Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គេច​មិន​ចង់​អោយ​ពិនិត្យ​ជាតិ​ស្រវឹង បុរស​ម្នាក់​បើកឡាន​បំបុក​ប៉ូលីសចរាចរណ៍​

Views: 8

​ប្រែ​សម្រួលៈ​បំណង​(VNEpress)៖ បុរស​ម្នាក់​នៅ​ខេត្ត​វិញ ហ្វ៊ុក​(Vinh Phuc)​ភាគ​ខាងជើង​វៀតណាមត្រូវបាន​ចាប់ខ្លួន​ក្រោយ​បើកឡាន​បំបុក​ប៉ូលីសចរាចរណ៍​ម្នាក់​និង​បើ​នាំយក​ប៉ូលីស​​នៅ​លើ​ក្បាល​​រថយន្ត​ទៅ​ជាមួយអស់​ចម្ងាយ​ពី​រ​គីឡូម៉ែត្រ​មុន​ពេល​រថយន្ត​បុក​ម៉ូតូ​មួយ​។​

​កាវ វ៉ាន់ លី អាយុ​៦៥​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ដើម្បី​ធ្វើ​ការស៊ើបអង្កេត​ចំពោះ​ការប្រឆាំង​នឹង​ការអនុវត្ត​ច្បាប់ នេះ​បើ​តាម​ប៉ូលីស​ខេត្ត​វិញ​ហ្វ៊ុក​។​

​រំលឹកថា កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ប៉ូលីស​មួយក្រុម​មាន​គ្នា​៥​នាក់​បាន​ល្បាត​តាម​ដងផ្លូវ​និង​បាន​ប្រាប់​អោយ​លោក​លី​ឈប់​រថយន្ត​ដើម្បី​ពិនិត្យ​ជាតិ​អាល់​គុល ឬ​កំរិត​ជាតិ​ស្រវឹង​។​ក្រោយ​ចុះ​ពី​រថយន្ត​​លោក​លី​បាន​ចូល​ក្នុង​រថយន្ត​វិញ​និង​បាន​ព្យាយាម​បើក​ចូល​ភូមិ​ តែប៉ូលីស​បាន​ដើរចូល​ឃាំង​និង​សុំ​អោយ​គាត់​បើក​អែប​ទៅ​ចិញ្ចើមផ្លូវ​។​

​បុរស​វ័យ​ចាស់​នេះ​បាន​ចាក់សោរ​ទ្វារ​រថយន្តនិង​បន្ត​បើករថយន្ត​ទៅមុខ​ទោះជា​ប៉ូលីស​ឈរ​ពាំង​ពីមុខ ដោយ​បង្ខំ​អោយ​ប៉​លី​សម្នាក់​លោត​តោង​ក្បាល​រថយន្ត​ដើម្បី​កុំអោយ​រថយន្តបុក​។​បន្ទាប់មក​លោក​លី​បាន​បើក​​រថយន្ត​បាន​ចម្ងាយ​២​គីឡូម៉ែត្រ​និង​បុក​ម៉ូតូ​មួយ បណ្តាល​អោយ​អ្នកបើក​ម៉ូតូ​ធ្លាក់​លើ​ផ្លូវ​។​ក្រោយ​បន្ត​បើក​បាន​១០០​ម៉ែត្រ​ទៀត ប៉ូលីស​តោង​លើ​ក្បាល​រថយន្ត​បាន​ធ្លាក់​ចេញពី​រថយន្ត​។​

​ប៉ូលីស​និង​អ្នកបើក​ម៉ូតូ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ រីឯលោក​លី​បន្ទាប់មក​បាន​ប្រគល់​ខ្លួន​នៅ​ស្ថានីយ​ប៉ូលីស​មួយ​ក្នុង​ថ្ងៃ​ដដែល​៕

​កាវ វ៉ាន់ លី បើករថយន្ត​បំបុក​ប៉ូលីស​ដែលឈ​រពាំង​ផ្លូវគា​ត់​កាលពី​ថ្ងៃ​៥​កុម្ភៈ​នៅក្នុង​ខេត្ត​វិញ ហ្វ៊ុក​

ប៉ូលីសជិះម៉ូតូដេញតាម

រថយន្តលោកលីបុកម៉ូតូមួយលើដងផ្លូវ

Post navigation