Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ធំ បើកកិច្ចប្រជុំប្រចាំ ត្រីមាសទី៣ និងលើកទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០២៣

Views: 2

ដោយៈ ភ្នំសន្ទុក / កំពង់ធំ៖ រសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ធំ លោកស្រី លំ គន្ធារី ជាប្រធានសេនា ធិការដ្ឋាន បានបើកកិច្ចប្រជុំប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៣។

លោកស្រី លំ គន្ធារី បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ គឺជាបរិបទសកល ដែលនៅតែកើតមាន អាស្រ័យកត្តាសំខាន់បីគឺៈ ការអប់រំសង្គម ការអនុវត្តច្បាប់ និងការឆក់ឱកាសពីជនល្មើស ។ រូបភាពនៃអំពើជួញដូរមនុស្ស មិនត្រឹមតែជាការជួញដូរ ឬកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទប៉ុណ្ណោះទេ តែក៏មានលេចចេញ នូវបាតុភាពមួយចំនួន ដែលមានទំនោរ ទៅរកអំពីជួញដូរសេរីរាង្គ និងបទល្មើសរត់ពន្ធ ឬជួញដូរទារកឆ្លងដែន ដែលហៅថា អំពើជួលពពោះជំនួស ។

លោកស្រី បានបន្តថា ដើម្បីកិច្ចសហការ និងសកម្មភាពការងារមានភាពប្រសើរឡើង គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ធំ បានបង្កើតសមាសភាព ៣២ រូប ដែលមានលោក អភិបាលខេត្ត ជាប្រធានគណៈកម្មាធិការខេត្ត និងបានបង្កើត សមាសភាពលេខាធិការដ្ឋាន និងក្រុមការងារ ដែលជាសេនាធិការ មាន ៧៨ រូប ដើម្បីជាគន្លឹះក្នុងការអនុវត្តការងារ ឱ្យទទួលបានជោគជ័យ។

លោកស្រី បានលើកឡើងពីការធ្វើទេសន្តរប្រវេសន៍ របស់ប្រជាពលរដ្ឋ ដែលមិនអាច ហាមឃាត់បាន ខណៈដែលគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺផ្តល់ឱកាស ជូនពលរដ្ឋក្នុងការងារ ទាំងក្នុងនិងក្រៅស្រុក ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ ជីវភាពបានយ៉ាងល្អ ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ នោះគឺការធ្វើទេសន្តរប្រវេសន៍ ដោយប្រថុយប្រថាន មិនមានការធានាផ្នែកច្បាប់ មិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យដោយអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស។

លោកស្រី ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ច ត្រូវគ្រប់គ្រងឱ្យបាន នូវជនខិលខូចទាំងឡាយ ដែលធ្វើសកម្មភាព ឃោសនាអូសទាញប្រជាពលរដ្ឋ ឱ្យទៅធ្វើការចំណាកស្រុក នៅក្រៅប្រទេស ដោយខុសច្បាប់​និងសកម្មភាពជួញដូរ មនុស្ស អំពើរហិង្សាផ្សេងៗ ទៅលើជនងាយរងគ្រោះ ជាពិសេសគឺកុមារតូចៗ។

លោកស្រី ជំរុញដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការងារប្រកបដោយស្មារតី​សាមគ្គីខ្ពស់ និងរួមគ្នាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យទទួលបាននូវចំណេះដឹងពាក់ព័ន្ធ ទៅនឹងការទប់ស្កាត់ ការជួញដូរមនុស្ស ព្រមទាំងអំពើធ្វើ អាជីវកម្មផ្លូវភេទ និងកាន់តែយល់ច្បាស់ អំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃ ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន តាមការឃោសនារបស់ មេខ្យល់អូសទាញ និងដើម្បីបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ៕ V / N

Post navigation