Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គណបក្សកាន់អំណាច​តែងតាំង​ឧបនាយក​រដ្ឋមន្ត្រី​ប្រា​វីត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​

Views: 8

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ គណបក្ស​កំពុងកាន់​អំណាច​ថៃ គឺគណបក្សផា​ឡាង ប្រា​ចា​រ៉ា​ត​(Palang Pracharat)​កាលពី​ថ្ងៃ​សុក្រ​បាន​ជ្រើសតាំង​អ្នក​នយោបាយ​ជើង​ចាស់​និង​ជា​មេទ័ព​លោក​ប្រា​វីត វង់​ស៊ូ​វ៉ុន​(Prawit Wongsuwon)​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន នៅពេល​គណបក្ស​នយោបាយ​នានា​កំពុង​ត្រៀមខ្លួន​សំរាប់​ការបោះឆ្នោត​សកល​មួយ​ដែល​ទំនងជា​នឹង​ធ្វើឡើង​នៅ​ខែ​ឧសភា​។​

​លោក​ប្រា​វីត ទំនងជា​នឹង​ប្រជែង​ខ្លាំងជាមួយ​គណបក្ស​ប្រឆាំង​ភឿ​ថៃ ដែល​កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត ទំនងជា​នឹង​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តំណាង​អោយ​បក្ស​មួយនេះ។​

​ក្រោយ​កិច្ចប្រជុំ​មួយ​ក្នុង​បក្ស អនុប្រធាន​បក្ស​លោក ផៃ​ប៊ូ​ន នី​ត​ធី​ថា​វ៉ាន​( Paiboon Nititawan)​បាន​និយាយថា​« លោក​(​ប្រា​វីត​)​ជា​ស្នូល​របស់​បក្ស​…​សមាជិក​របស់​យើង សមាជិកសភា ទាំងអស់គ្នា​​មើល​ឃើញ​លោក​ជា​បុគ្គល​ស័ក្តិ​សមនិង​មាន​ទេពកោសល្យ​»​។​

​លោក​ប្រា​វីត អាយុ​៧៧​ឆ្នាំ ក៏​ប្រឈម​នឹង​នាយក​រដ្ឋមន្ត្រី​ជិត​ចេញពី​តំណែង ប្រា​យុទ្ធ ចាន់​អូ​ចា វ័យ​៦៨​ឆ្នាំ ដែល​បាន​បែក​ចេញ​ពី​បក្ស​ផា​ឡាង ប្រា​ចា​រ៉ា​ត ហើយ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ទើប​បង្កើត​ថ្មី​មួយ​​និង​ក៏​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ផងដែរ​។​លោក​ទាំង​ពីរ​ជា​អតីត​មេទ័ព​ដែល​តែង​ត្រូវ​គេ​និយាយថា​ជា​បងតូច​បងធំ​និង​ចេញមក​ពីក្រុម​កង​អង្គរក្ស​មហាក្សត្រិយ៍​ដូចគ្នា។​ពួក​លោក​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋ​​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​ត្រកូល​ថាក់ស៊ីន​។​

​ក្នុង​សារ​បង្ហោះ​ក្នុង​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​ពុធ លោក​ប្រា​វីត​បាន​និយាយថា «​អ្នកនយោបាយ​ត្រូវតែ​ចេះ​ធ្វើការ​ជាមួយ​គណបក្ស​ទាំងអស់ ស្រុះស្រួល​មតិ​គ្នា​ដើម្បី​បន្ថយ​ជម្លោះ និង​ប្រកាន់ខ្ជាប់​ផលប្រយោជន៍​​សាធារណៈ​»៕

​ក្រោយ​ប្រជុំ គណបក្ស​ផា​ឡាង ប្រា​ចា​រ៉ា​ត បាន​តែងតាំង​លោក​ប្រា​វីត ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​

Post navigation