែង​ចិន​បាន​ដណ្តើមយក​យ៉ាងច្រើន​”​។​

​ក្រុមហ៊ុន Samsung បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ការធ្លាក់ចុះ​នៃ​ការលក់​ស្មា​ត​ហ្វូន​កម្រិត​ទាប​និង​មធ្យម​នៅក្នុង​ត្រីមាស​ទី ៤ គឺ​ធំ​ជាង​ការរំពឹងទុក​៕

Galaxy S23 មាន​កាមេរ៉ា​ល្អ​ជាង​មុន និង​បន្ទះ​ឈីប​លឿន​ជាង​ជំនាន់​មុន ប៉ុន្តែ​អ្នកវិភាគ​និយាយថា ការលក់​ដំបូង​នឹង​ប្រឈមមុខ​នឹង​តម្រូវការ​ខ្សោយ ដោយសារ​អ្នក​ប្រើប្រាស់​ចំណាយ​តិច​លើ​ទំនិញ​មិន​ចាំបាច់ ចំ​ពេល​អតិផរណា​កើនឡើង​ខ្ពស់

Post navigation