Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឃាត់ខ្លួន​នគរបាល​ពាក់​សក្តិ​៤​កន្លះ​ក្លែង​កា្ល​យ​ម្នាក់ ដែល​បន្លំ​ខ្លួន​ជា​មន្ត្រី​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​

Views: 12

ដោយៈ ស​រិ​ទ្ធ​/​កណ្តាលៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២​ថា កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល ចុះ​ស្រាវជ្រាវ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ក្លែងបន្លំ ជា​មន្ត្រីនគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន រួច​បញ្ជូន​បន្តម​កសាក​សួរ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​លោក​បាន​បន្តថា ជនសង្ស័យ​មានឈ្មោះ ផាន់ សុវណ្ណ ភេទ​ប្រុស ដែល​ឈ្មោះ​ក្នុង​កាត​នគរបាលជាតិ គឺ​ឈ្មោះ អៃ សំអាន ឋានន្តរសក្តិ​ថ្នាក់ វរសេនីយ៍ទោ (​សក្តិ​៤​កន្លះ​) ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ នៅ​អធិការនគរបាល​ស្រុក​ពញាឮ ខេត្តកណ្តាល​។

​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ បាន​បញ្ជាក់ថា រូបគេ​ស្គាល់​មន្ត្រីនគរបាល​ម្នាក់ (​នគរបាល​ក្លែងក្លាយ​) ឈ្មោះ អ៊ូច ចំរើន អះអាង​ជា​នគរបាល​ផ្កាយ​១ នៅ​នាយកដ្ឋាន​បុគ្គលិក ជា​អ្នករត់​ការជួយ​ឲ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ ដែល​ដំបូង​ឡើយ​ចូលធ្វើ​ទាហាន ក្រោយមក​ប្តូរ​មក​នគរបាល​វិញ ចុងក្រោយ​ផ្ទេរ​មកជា​មន្ត្រីនគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ផ្នែក​ស៊ើបអង្កេត ប៉ុន្តែ​រូបគេ​មិនដែល​បានធ្វើ​សកម្មភាព​អ្វី​នោះទេ​។

​ជនសង្ស័យ​បាន​សារភាព​ទៀតថា កន្លងមក​រូបគេ​ធ្លាប់បាន​ចូលរួម​ជា​កម្លាំង​សម្ងាត់ ចុះ​ចាប់​មុខសញ្ញា​លក់​គ្រឿងញៀន នៅ​ស្រុក​ពញាឮ និង​ស្រុក​ឧដុង្គ សរុប​ចំនួន​៣​ករណី​ផងដែរ​។​

បន្ថែម​ពីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ បាន​សង្កត់ធ្ងន់ថា ចំពោះ​ករណី​ឈ្មោះ ផាន់ សុវណ្ណ នេះ ជា​ករណី​ក្លែងបន្លំ​ជា​មន្ត្រី​នគរបាលជាតិ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។ ចំណែក​ឈ្មោះ អ៊ូច ចំរើន ភេទ​ប្រុស អាយុ​ប្រហែល ៥០​ឆ្នាំ គឺជា​មេក្លោង និង​អ្នករៀបចំ​ឲ្យ ឈ្មោះ ផាន់ សុវណ្ណ ប្រព្រឹត្តិ​សកម្មភាព ក្លែង​ជា​មន្ត្រី​នគរបាលជាតិ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ការិយាល័យ​ក​១) ពុំទាន់​បាន​ឃាត់ខ្លួន​នៅឡើយ​ទេ​៕

Post navigation