Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងពង្រីក និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ព្រំដែនវៀតណាម សម្រេចបានជិត ៦ ភាគរយ

Views: 4

ដោយៈ សុផល / កំពត៖ គិតចាប់ពីថ្ងៃប្រកាសបើកការដ្ឋានជាផ្លូវការ មកទល់បច្ចុប្បន្ន គម្រោងពង្រីកនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ​សម្រេចលទ្ធផល​បាន ៥,៨០% នៃទំហំការងារសរុប ដោយរួមមានការកៀរកាយពង្រីកតួផ្លូវ និងការកិនបង្ហាប់ ដោយកន្លែង។ នេះបើតាមក្រសួងសាធារណការ ​និងដឹកជញ្ជូន។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋាន ជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះ មានប្រវែងប្រមាណ ៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុចគ.ម ១៤៨+១០០) ទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច នៃខេត្តកំពត ហើយឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ នៃខេត្តកែប គ្រប់គ្រងដោយក្រសួង​សាធារណការ និងដឹកជញ្ចូន ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹង​ថវិការបស់រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាការផ្សេងៗ។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ក្រុមមន្ត្រីជំនាញ នៃអង្គភាពអនុវត្តគម្រោង (PIU) របស់ក្រសួងសាធារណការ និងដឹកជញ្ចូន ដឹកនាំដោយ លោក សង់ ស៊ីណាវ៉េត អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានអង្គភាព បានអញ្ជើញចុះ ត្រួតពិនិត្យបច្ចេកទេសសាងសង់ និងវឌ្ឍនភាពការងារ គម្រោងពង្រីក និងលើកកម្រិត គុណភាពផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក ដោយមានការចូលរួមពី អង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ផងដែរ។

ការអញ្ជើញចុះត្រួតពិនិត្យនេះ គឺធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើការងារ បច្ចេកទេស ដើម្បីធានាឱ្យបានថា ការសាងសង់ត្រូវបានអនុវត្ ​ទៅតាមលក្ខណៈបទដ្ឋាន បច្ចេកទេស ប្រកបដោយគុណភាព ក៏ដូចជាវឌ្ឍនភាពការងារ របស់គម្រោងពង្រីក និងលើកកម្រិត គុណភាពផ្លូវជាតិ​លេខ៣៣ នេះផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកប្រធានអង្គភាពអនុវត្តគម្រោង បានណែនាំឱ្យក្រុមហ៊ុន CRBC ត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុតក្នុងកា ​អនុវត្តការងារឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ជៀសវាងការធ្វើខុសហើយ ត្រូវធ្វើឡើងវិញដដែលៗ។ លើសពីនេះទៅទៀត ក្រុមហ៊ុន​ត្រូវគិតគូរឱ្យបានម៉ត់ចត់ ពីសុវត្ថិភាពនៅតាមការដ្ឋាន ដោយដាក់ផ្លាកសញ្ញាផ្តល់ដំណឹង ផ្លាកសញ្ញាបញ្ចៀសចរាចរណ៍ និងការស្រោចទឹ​កាត់​បន្ថយដីហុយជាដើម ជៀសវាងការរំខានបងប្អូនប្រជាពលរដ្ឋ៕ V / N

Post navigation