Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ដាក់​វិធាន​ការបន្ត​លុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​និង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​

Views: 1

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ភ្នំពេញ​នៅតែ​ជា​ចំណុចក្តៅ​របស់​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​សំដៅ​ធ្វើយ៉ាងណា​លុបបំបាត់​ឱ្យអស់​ទៅតាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​រសៀល​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០២២​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ បញ្ជាការ​ឯកភាព​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​និង​ដាក់​វិធាន​ការបន្ត​ឈានដល់​ការលុបបំបាត់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ និង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោកស្នងការ​នរគ​បាល​រាជធានី​ភ្នំពេញ មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១៤​និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួនទៀត​៕​សរន​

Post navigation