Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Everton ទិញ​ខ្សែបម្រើ Lille អា​ម៉ា​ឌូ អូ​ណា​ណា ក្នុងតម្លៃ ៣៣ លាន​ផោន​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​ស្ករ​គ្រាប់ Everton បាន​ចុះហត្ថលេខា​ទិញ​ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក អា​ម៉ា​ឌូ អូ​ណា​ណា (Amadou Onana) ពី Lille ក្នុងតម្លៃ ៣៣ លាន​ផោន (៣៩,៨៧ លាន​ដុល្លារ​)​។​

​កីឡាក​រវ័យ ២០ ឆ្នាំ​រូប​នេះ​បាន​ស្ថិតនៅ​កីឡដ្ឋាន Goodison Park កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​មើល​បរាជ័យ ១-០ របស់ Everton ក្រោម​ថ្វីដៃ Chelsea ក្នុង​ការប្រកួត​បើកឆាក Premier League នៃ​រដូវ​កាល​របស់​ពួកគេ​។​

West Ham ក៏​ចាប់​អារម្មណ៍​លើ​អូ​ណា​ណា​ដែរ ហើយ​បាន​យល់ព្រម​លើ​តម្លៃ​ខ្លួន​សម្រាប់​កីឡាករ​រូបនេះ​ទៀតផង​។​

​អូ​ណា​ណា​បាន​ប្រាប់​ទូរទស្សន៍ EvertonTV ថា “​វា​មាន​អារម្មណ៍ល្អ​ណាស់​ក្នុង​ការចូលរួម​ជាមួយ Everton​។ ខ្ញុំ​ដឹង​ថា​វា​ជា​ក្លឹប​ធំ​មួយ​នៅក្នុង​ប្រទេស​អង់គ្លេស​។ វា​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ក្លាយជា​ផ្នែក​មួយ​អស់​ជាច្រើន​ឆ្នាំ​មកហើយ​”​។​

​អូ​ណា​ណា​បាន​ក្លាយជា​កីឡាករ​ទី​ប្រាំ​របស់ Everton នៅ​រដូវក្តៅ​នេះ បន្ទាប់​ពី​កីឡាករ ជែម​ស៍ ថា​កូ​វស្គី (James Tarkowski) កីឡាករ ដ្វា​យ ម៉ាក​នី​ល (Dwight McNeil) និង​កីឡាករ​ខ្ចី​ជើង​ទាំង​ទ្វេ រ៉ូបិន វី​ណា​ហ្គ្រេ (Ruben Vinagre) និង ខូន័​រ ខូ​ឌី (Conor Coady)៕

​អា​ម៉ា​ឌូ អូ​ណា​ណា ក្លាយ​ជា​កីឡាករ​ទី​៥​របស់ Everton នៅ​រដូវ​កាល​ថ្មី​នេះ

Post navigation