Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឯកឧត្តម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន ផ្ញើសារជូនពរ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧០ ឈានចូល៧១ឆ្នាំ

Views: 2

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ បានផ្ញើសារលិខិតជូនពរ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសខួបចម្រើនជន្មាយុ គម្រប់ ៧០ ឈានចូល៧១ឆ្នាំ នាខែមីនា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសជ័យមង្គល នៃពិធីខួបកំណើតរបស់ឯកឧត្តម គម្រប់៧០ឆ្នាំឈានចូល ៧១ឆ្នាំ យើងទាំងអស់គ្នា សូមជូនពរជ័យ បវរសួស្តីសិរីវឌ្ឍនា វិបុលសុខជូនឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាស្មារតីភ្លឺស្វាង មានអាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម បានជំរុញឱ្យមានការរៀបចំកែលម្អទីក្រុង និងតំបន់ជនបទ ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងរក្សាបាននូវគុណភាពបរិស្ថាន។ ឯកឧត្តម បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍតំបន់ទីប្រជុំជនឱ្យក្លាយជាទីក្រុងដែលមានសក្តានុពល ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនិងចីរភាព ស្របតាមចក្ខុវិស័យរបស់ រាជរដ្ឋាភិបាល សំដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិនិងមាតុភូមិ។

      ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា ប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនដល់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកប ដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

Post navigation