Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រូបង្វឹកកង់ភ្នំកម្ពុជាៈ ការប្រកួតនៅថៃ នឹងបានទទួលលទ្ធផលល្អ

Views: 2

ដោយ: សុវណ្ណកុម្ភៈ / ភ្នំពេញៈ លោក អ៊ុច សុខវិបុល គ្រូបង្វឹកកង់ភ្នំកម្ពុជា ដែលកំពុងស្ថិត នៅប្រទេសថៃនោះ បានប្រាប់ឲ្យដឹង តាមរយៈសារអេឡិចត្រូនិកថាៈ ការប្រកួតកង់ភ្នំ ពានរង្វាន់ Royal Cup or King Cup ជុំទី១ ដែលកំពុងធ្វើនៅប្រទេសថៃ កម្ពុជា នឹងទទួលបានលទ្ធផលល្អ។

ដោយសារព្រឹត្តិការណ៍ស៊ីហ្គេម ជិតចូលមកដល់នោះ ដូច្នេះការចូលរួមប្រកួតនេះ សំខាន់ខ្លាំងណាស់។ ការប្រកួតដែលធ្វើនៅជាប់ព្រំដែន មីយ៉ាន់ម៉ា តែលើកនេះ កម្ពុជា មានទំនុកចិត្តក្នុងការប្រជែង បានមេដាយ។ នេះជាការផ្លាស់ប្ដូរបទពិសោធន៍កម្រិតខ្ពស់ ជាការសាកកម្លាំង បច្ចេកទេស កលល្បិច ព្រោះនេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំរបស់ថៃ ដែលមានកីឡាករ កីឡាការិនីខ្លាំងៗ ជាច្រនប្រទេសចូលរួម។

លោក អ៊ុច សុខវិបុល បានបន្ថែមថាការប្រកួតនេះកីឡាករ កីឡាការិនីម្នាក់ៗ បានចុះ ឈ្មោះប្រកួតចំនួន ៣ វិញ្ញាសា ដូចៗគ្នា ដោយផ្នែកបុរស វិញ្ញាសា XCO Elite មានចម្ងាយផ្លូវ ២៨ គីឡូម៉ែត្រ ដោយប្រណាំង ៧ ជុំ ដែលមួយជុំៗ ចម្ងាយ៤គីឡូម៉ែត្រ។ ផ្នែកនារី Elite ប្រណាំងចម្ងាយ ២៤ គីឡូម៉ែត្រ ដោយប្រណាំង ៦ ជុំ ដែលមួយជុំៗ មានចម្ងាយ ៤ គីឡូម៉ែត្រ។ ចំពោះវិញ្ញាសា Eliminate បុរស នារី ប្រណាំងចម្ងាយពី ៧០០ ទៅ ១.៤០០ ម៉ែត្រ។ ពេលនេះ សមត្ថភាពកីឡាករ កីឡាការិនីកម្ពុជា បានឈាន ដល់កម្រិត អាចដណ្ដើមមេដាយស៊ីហ្គេម បានហើយ។ ការចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្រៅពីប្រតិភូ និងឝ្រូបង្វឹក មានកីឡាករ ឆាន ឆៃហ្វុង កីឡាករ ឃឹម ម៉េងឡុុង និងកីឡាការិនី ខេន ម៉ាឡៃ។

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ នៅប្រទេសថៃ កាលពីឆ្នាំ២០២២ កីឡាករ ឆាន ឆៃហ្វុង ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ កម្រិត Men Elite និងចំណាត់ថ្នាក់ លេខ២ សម្រាប់ប្រភេទ អាយុក្រោម ២៣ ឆ្នាំ។ កីឡាករ ឃឹម ម៉េងឡុង ដណ្ដើមបាន ចំណាត់ថ្នាក់លេខ១ ផ្នែកយុវជន។ កីឡាការិនី ខេន ម៉ាឡៃ បានចំណាត់ថ្នាក់លេខ៥ ផ្នែក Women Elite និងចំណាត់ថ្នាក់លេខ៣ សម្រាប់ប្រភេទ អាយុក្រោម២៣ឆ្នាំ៕ V / N

Post navigation