Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គីម ជុង​អ៊ុន និយាយ​ថា​គោល​ដៅ​ចុងក្រោយ​របស់​កូរ៉េ​ខាងជើង​គឺ​កងកម្លាំង​នុយក្លេអ៊ែរ​ខ្លាំង​បំផុត​ក្នុង​លោក​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​ បាន​និយាយថា គោលដៅ​ចុង​ក្រោយ​បំផុត​របស់​ប្រទេស​លោក​គឺ​ការ​មាន​កងកម្លាំង​នុយក្លេអ៊ែរ​ដ៏​មាន​អំណាច​ខ្លាំង​បំផុត​​នៅក្នុង​លោក នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​កាលពី​ថ្ងៃអាទិត្យ​។​

​លោក​ក៏​បាន​ដំឡើង​ឋានៈ​នាយទាហាន​ជាច្រើន​ដែល​បាន​ចូលរួម​ពាក់ព័ន្ធ​នឹង​ការបាញ់​សាកល្បង​កាំជ្រួច​កាលពីពេល​ថ្មីៗ​។​

​ការប្រកាស​អំពី​បំណង​របស់​មេដឹកនាំ​កូរ៉េខាងជើង​នេះ​កើត​ឡើង​ក្រោយ​ពី​លោក​គីម​បាន​នាំ​ទាំង​ប្រពន្ធ​និង​កូន​ទៅ​មើល​ការបាញ់​បង្ហោះ​កាំ​ជ្រួច Hwasong-17 ដែល​ជា​កាំជ្រួច​ផ្លោង​ឆ្លង​ទ្វីប​(ICBM)​ថ្មី​បំផុត​របស់​ប្រទេស និង​បាន​សន្យា​ទប់ទល់​នឹង​ការ​គំរាម​ប្រើ​នុយក្លេអ៊ែរ​ពី​អាម៉េរិក​កាលពី​ថ្ងៃ​១៨​វិច្ឆិកា​។

​ក្នុង​ពិធី​ដំឡើង​ឋានៈ​នាយទាហាន លោក​គីម​បាន​និយាយថា​ការស្ថាបនា​កងកម្លាំង​នុយក្លេអ៊ែរ​គឺ​សំរាប់​ការពារ​សេចក្តីថ្លៃថ្នូ​រ​និង​អធិបតេយ្យភាព​របស់​រដ្ឋ​និង​ប្រជាជន ហើយ​«​គោលដៅ​ចុង​ក្រោយ​បំផុត​​របស់​វា​គឺ​កូរ៉េខាងជើង​ជាមួយនឹង​កងកម្លាំង​យុទ្ធសាស្ត្រ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​លោក ជា​កងកម្លាំង​ដាច់ខាត​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​សតវត្សរ៍​នេះ​»​។​

​លោក​បាន​ហៅ​កាំ​ជ្រួច​Hwasong-17​ជា​«​សព្វាវុធ​យុទ្ធសាស្ត្រ​ខ្លាំង​បំផុត​ក្នុង​លោក​»​និង​ថា​វា​បាន​បង្ហាញ​អំពី​ការ​តាំងចិត្ត​និង​លទ្ធភាព​របស់​កូរ៉េខាងជើង​ក្នុង​ការស្ថាបនា​កងទ័ព​ខ្លាំង​បំផុត​លើ​កលោក​​នៅ​ទី​បំផុត​ទៅ​។​

​គីម​ក៏បាន​អួតអាង​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​កូរ៉េ​ខាងជើង​បាន​ធ្វើអោយ​មាន​ការរីកចំរើន​មហាលោតផ្លោះ​នៅក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​កាំជ្រួច​ផ្លោង​។​

​ដោយ​ឈរ​ថត​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ វិស្វករ​និង​នាយទាហាន​ដែល​បាន​ចូលរួម​ការសាកល្បង​កាំជ្រួច​នា​ពេលកន្លងមក លោក​គីម​បាន​និយាយថា​លោក​រំពឹង​ថា​ពួកគេ​បន្ត​ពង្រឹង​ពង្រីក​កម្លាំង​នុយ​ក្លេ​​អ៊ែរ​រារាំង​សត្រូវ​ក្នុង​ល្បឿន​ឆាប់រហ័ស​យ៉ាង​ពិសេស​៕

​គីម ជុង​អុន អួតថា ការសាកល្បង​នា​ពេល​កន្លង​មក​បញ្ជាក់​ថា​កូរ៉េ​ខាងជើង​មាន​សមត្ថ​ភាព​ពេញលេញ​ក្នុងការ​ឈរ​ត​តតាំង​នឹង​ឧត្តមភាព​នុយក្លេអ៊ែរ​របស់​អាម៉េរិក និង​បញ្ជាក់​ថា​កូរ៉េខាងជើង​​ជា​រដ្ឋ​មាន​កាំ​ជ្រួច​ICBM​ដ៏​មាន​អានុភាព​បំផុត​ក្នុង​លោក​

Post navigation