Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ទឹកជំនន់​វាយប្រហារ​ទីប្រជុំ​ព្រំដែន​វៀតណាម​បន្ទាប់​ពី​សម្លាប់​មនុស្ស​ប្រាំពីរ​នាក់​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ ការ​ធ្លាក់ភ្លៀង​ខ្លាំង​បង្ក​ទឹកជំនន់​ពន្លិច​ផ្ទះ​រាប់រយ​នៅក្នុង​ទីប្រជុំជន មឿង សិន​(Muong Xen)​ក្នុង​ខេត្ត​ង៉េ​អាន​(Nghe An)​កាលពី​ថ្ងៃអាទិត្យ​នៅ​ពេល​រថយន្ត​និង​​របស់របរ​ផ្សេងៗ​ត្រូវ​ទឹក​ហូរ​នាំយកទៅ​គួរអោយខ្លាច​។​តាំងពី​មុន​មក មនុស្ស​ប្រាំពីរ​នាក់​នៅក្នុង​ខេត្ត​នេះ​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ដោយ​ឧបទ្ទវហេតុ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ព្យុះ​ណូរុ រួម​ទាំង​ការ​លង់ទឹក​​ជំនន់​ផង​។​

​ភ្លៀង​បាន​ចាប់ផ្តើម​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​ស្រុក​គី​សឺ​ន ជាប់​ព្រំដែន​ឡាវ ដោយ​បង្ក​ការលិចលង់​ខ្លាំង​បំផុត​តាំងពី​ម៉ោង​បួន​ជិត​ភ្លឺ នៅពេល​ទឹក​ហូរ​ចុះ​មក​ពី​ខ្សែទឹក​ខាងលើ​។​ត្រឹម​ម៉ោង​ប្រាំបី​ព្រឹក ទឹក​បាន​​ឡើង​កំពស់​ពីរ​ម៉ែត្រ ដោយ​បង្ខំ​អោយ​អ្នកស្រុក​ភៀសខ្លួន​ទៅ​កាន់​ទី​ខ្ពស់ៗ​។​

​យ៉ាងហោច​ណាស់​រថយន្ត​តូច​ពីរ​ត្រូវ​ទឹក​ហូរ​នាំយកទៅ តែ​មិន​មាន​មនុស្ស​នៅក្នុង​រថយន្ត​ទេ​។​

​ដោយសារ​ព្យុះ​ណូរុ ទឹក​ភ្លៀង​ធ្លាក់​នៅក្នុង​ខេត្ត​ង៉េ​អាន​កំពស់​៣០០​ទៅ​៦០០​មី​លី​ម៉ែត្រ​ចាប់ពី​ថ្ងៃ​២៧​ដល់​២៩​កញ្ញា ដោយ​ពន្លិច​ផ្ទះ​ប្រមាណ​១១.០០០​ខ្នង​នៅ​១៣​ស្រុក​៕

Post navigation