Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គូស្នេហ៍​ជា​តារា​សម្តែង​កូរ៉េ នាង ស៊ុន យ៉េ​ជីន និង លោក យុន ប៊ីន ស្វាគមន៍​កូន​ដំបូង

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ តារា​សម្ដែង​កូរ៉េខាងត្បូង នាង ស៊ុន យ៉េ​ជីន (Son Ye-jin) និង លោក យុន ប៊ីន (Hyun Bin) ដែល​បាន​រៀបការ​ជាមួយ​គ្នា​កាលពី​ខែ​មីនា បាន​ស្វាគមន៍​កូន​ដំបូង​របស់​ពួកគេ ដែលជា​កូនប្រុស​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​វិច្ឆិកា​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​របស់​តារា​ទាំងពីរ​បាន​បញ្ជាក់​ពី​ដំណឹង​ដ៏​រីករាយ​នេះ ដោយ​ទីភ្នាក់ងារ​របស់​នាង​ស៊ុន គឺ​ផលិតកម្ម MSteam Entertainment បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទាំង​ម្តាយ​និង​កូន​មាន​សុខភាព​ល្អ​។​

​ទារក​គ្រោង​កើត​នៅ​ខែ​ធ្នូ ប៉ុន្តែ​បាន​កើត​មុន​ពេល​កំណត់​បន្តិច​។​

​សារព័ត៌មាន​កូរ៉េខាងត្បូង JTBC​បាន​រាយការណ៍​ថា នាង​ស៊ុន​អាយុ ៤០ ឆ្នាំ​កំពុង​សម្រាក​នៅ​មជ្ឈមណ្ឌល​ថែទាំ​ក្រោយ​សម្រាល​នៅ​សង្កាត់​យ៉ូក​សាម (Yeoksam) ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​

​លោក យុន ប៊ីន អាយុ ៤០ ឆ្នាំ នឹង​ចំណាយ​ពេល​ប្រហែល​មួយ​ខែ​ជាមួយ​កូន​ប្រុស​ថ្មីថ្មោង​របស់គាត់ មុន​ពេល​គាត់​ចេញ​ទៅ​ក្រៅប្រទេស​ក្នុង​ខែមករា ដើម្បី​ថត​ខ្សែភាពយន្ត​ថ្មី​រយៈពេល​មួយ​ខែ​កន្លះ​។​

​តារា K-drama ដែល​លង់​ស្នេហ៍​នឹង​គ្នា​មែនទែន​ក្នុងពេល​កំពុង​ថត​រឿង​ភាគ​ដ៏​ល្បី Crash Landing On You (២០១៩ ដល់ ២០២០) បានប្រកាស​ទំនាក់ទំនង​របស់​ពួកគេ​ជា​សាធារណៈ​ក្នុង​ខែមករា ឆ្នាំ ២០២១​។​

​ពួកគេ​បាន​ប្រារព្ធ​ពិធី​មង្គលការ​ដ៏​ស្និទ្ធស្នាល​កាលពី​ខែ​មីនា ដោយ​មាន​តារា​កូរ៉េខាងត្បូង​ជាច្រើន​ចូលរួម ហើយ​បាន​ប្រកាស​ពី​ការ​មាន​ផ្ទៃពោះ​នៅ​បី​ខែ​ក្រោយ​មក​៕

​នាង ស៊ុន យ៉េ​ជីន និង លោក យុន ប៊ីន រៀបការ​នឹង​គ្នា​កាលពី​ខែ​មីនា ឆ្នាំ​២០២២

Post navigation