Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Eliminate វិញ្ញាសាកង់ភ្នំថ្មី ដែលកម្ពុជា ធ្វើបានល្អ

Views: 1

ដោយៈ សុវណ្ណកុម្ភ: / ភ្នំពេញៈ ការប្រកួតកង់ភ្នំ ក្នុងព្រឹត្តិការណ៍ King Cup នៅប្រទេសថៃ វិញ្ញាសា Eliminate ដែលជាវិញ្ញាសាថ្មី សម្រាប់កម្ពុជានោះ តែកម្ពុជា ធ្វើបានល្អ។

លោក អ៊ុច សុខវិបុល ដែលជាគ្រូបង្វឹក បាននិយាយឲ្យដឹងថាៈ កីឡាករ កីឡាការិនី ជម្រើសជាតិវ័យក្មេង របស់កម្ពុជា មានសិទ្ធិផល ប្រហាក់ប្រហែលនឹងបណ្ដាប្រទេស ដែលចូលរួមប្រកួតដែរ ដែលនេះ ជាសញ្ញាវិជ្ជមានមួយ សម្រាប់ស៊ីហ្គេម។ វិញ្ញាសាថ្មីនេះ កីឡាករ ឃីម ម៉េងឡុង ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ កីឡាករ ឆាន ឆៃហ្វុង បានលេខ៧ និងកីឡាការិនី ខេន ម៉ាឡៃ បានលេខ៦។

គោលបំណង នៃការប្រកួតវិញ្ញាសាថ្មីនេះ មិនត្រឹមតែ ដើម្បីមេដាយស៊ីហ្គេម ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនោះទេ តែជាកាពង្រឹងសមត្ថភាព និងកែលម្អចំណុចខ្វៈខាត ឆ្ពោះទៅកាន់ ស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតវិញ្ញាសា Eliminate នៅ king Cup នេះ កម្ពុជា មានបញ្ហាខ្លះៗ ដោយសារតែម្ចាស់ផ្ទះ ផ្លាស់ប្ដូរផែនទីប្រកួតភ្លាមៗ ដោយយកទៅដាក់ទីតាំងចំណោតភ្នំ និងប្ដូរផ្លូវ ២ កន្លែង កម្ពុជាមានពេលវេលាតិចតួច ក្នុងការពិនិត្យផ្លូវប្រកួត។

ការប្ដូរផ្លូវភ្លាមៗនេះ ធ្វើឲ្យកីឡាករ កីឡាការិនីកម្ពុជា ត្រៀមខ្លួនមិនបានល្អ កត្តានេះ ធ្វើឲ្យកម្ពុជាចាញ់ប្រៀបម្ចាស់ផ្ទះ។ ទោះជាយ៉ាងណា ក៏កម្ពុជា ទទួលបានបទពិសោធន៍ និងបច្ចេកទេសថ្មីៗ លើវិញ្ញាសា Eliminate នេះ សម្រាប់ត្រៀមខ្លួន ប្រកួតជុំទី២ បន្ដទៀត៕ V / N

Post navigation