Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គ្រឿងញៀន​ជាង​២៦​គីឡូក្រាម ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​

Views: 1

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ គ្រឿងញៀន ជាច្រើន​ប្រភេទ សរុប ២៦​គីឡូក្រាម ២​ខាំ (២៦.១៩៩៨ គីឡូក្រាម​) ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ជឹម ឬ​ទ្ធី មេបញ្ជាការ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​អស់​រយៈពេល​ជាច្រើន​ខែ ទើប​មាន​ភស្តុតាង​កំណត់​មុខសញ្ញា​បានជា​ក់លាក់ ឈានដល់​ការបង្ក្រាប​ជាក់ស្តែង កាលពី​វេលា​ម៉ោង​២០:៤៥​នាទី ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច ផ្ទះ​លេខ A6-1577 ផ្លូវ​បេតុង ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ គឺ ឈ្មោះ ហ៊ីម ឆេង​ហ៊ួ​រ​សុដាវី​ដ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង ឈ្មោះ ហ៊ា​ត រ៉ូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។

​ការបង្ក្រាប​នេះ ធ្វើឡើង​ដោយ​អនុវត្តតាម​ការណែនាំរ​បស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ក្រោម​ការបញ្ជា​ផ្ទាល់​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

​វត្ថុតាង​ពាក់ព័ន្ធ ដែល​អាវុធហត្ថ បង្ក្រាបបាន​ក្នុង​ប្រតិបត្តិការ​នេះ​រួមមាន​៖ គ្រឿងញៀន​ចម្រុះ​សរុប ២៦​គីឡូក្រាម ២​ខាំ​, សារធាតុ​ផ្សំ​ជា​វត្ថុ​រាវ ចំនួន​១៥​ដប​, ជញ្ជីង​ថ្លឹង​ចំនួន​០៥, ម៉ាស៊ីន​សម្រាប់​លាយថ្នាំ​ញៀន ចំនួន​០២, ម៉ាស៊ីន​សម្រាប់​អ៊ុត​ថង់​ប្លា​ស្ទិ​ច​ចំនួន​០៥ ព្រមទាំង ឧបករណ៍​វេច​ខ្ចប់​មួយចំនួនទៀត​។​

​ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មករា យកទៅ​បន្ត ការស្រាវជ្រាវ ទៅកាន់​គោលដៅ​មួយកន្លែង​ទៀត នៅក្នុង​អឹ​ផាត​មិន​មួយ ស្ថិត​ក្នុងភូមិ​៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដោយ​ឆែក​ឃើញ​សារធាតុ​ផ្សំ កាកសំណល់​គ្រឿងញៀន ឧបករណ៍​សម្រាប់​លាយ និង​កែច្នៃ​គ្រឿងញៀន​មួយចំនួនទៀត​។ ជនសង្ស័យ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​បន្ទាប់ពី​បានបញ្ចប់​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​៕​

Post navigation