Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហាត់គុន​ដាវ​៧​ឆ្នាំ​ក្នុង​ក្ដីសង្ឃឹម​ប្រជែង​យក​មេដាយមាស​

Views: 6

ដោយ​: សុវណ​កុម្ភៈ​/​ភ្នំពេញ​: ឆ្នាំ​២០២៣ បាន​ក្លាយជា​ឆ្នាំ​មាស​ដែល​អត្ត​ព​លិ​ក​កម្ពុ​ដាក់​ក្ដីសង្ឃឹម​ខ្ពស់​ក្នុងការ​ប្រជែង​យក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​លើ​ទឹកដី​ខ្លួន​។​​ដោយឡែក​កីឡាការិនី​គុន​ដាវ សន និ​ច ក៏បាន​ដាក់​នូវ​ក្ដី​រំពឹង​ខ្ពស់​ថា​នឹង​ខិតខំ​ប្រជែង​យក​មេដាយមាស​ពី​ព្រឹត្តិការណ៍​នេះដែរ​។ កីឡាការិនី​រូបនេះ​ហ្វឹកហាត់​តាំងពី​វ័យ​១៤​ឆ្នាំ ដែល​មកទល់ពេលនេះ​មាន​រយ​:​ពេល​៧​ឆ្នាំ​ហើយ​។​ដោយមាន​បងប្រុស​ជា​គ្រូបង្វឹក​នោះ​នាង​ក៏​ហាត់គុន​ដាវ (Fancing) តាម​ការណែនាំ​របស់គាត់​។ នាង​ចាប់ផ្ដើម​ស្រឡាញ់​ប្រភេទ​កីឡា​នេះហើយ​ដាក់​ការតាំង​ចិត្ត​ខ្ពស់​ដើម្បី​កសាង​ភាព​អស្ចារ្យ​សម្រាប់​ខ្លួន​នាង​តាមរយៈ​កីឡា​គុន​ដាវ​នេះ ដែល​ចាប់តាំងពី​លេង​កីឡា​គុន​ដាវ​នេះ​មក​នាង​រក​មេដាយមាស​បាន​១០​គ្រឿង មេដាយប្រាក់​១០​គ្រឿង និង​សំរិទ្ធ​៨​ឝ្រឿ​ង​ហើយ​។​

​សន និ​ច និយាយថា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ សម្រាប់​ស៊ី​ហ្គេម​២០២៣​នេះ​សឹង្ហ​បុរី​គឺជា​ឧបសគ្គ​ដ៏​ចម្បង​សម្រាប់​នាង​។ ប្រទេស​នេះ​សម្បូរ​ដោយ​កីឡាករ កីឡាការិនី​មាន​បច្ចេកទេស​ខ្ពស់​ទាំង​ចង្វាក់​វាយយក​ពិន្ទុ និង​ការពារ​មិន​ឲ្យ​គូប្រកួត​វាយយក​ពិន្ទុ​បាន​។ ចំពោះ​ប្រទេស​ដទៃទៀត​មិនជា​បញ្ហា​ឡើយ​។​
​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម កីឡាការិនី​រូបនេះ​ចូលរួមបាន​ពីរលើក​តែ​មិនដែល​បាន​មេដាយ​នោះទេ​។ នៅ​ហ្វីលីពីន​នាង​ធ្លា​ក់នៅ​វគ្គ​១៦​នាក់​ចុងក្រោយ និង​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​វៀតណាម​ធ្លាក់​នៅ​វគ្គ​៨​នាក់​ចុងក្រោយ​។ សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​កម្ពុជា នាង​អះអាងថា​នាង​ត្រៀមខ្លួន​បានល្អ​ដោយ​បង្កើន​ការហ្វឹកហាត់​មើល​ពី​ចំណុចខ្សោយ​របស់ខ្លួន​ដើម្បី​បំពេញបន្ថែម​រួមទាំង​ការស្វែងរក​នូវ​ចំនុចខ្សោយ​របស់​គូប្រកួត​៕/R​

Post navigation