Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងចាក់បេតុងលើផ្លូវទំនប់អាងត្រពាំងថ្មបានជិត៥០ភាគរយនៃប្រវែងផ្លូវ២១គីឡូម៉ែត្រ

Views: 6

ដោយៈប.ខុន/ភ្នំពេញៈ ការសាងសង់ផ្លូវបេតុងឆ្អឹងដែកលើផ្លូវខ្នងទំនប់អាងត្រពាំងថ្មកម្រាស់០,២ម៉ែត្រទទឹង៦ម៉ែត្រនិងមានប្រវែងសរុប២១គីឡូ ម៉ែត្រគិតមកដល់ថ្ងៃទី៨ខែធ្នូអនុវត្តបានប្រវែង១៧.៤៦០ម៉ែត្រ ទទឹង ៣ម៉ែត្រនិងការចាក់បេតុងដល់ទំហំផ្លូវ៦ម៉ែត្រអនុវត្តបាន១.៧១៨ម៉ែត្រ។

លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ថា ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកលើផ្លូវទំនប់អាងត្រពាំងថ្មគិតមកដល់ថ្ងៃទី៣ ខែធ្នូអនុវត្តបានប្រវែង១៧.៤៦០ម៉ែត្រ ទទឹង៣ម៉ែត្រ(មួយចំហៀងនៃផ្លូវ)និងចាក់បេតុងទទឹងគ្រប់៦ម៉ែត្របានប្រវែង១.៧១៨ម៉ែត្រកម្រាស់០,២ម៉ែត្រនៃប្រវែងផ្លូវត្រូវចាក់បេតុង២១គីឡូម៉ែត្រទទឹង៦ម៉ែត្រ។

លោក ប្រធានមន្ទីរខាងលើបញ្ជាក់ថា គម្រោងសាងផ្លូវបេតុងនេះត្រូវប្រើពេលយូរជាង ការចាក់កៅស៊ូ តែវាមានគុណភាពល្អសម្រាប់ការប្រើប្រាស់បានយូរអង្វែងជាងផ្លូវកៅស៊ូ។គម្រោងសាងសង់ផ្លូវលើទំនប់អាងត្រពាំងថ្មនេះដំបូងឡើយគ្រោងចាក់កៅស៊ូឱ្យបានរួចរាល់ក្នុងរយៈពេលខ្លី តែដើម្បីឱ្យធានាការប្រើប្រាស់បានយូរអង្វែងក្រសួងបានសម្រេចប្តូរពីគម្រោងចាក់ក្រាលកៅស៊ូមកចាក់បេតុងកម្រាស់០.២ម៉ែត្រវិញ។
លទ្ធផលនៃការចាក់បេតុងលើផ្លូវទំនប់អាងត្រពាំងថ្មនេះអនុវត្តជិតបានលទ្ធផលដល់៥០ភាគរយនៃប្រវែងផ្លូវត្រូវធ្វើ២១គីឡូម៉ែត្រនោះហើយ តែបើគិតទាំងការងារធ្វើគ្រឹះនិងចងដែកសរុបលទ្ធផលការងារធ្វើផ្លូវបានច្រើនជាង៥០ភាគរយហើយ។
គម្រោងសាងសង់ផ្លូវខាងលើជាបន្ទាន់ដោយក្រសួងធនធានទឹកនិងឧតុនិយមនេះបន្ទាប់ពីប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ជាពិសេសអ្នករស់នៅនិងប្រើប្រាស់ផ្លូវនេះផ្ទាល់បានស្នើសុំសម្តេចតេជោនៅក្នុងឱកាសសម្តេចអញ្ជើញចូលរួមក្នុងកម្មវិធីទិវាមច្ឆាជាតិនៅ
អាងត្រពាំងថ្មកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះរួចមក។ គម្រោងខាងលើនេះតាមពិតត្រូវចាក់កៅស៊ូតាំងពីឆ្នាំ២០១៣មកម្ល៉េះ តែដោយសារមានការប្រទាញប្រទង់គ្នាជាមួយនឹងស្ថាប័នជំនាញផ្សេងទៀតទើបធ្វើឱ្យការសាងសង់ផ្លូវនេះខកខានរហូតដល់ពេលនេះ៕/PC

Post navigation