Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រូបង្វឹក​ប្រេ​ស៊ីល​និយាយថា នី​ម៉ា​នឹង​លេង​ជា​ថ្មី​នៅវើ​លខាប់​នៅ​កាតា​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រូបង្វឹក​ប្រេ​ស៊ីល​លោក​ទីតេ (Tite)​ជឿជាក់ថា នី​ម៉ា ដែល​រងរបួស នឹង​អាច​ចូល​លេង​ម្តងទៀត​នៅវើ​ខាប់​កាតា ខណៈ​គាត់​និយាយថា​ការ​ទាត់​ធាក់​​លើ​កីឡាករ​ឱ្យ​របួស “​ត្រូវតែ​បញ្ឈប់​”​។​

​នី​ម៉ា​បានរ​បួស​ចុង​ម៉ោង នៅពេល​ប្រេ​ស៊ី​លបើក​យុទ្ធនាការ​ពូ​ល G របស់​ពួកគេ​ជាមួយ​នឹង​ជ័យជម្នះ ២-០ លើ​សែ​ប៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ហើយ​កាលពី​ថ្ងៃ​សុក្រ គ្រូពេទ្យ​របស់​ក្រុម​ជម្រើស​ជាតិ​​បាន​បង្ហើប​ថា ទាំង​ខ្សែប្រយុទ្ធ Paris St Germain រូបនេះ និង​ខ្សែការពារ ដា​នី​ឡូ (Danilo) នឹង​ខកខាន​ការប្រកួត​នៅ​ថ្ងៃ​ចន្ទ​ជាមួយ​ស្វីស ដោយសារ​បញ្ហា​កជើង​។​

​នី​ម៉ា​ត្រូវ​គេ​និយាយថា​មាន​របួស​សរសៃពួរ​ចំហៀង​នៅ​កជើង​ស្តាំ​របស់​គេ​រួម​នឹង​ការ​ហើម​ឆ្អឹង​តូច​។​

​លោក​ទីតេ​បាន​ប្រាប់​សន្និសីទសារព័ត៌​មាន​កាលពី​ថ្ងៃអាទិត្យ​ថា “​ខ្ញុំ​ជឿថា នី​ម៉ា​និង​ដា​នី​ឡូ​នឹង​លេង​វើល​ខា​ប់​”​។​

“​នោះ​ជា​គំនិត​របស់​ខ្ញុំ​។ ខាង​ផ្នែក​វេជ្ជសាស្ត្រ​និង​គ្លីនិក ខ្ញុំ​មិន​ស្ថិត​ក្នុង​ជំហរ​ត្រូវ​និយាយ​អំពី​រឿង​ទាំងនោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​ក៏​មាន​របាយការណ៍​វេជ្ជសាស្ត្រ​នៅ​ខាង​ខ្ញុំ​ដែរ​”​។​

“​ខ្ញុំ​អាច​បន្ត​និយាយបាន​ថា មិន​ត្រឹមតែ​នី​ម៉ា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ដា​នី​ឡូ​ទៀតផង ដែល​ពី​ដំបូង​ហាក់​ស្ថិតក្នុង​ស្ថានភាព​ស្រួលបួល​ទេ​។ ស្ថានភាព​របស់​ពួកគេ​ទាំង​ពីរ​ឥឡូវ​មាន​ការវិវត្ត​។ ប៉ុន្តែ​សម្រាប់​ពួកគេ​ទាំង​ពីរ យើង​ជឿ​ថា​ពួកគេ​នឹង​អាច​លេង​វើល​ខាប់​នៅ​ប្រកួត​ខាងមុខ​”៕

​នី​ម៉ា​របួស​កជើង​ស្តាំ តែ​គ្រូបង្វឹក​ជឿ​ថា​រូបគេ​នឹង​អាច​លេង​នៅ​ប្រកួត​បន្តបន្ទាប់​បាន

Post navigation