Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ កាប់យុវជន ២ នាក់ បណ្តាលឲ្យរបួសធ្ងន់

Views: 2

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ កាលថ្ងៃទី​២៨​ ខែមករា​ កន្លងទៅនេះ​ បានស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យចំនួន ៨នាក់ ក្នុងចំណោម​បក្ខពួក ១២ នាក់ ពាក់ព័ន្ធករណីហិង្សា ដោយប្រើកំាបិតប៉័ងតោ កាប់យុវជន ២ នាក់ បណ្តាលឲ្យរបួសធ្ងន់ នៅចំណុចផ្លូវបេតុង ភូមិទួលពពែ សង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ កាលថ្ងៃទី​២៧ ខែមករា​ ឆ្នាំ​២០២៣ ហើយបន្ទាប់មក បានកសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី។

យុវជនរងគ្រោះ ចំនួន២នាក់នោះ មាន ១- ឈ្មោះ​ គ្រី ណាសាការ ជនជាតិខ្មែរអ៊ីស្លាម មុខរបរសិស្ស ស្នាក់នៅសង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ​ និង ២-ឈ្មោះ​ រី​ ណារុន​ មានមុខរបរ​ សិស្ស​ ដូចគ្នា និងស្នាក់នៅសង្កាត់ច្រាំងចំរេះទី២​ ខណ្ឌឫស្សីកែវ ជាមួយគ្នា​។

ចំណែកជនសង្ស័យ ចំនួន ៨ នាក់ ដែលបានត្រូវឃាត់ខ្លួន ជាក្មេងប្រុសទំនើង រួមមានៈ
១​- ឈ្មោះ​ សុខ​ ជា​ ស្នាក់នៅបន្ទប់ជួល​ ភូមិចុងខ្សាច់​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ, ​ ២​- ឈ្មោះ​ តុង​ ម៉េងលី​ ស្នាក់នៅមិនពិតប្រាកដ, ៣​- ឈ្មោះ​ម៉ៅហឿន​ មិថុនា​ ស្នាក់នៅ មិនពិតប្រាកដ, ៤​- ឈ្មោះ​ ហុក​ សុធារិទ្ធ​ ស្នាក់នៅបន្ទប់ជួល​ ភូមិទួលថ្ងាន់​ សង្កាត់ ទួលសង្កែ២​ ខណ្ឌឫស្សីកែវ,​ ៥​- ឈ្មោះ​ ហួត​ ចាន់តារាពេជ្រ​ ស្នាក់នៅបន្ទប់ជួល​ ផ្លូវ១០៣​ ក្រុម៧​ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ, ​៦​- ឈ្មោះ​ យ៉េត​ រ៉ាវី​ ស្នាក់នៅផ្លូវរថភ្លើង​ សង្កាត់បឹងកក់ទី១​ ខណ្ឌដូនពេញ, ​ ៧​- ឈ្មោះ​ សុគន្ធ​ បញ្ញា​ ស្នាក់នៅផ្លូវបេតុង​ ភូមិទួលថ្ងាន់​ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ និង​ ៨​- ឈ្មោះទឹម​ បញ្ញា​​ ស្នាក់នៅផ្លូវ ៩០៧​ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ។​

សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន កាំបិតប៉័ងតោ ចំនួន​២​, ម៉ូតូចំនួន ២ គ្រឿង (ម៉ាកស៊ុហ្ស៊ុយគី ស្មាស់វី​ ​ ពណ៌ទឹកប្រាក់​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 1IT-1915, ម៉កហុងដា ស្គូបពី​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ​ កណ្ដាល​ 1W-0883 ) ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានកំពុងឃាត់ខ្លួនជនសង្ស័យ និងរក្សាវត្ថុតាង ខាងលើ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕ V / N

Post navigation