Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាល ខ្មែរ-អាមេរិកាំង បើកយុទ្ធនាការ ព្យាបាលជំងឺ និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

Views: 2

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ គ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាល ខ្មែរ-អាមេរិកាំង បានបើកយុទ្ធនាការ ព្យាបាលជំងឺទូទៅ វះកាត់មាត់ ធ្មេញ ភ្នែក និងផ្តល់វ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅទីតាំង ៣ ទីកន្លែង នៅខេត្តបន្ទាយមានជ័យ ដោយចាប់ផ្ដើមដំបូង កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅក្នុងសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ។

ក្នុងកម្មវិធីបើកនោះ មានការអញ្ជើញចូលរួមពីលោក លី សុវណ្ណរិទ្ធិ អភិបាលរង ខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ លោក ពិន សេងហាប់ អភិបាលស្តីទី ស្រុកមង្គលបូរី លោកវេជ្ជបណ្ឌិត រដ្ឋបាលស្រុកមង្គលបូរី រដ្ឋបាលឃុំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសុខាភិបាលខ្មែរ អាមេរិកាំង ចំនួន ១១៥ នាក់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងស្រុកជាច្រើននាក់ទៀត។

លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានឱ្យដឹងថាៈ មន្ទីរសុខាភិបាល សូមថ្លែងនូវអំណរ គុណ និងសូមសរសើរក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសុខាភិបាលខ្មែរ អាមេរិកាំង ដែលបានពួតដៃគ្នា ទិញថ្មាំពេទ្យ និងវ៉ែនតា រាប់ពាន់ សំរាប់មនុស្សចាស់ យកមកព្យាបាល ជំងឺ ជូនប្រជាពលរដ្ឋ មកពីទូទាំង ៩ ស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ ដោយឥតគិតថ្លៃ ក្នុងរយៈពេល​៩ថ្ងៃ ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក ដល់ម៉ោង ៤:៣០ នាទីល្ងាច ។

កន្លែងផ្តល់សេវា មាន ៣ ទីកន្លែងគឺៈ កន្លែងទី១ នៅសាលាបឋមសិក្សាប្ញស្សីក្រោក ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក រយ:ពេល ៧ ថ្ងៃ ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។ កន្លែងទី២ៈ នៅសាលា បឋមសិក្សាសឿ មានរយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២ ដល់ ៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។ កន្លែងទី៣ៈ នៅទល់មុខសាលាឃុំគោកបល័្លង្គ មានរយៈពេល ២ថ្ងៃ ពីថ្ងៃទី២ ដល់ ៣ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោក លី សុវណ្ណរិទ្ធិ បានមានប្រសាសន៍ថាៈ ក្រុមវេជ្ជបណ្ឌិតសមាគមសុខាភិបាល ខ្មែរ-អាមេរិកាំង ធ្វើសកម្មភាពចុះមកពិនិត្យ ព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ នាពេលនោះ សុទ្ធតែបាន បង្ហាញនូវភាពសប្បាយរីករាយ គឺជាការរួមចំណែកកាត់បន្ថយ លើការចំណាយរបស់ បងប្អូនប្រជាពលរដ្ឋបានច្រើន សម្រាប់ការថែទាំសុខភាព បន្ថែមប្រចាំថ្ងៃ។

លោក លី សុវណ្ណរិទ្ធិ បានបន្តថាៈ បន្ថែមលើក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សហគមសុខាភិបាល ខ្មែរ-អាមេរិកាំង ដែលមានវេជ្ជបណ្ឌិត ចំណានៗ និងមានថ្នាំពេទ្យជាច្រើនមុខ ក៏មាន គ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ជាច្រើននាក់ មករួមសហប្រតិបត្តិការផងដែរ មកពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ។ ក្នុងនោះ មានជំងឺទូទៅ មាត់ធ្មេញ ភ្នែក និងផ្តល់វ៉ែនតា ជូនប្រជាពលរដ្ឋ នៅស្រុកមង្គលបូរី ដោយឥតគិតថ្លៃ ។ ពិសេសនៅជនបទ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈ ក្នុងបំណងរួមចំណែកបន្ថែម ក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ តែប៉ុណ្ណោះ។

ក្នុងឱកាសដំបូងនោះ​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរ សុខទុក្ខគ្រូពេទ្យ និងប្រជាពលរដ្ឋ ដែលមកផ្ដល់ និងទទួលសេវានេះ ។ ដោយឡែក នៅរសៀលថ្ងៃដដែល លោក អ៊ុំ រាត្រី និងលោកស្រី ក៏បានអញ្ជើញចុះពិនិត្យមើល និងសំណេះសំណាល ជាមួយពុកម៉ែ បងប្អូនពលរដ្ឋ ក្នុងកម្មវិធីពិនិត្យ ព្យាបាល និងផ្តល់វ៉ែនតា ជូនប្រជាជន ដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគម សុខាភិបាលខ្មែរ -អាមេរិកាំង នេះ ដែលរំពឹងថា សរុបមានប្រមាណ ២០០ នាក់ ចាប់ពីថ្ងៃទី ៣០ ខែមករា ដល់ថ្ងៃទី៤​​ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សា ឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

លោកបានថ្លែងថាៈ វាពិតជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខមាល ភាព របស់ប្រជាពលរដ្ឋ ក្នុងខេត្ត។ ជាមួយគ្នានោះ លោកបានផ្ញើសាអញ្ជើញ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព សូមមកពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ ៕ V / N

Post navigation