Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រូបង្វឹក​ប្រេ​ស៊ីល​នៅ​តែ​សង្ឃឹមថា​របួស​កជើងរ​បស់​នី​ម៉ា “​មិន​ធ្ងន់ធ្ងរ​”

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រូបង្វឹក​ប្រេ​ស៊ីល​លោក​ទីតេ​(Tite)​សង្ឃឹមថា នី​ម៉ា​នឹង​ជាសះស្បើយ​អាច​បន្ត​ការប្រកួត​វើល​ខា​ប់ បន្ទាប់ពី​រូបគេ​បាន​រងរបួស​កជើង​ក្នុង​ការប្រកួត​បើកឆាក​ឈ្នះ ២-០ លើ​ក្រុម​ស៊ែ​ប៊ី​។​

​រី​ឆា​លី​សុន (Richarlison) បាន​ស៊ុត​បញ្ចូល​ទី​ទាំងពីរ​គ្រាប់ ដែល​គ្រាប់​ទី​ពីរ​គឺជា​ការ​ហក់​ទាត់​វ៉ូ​ឡេដ៏​អស្ចារ្យ ប៉ុន្តែ​គ្រាប់​បាល់​នេះ​ត្រូវ​បាន​គ្របដណ្ដប់​ដោយ​នី​ម៉ា​ដើរ​ប៉ាំង​ខ្ញើក​ចេញពី​ទីលាន​។​

​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ជួប​បញ្ហា​កជើង​ក្នុង​ពេលកន្លងមក ប៉ុន្តែ​លោក​ទីតេ​មិន​ជឿ​ថា​បញ្ហា​នេះ​មាន​សភាព​ធ្ងន់ធ្ងរ​ទេ ដោយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា “​យើង​មាន​ទំនុកចិត្ត​ថា នី​ម៉ា​នឹង​បន្ត​លេង​នៅ​វើល​ខា​ប់​”​។​

​វេជ្ជបណ្ឌិត​ប្រេ​ស៊ីល លោក រ៉ូ​ឌ្រី​ហ្គោ ឡា​ស្មា (Rodrigo Lasmar) បាន​បន្ថែមថា “​យើង​ត្រូវ​រង់ចាំ ២៤-៤៨ ម៉ោង​ដើម្បី​ធ្វើការ​វាយតម្លៃ​កាន់តែ​ប្រសើរ​។ យើង​មិន​បាន​កំណត់​ពេល​ថត MRI ទេ ហើយ​ថ្ងៃស្អែក​យើង​នឹង​មាន​ការវាយតម្លៃ​ថ្មី​”​។​

​ខ្សែការពារ​ដា​នី​ឡូ (Danilo) ក៏​មាន​របួស​កជើង​ដែរ ដោយ​ឃើញ​ដើរ​ប៉ាំង​ខ្ញើក​នៅ​នាទីចុងក្រោយ​៕

នី​ម៉ា​យកដៃ​ទប់​កជើង​ដែល​មាន​របួស និង​បន្ទាប់មក​អង្គុយ​មើល​ក្រុម​បន្ត​ប្រកួត​

Post navigation