Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រោងដំឡើងកម្រិតសាលាបឋមសិក្សាព្រៃទទឹងទៅជាសាលាមានស្តង់ដារគំរូ

Views: 4

ដោយៈ គង់ហេង/ កំពង់ចាម៖ បន្ទាប់ពីអគារសិក្សានៃសាលាបឋម សិក្សា ព្រៃ ទទឹង ក្នុងស្រុកព្រៃឈរសាងសង់រួច រដ្ឋបាលខេត្ត គ្រោងនឹងដំឡើងសាលា កម្រិតមូលដ្ឋានមួយនេះ ឱ្យក្លាយជាសាលាមានស្តង់ដារគំរូ។ពោល គឺ សាលាទាំងអស់ត្រូវដើរតួនាទី«ជាសិស្សល្អ ជាកូល្អ និងជាមិត្តល្អ រួម ទាំងជាគ្រូល្អ»។ នេះជាប្រសាសន៍លើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីថ្ងៃទី ៤ ខែកុម្ភៈ ក្នុងពេលដែលលោក និងសហការីអមដំណើរជាច្រើនរូបបានអញ្ជើញចូលរួមបញ្ចុះបឋមសិលា សាងសង់អគារសិក្សាមួយខ្នងក្នុងបរិវេណសាលានេះ។

លោកអភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថា អគារសិក្សាមួយ ខ្នង កម្ពស់ ពីរជាន់នេះជាអំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលមានសប្បុរសជនលោក កើត ឆែ អភិបាលរង រាជ ធានី ភ្នំពេញ សប្បុរសជនជាច្រើនរូបផ្សេងទៀតដែលមានស្រុក កំណើត នៅព្រៃទទឹងនេះ។សប្បុរសជនទាំងអស់ ស្រឡាញ់ទឹកដីកំណើត បាន ចលនា ថវិកា សន្សំសំចៃថវិកា ដើម្បីយកមកអភិវឌ្ឍន៍ ឱ្យកូនចៅនៅ ព្រៃទទឹងនេះ មានការរីកចម្រើន។ ដូច្នេះសមិទ្ធផលមួយនេះ កាត់ថ្លៃមិនបានទេ ដែលយើងទាំងអស់គ្នាត្រូវចូលរួម ការពារដើម្បីអនាគតកូនចៅយើង គឺរួមគ្នាដើម្បីសម្រេចតាមគោលបំណងរបស់សប្បុរសជនដែលមានស្រុកកំណើតនៅព្រៃទទឹងនេះ។

លោកបានឱ្យដឹងបន្ថែមទៀតថា ពាក់ព័ន្ធនឹងសាលាបឋមសិក្សា ព្រៃទទឹង នេះ គឺយើងនឹងមានផែនការបន្ទាប់ពីអគារសិក្សាត្រូវបានសាងសង់ហើយ គឺដំឡើងកម្រិតជាសាលាស្តង់ដារគំរូ ដែលត្រូវសិក្សាចម្លងស្តង់ដារ សាលា គំរូដទៃដូចជា សាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន កំពង់ចាម សាលា បឋមសិក្សា វត្តបូណ៌ ខេត្តសៀមរាបជាដើម…។ ដើម្បីចម្លងការដឹកនាំ ការ គ្រប់គ្រង ការរៀន ការបង្រៀន គឺធ្វើយ៉ាងណាឱ្យសាលាបឋមសិក្សាមួយនេះ ក្លាយជាសាលាគំរូដែលមានលក្ខណៈប្រកួតប្រជែង ដែលផ្តល់មកវិញនូវ អត្ថប្រយោជន៍ដែលមានការអប់រំប្រកបដោយគុណភាព គឺសិស្សចេះប្រើ ប្រាស់ ភាសាអង់គ្លេសចាប់ពីថ្នាក់ទី ១ ដល់ ថ្នាក់ទី ៦ នៅកម្រិតមូលដ្ឋាន ឡើងទៅ។

លោកបានបន្តថា នេះជាការចាប់ផ្តើមជំរុញនៅកម្រិតមូលដ្ឋានឱ្យ កូន ចៅប្រជាពលរដ្ឋ មានសមត្ថភាពពិតប្រាកដ ដែលផ្តើមចេញពីការអប់រំ ចំណេះទូទៅនៅកម្រិតមូលដ្ឋាន ដែលមាតាបិតាគ្រប់រូបកូនល្អ កូនស្អាត គឺមានន័យថា កូនល្អស្តាប់បង្គាប់ឪពុកម្តាយ សិស្សល្អ សិស្សរៀនពូកែ មិត្តភក្តិល្អចេះយកអាសាគ្នាពោល គឺការអប់រំដើម្បីទាំងអស់គ្នា ចាំ បាច់សាលាទាំងអស់ត្រូវដើរតួនាទីៈ សិស្សល្អ កូនល្អ និងជាមិត្តល្អ រួមទាំងជាគ្រូល្អ។

អ្នកស្រី សូត សំណាង នាយិកាសាលាបឋមសិក្សាព្រៃទទឹងបាន ឱ្យដឹង នៅថ្ងៃទី ៥ កុម្ភៈនេះដែរថា ជុំវិញបញ្ហារៀបចំដំឡើងសាលាបឋមសិក្សា ជាសាលា មានស្តង់ដារគំរូ ដូចសាលាដទៃទៀតនោះ គឺកន្លងមកលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្លាប់បាននាំខាងសាលា គណៈគ្រប់គ្រងសាលា ទៅធ្វើទស្សនកិច្ចសិក្សា នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន កំពង់ចាម បានម្តង ហើយនៅពេលឆាប់ៗ ខាងមុខលោកគ្រោងនឹង រៀបចំ នាំគ្រូៗសរុប ២៥ នាក់នៃសាលាបឋមសិក្សាព្រៃទទឹងទៅទស្សនកិច្ច សិក្សា មួយលើកទៀតទៅកាន់សាលាវត្តបូណ៌ ខេត្តសៀមរាប លើការពង្រឹង គុណភាព ការរៀន និងបង្រៀន។

អ្នកស្រីនាយិកាបានបន្តថា ប៉ុន្តែបញ្ហាទាំងអស់នឹងប្រកាសដោយ លោក បណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងកម្មវិធីសម្ភាធដាក់ឱ្យប្រើប្រាស់ផ្លូវការ នូវអគារសិក្សាថ្មីសង់រួចប្រហែលរយៈពេល បួន ខែទៀតខាងមុខ៕/PC

Post navigation