Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រាប់​ធញ្ញជាតិ​អ៊ុយ​ក្រែន​បន្ថែម​ទៀត​បាន​ចេញដំណើ​រខ​ណៈ​ការវាយប្រហា​រថ្មី​វាយ​ចំ​ទីតាំង​នុយក្លេអ៊ែ​រ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កប៉ាល់​ចំនួន​បួន​បន្ថែម​ទៀត​ដែល​ផ្ទុក​គ្រាប់​ធញ្ញជាតិ​បាន​ចេញដំណើរ​ពី​កំពង់ផែ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃអាទិត្យ​ទី​៧​សីហា​ខណៈ​ដែល​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​គៀវ​បាន​​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ការវាយប្រហារ​ថ្មី​មួយ​នៅ​ឯ​រោងចក្រ​នុយក្លេអ៊ែរ​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​។​

​ក្រសួង​ហេដ្ឋារចនាសម្ពន្ធ​រប​ស់​ទីក្រុង​គៀវ​បាន​សរសេរ​នៅលើ Telegram​ថា “​ក្បួន​ទី​ពីរ​នៃ​ការផ្គត់ផ្គង់​របស់​អ៊ុយ​ក្រែន​ទើបតែ​បាន​ចាកចេញ​…​កប៉ាល់​បី​គឺ​មក​ពី​កំពង់ផែឆ័​រ​ណូម័​រស​ខ៍​(Chornomorsk) ​និង​កប៉ាល់​មួយទៀត​មក​ពី​កំពង់ផែ​អូ​ដេសា (Odessa)”​។​

​ក្រសួង​បាន​និយាយថា កប៉ាល់​ឈ្មោះ Mustafa Necati, Star Helena, Glory និង Riva Wind កំពុង​ផ្ទុក “​ទំនិញ​ទាក់ទង​នឹង​កសិកម្ម​ប្រហែល ១៧០.០០០ តោន​”​។​

​ទន្ទឹមនឹងនេះ ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​គៀវ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ជុំវិញ​ថា​តើ​នរណា​ជា​អ្នក​បាន​បាញ់​ផ្លោង​លើ​ទីតាំង​នុយក្លេអ៊ែរ​ក្នុង​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia)​នៅ​ភាគខាងត្បូង​​អ៊ុ​យក្រែន ជា​ទីតាំង​នៃ​ថាមពលបរមាណូ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី ចាប់តាំងពី​ថ្ងៃ​ដំបូងៗ​នៃ​ការឈ្លានពាន​ថ្ងៃទី ២៤ ខែ​កុម្ភៈ​។​

​ការប្រយុទ្ធ​គ្នា​នា​ពេល​ថ្មីៗ​នេះ​នៅ​រោងចក្រ​នេះ​បាន​ជំរុញ​ឱ្យ​អ្នកឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ គឺ ទីភ្នាក់ងារ​ថាមពល​អា​តូ​ម៉ិក​អន្តរជាតិ (IAEA) ព្រមាន​អំពី​”​ហានិភ័យ​ពិតប្រាកដ​នៃ​​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​”​។​

​កាលពី​ថ្ងៃអាទិត្យ អាជ្ញាធរ​កាន់កាប់​របស់​រុស្ស៊ី​នៅ​ទីក្រុង​អេ​ណឺ​ហូ​ដា (Enerhodar) ជា​កន្លែង​ដែល​រោងចក្រ​នុយក្លេអ៊ែរ​មួយ​ទៀត​ស្ថិត​នៅ បាន​និយាយថា កងទ័ព​អ៊ុយ​ក្រែន​ពេញ​មួយ​យប់​”​បានធ្វើ​​ការវាយប្រហារ​ដោយ​គ្រាប់បែក​ចង្កោម​ដែល​បាន​បាញ់​ចេញពី​គ្រាប់​រ៉ុក្កែត Uragan”​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី TASS បាន​រាយការណ៍​ថា គ្រាប់​ទាំងនោះ​បាន​ធ្លាក់​ក្នុង​ចម្ងាយ ៤០០ ម៉ែត្រ​ពី​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​ដែល​កំពុង​ដំណើរកា​រ​។​

​ការវាយប្រហារ​នេះ​បាន​បំផ្លាញ​អគារ​រដ្ឋបាល​មួយចំនួន ហើយ​បាន​ធ្លាក់​នៅក្នុង “​តំបន់​ស្តុក​ឥន្ធនៈ​នុយក្លេអ៊ែរ​ប្រើ​រួចហើយ​”​។​

​ទោះយ៉ាងណា ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​រដ្ឋ​របស់​អ៊ុ​យក្រែន Enerhoatom ដែល​ធ្វើ​ប្រតិបត្តិការ​រោងចក្រ​នេះ​បាន​និយាយថា​”​ពួក​ឈ្លានពាន​រុស្ស៊ី​ជាថ្មី​ម្តងទៀត​បាន​បាញ់​រ៉ុក្កែត​នៅ​ទីតាំង​រោងចក្រ​​ថាមពលនុយក្លេអ៊ែរ​ក្នុង​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា និង​ទីក្រុង​អេ​ណឺ​ហូ​ដា​”​។​

​ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​បុគ្គលិក​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយសារ​របួស​ត្រូវ​គ្រាប់​ផ្លោង​ដែល​បណ្តាល​មកពី​ការផ្ទុះ​នេះ​”៕

​អ៊ុយ​ក្រែន​និយាយ​ថា​កប៉ាល់​បួន​គ្រឿង​ទៀត​បាន​ចាកចេញ ដោយ​ដឹក​ទំនិញ​ទាក់ទង​នឹង​កសិកម្ម​ប្រហែល ១៧ ម៉ឺន​តោន​

Post navigation