Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

គយនិងរដ្ឋាករខេត្តកំពង់ស្ពឺក្របួចរថយន្តរបស់មន្ត្រីពន្ធនាគារដោយសារមិនមានពន្ធ

Views: 3

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: រថយន្តមួយគ្រឿងដែលចតនៅមុខផ្ទះ ត្រូវ បានមន្ត្រីគយនិងរដ្ឋាករសាខាខេត្តកំពង់ស្ពឺយកទៅចាត់ការតាមច្បាប់ បន្ទាប់ ពីពិនិត្យឃើញថាមិនមានពន្ធនាំចូល។សកម្មភាពនេះធ្វើឡើង នៅ ម៉ោងជាង ៨ព្រឹកថ្ងៃទី៣០ ខែមករាស្ថិតនៅចំណុចមុខផ្ទះក្នុង ភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក ប្រាក់ សុចិត្រា ប្រធានការិយាល័យត្រួតពិនិត្យនៃសាខាគយនិង រដ្ឋាករ ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយមានការសង្ស័យលើរថយន្តម៉ាក លុចស៊ីស ៤០០hបំពាក់ស្លាកលេខ(នប)ដែលចតចោលនៅមុខផ្ទះ កម្លាំង ជំនាញបានចុះទៅពិនិត្យនិងសួរនាំរកឯកសារពាក់ពន្ធ័។

ក្រោយពិនិត្យនិងយោងតាមបញ្ជាក់របស់ម្ចាស់យានយន្ត កម្លាំងជំនាញក៏ បាននាំយករថយន្តនោះមកកាន់សាខាគយនិងរដ្ឋាករខេត្តដើម្បីកសាងឯកសារ ឱម្ចាស់ចូលខ្លួនបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។

ម្ចាស់រថយន្តឈ្មោះ អ៊ុន សុខុម មានឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ បម្រើ ការងារនៅពន្ធនាគារខេត្តកំពង់ស្ពឺ។ភរិយារបស់លោកបានប្រាប់ថា រថយន្ត នេះបានទិញមកជិះច្រើនឆ្នាំហើយ ដោយឃើញវាថោក ហើយស្អាត អាចជិះ បំពេញ ការងារបាន ក៏សម្រេចទិញវាមកជិះតែមិននឹកស្មានថាត្រូវគយ ចាប់ដូច្នេះទេ។
តែទោះជាយ៉ាងណា គាត់ថាមិនជំទាស់នឹងការចាប់របស់ក្រុមគយទេ បើ គយគិតថារថយន្តគាត់ជិះមិនស្របច្បាប់។ គយចាប់ចុះហើយបើ ឱ្យ បង់ ពន្ធគាត់គ្មានលទ្ធភាពទេ មួយវិញទៀតបើបង់ពន្ធក៏មិនដឹងបង់ធ្វើអី បើរថយន្តកាត់តជាច្រើនកំណាត់អញ្ចឹងនោះ៕សរន / N

Post navigation