Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គម្រោងសាងសង់ផ្សារដើមគរថ្មីជិតរួចរាល់ហើយ

Views: 9

ដោយៈប.ខុន/ភ្នំពេញៈគម្រោងសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើនិងចំណតរថយន្តនៅបឹងតាមោកកប់ស្រូវលើផ្ទៃដីទំហំ២០ហិកតានៅជាប់ហាវិថីឈ្នះឈ្នះ ដែលពេលនេះត្រូវបានគេដាក់ឈ្មោះថាផ្សារប៉ោះដុំអាស៊ាន អន្តរជាតិ ឫផ្សារដើមគរថ្មី ជិតរួចរាល់ហើយ តែមិនទាន់កំណត់ពេលបើកដំណើរការនៅពេលណានៅឡើយទេ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣១ខែមករាឆ្នាំ២០២៣ថា ផ្សារបោះដុំអាស៊ាន អន្តរជាតិ ឫផ្សារដើមគរថ្មីសាងសង់ជិតរួចហើយ តែមិនទាន់កំណត់ពេលបើកដំណើរការនៅឡើយទេ។

ផ្សារខាងលើនេះស្ថិតនៅជាប់មហាវិថីឈ្នះឈ្នះអតីតបឹងតាមោក(កប់ស្រូវ) ជាផ្សារដែលមានអគារនិងទីតាំងចំណតរថយន្តរហូតដល់ទំហំ២០ហិកតាស្របនឹងផ្លូវឈ្នះឈ្នះ។

ផ្សារខាងលើនេះផ្តួចផ្តើមគំនិតកសាងឡើងដោយលោកឃួង ស្រេង ក្នុងគោលបំណងអូសទាញអ្នកលក់បន្លែផ្លែឈើបោះដុំនៅលើប្រព័ន្ធ ផ្លូវនានាជុំវិញផ្សារដើមគរដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់និងកកស្ទះចរាចរនៅក្នុងទីក្រុង។

គួររំលឹកឱ្យដឹងថារដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៨ បានស្នើសុំដីចំនួន២០ហិកតានៅបឹងតាមោកដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងចំណតរថយន្តនៅរាជធានីភ្នំពេញហើយត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតនៅថ្ងៃទី២ខែសីហាឆ្នាំ២០១៨ថា យល់ព្រមជាគោលការណ៍យកដីចំនួន២០ហិកតា នៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើនិងជាចំណត់រថយន្តនិងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរទៅផ្សារថ្មីនៅបឹងតាមោកវិញ។ N

Post navigation