Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ តុលា ឆ្នាំ ២០២២

Views: 1

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​សម្រាប់​លោកអ្នក​កកើត​ឆ្នាំ​ជ្រូក​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ឡើងវិញ បន្ទាប់ពី​ជួប​នូវ​ផល​លំបាក​ត្រូវ​ពុះពារ​ឆ្លងកាត់​នា​ខែ កញ្ញា កន្លងមក​។​សម្រាប់​ការបំពេញ​ការងារ អ្វី​លោកអ្នក​ត្រូវ​ចងចាំ​ថា​មានតម្លៃ ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​
សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ និង​បើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​ក្នុង​សប្តាហ៍​នេះ​សម្រាប់​លោកអ្នក​កើត​ឆ្នាំ​គោ​មាន​ទាំង​ល្អ និង អាក្រក់​នៅ​លាយឡំ​គ្នា ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​ការប្រកប​ការងារ បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​លោកអ្នក​នៅតែ​អាចធ្វើ​អ្វី​បានដែរ​គ្រាន់តែ​ងាយ​ទទួលរង​ប៉ះទង្គិច និង​ជួប​បញ្ហា​ច្រើន​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា ពិសេស​គ្រោះ​ចាញ់បោក​គេ​តែម្តង​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​ភាព​ប្រទាំង​ប្រទើស និង ប្រឆាំង​គ្នាច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានះ​ដាក់ខ្លួន​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​អុជអាល​បង្កើតជា​បញ្ហា​ជាមួយ​មនុស្ស​ស្និទ្ធស្នាល ឬ​សូម្បីតែ​ជម្លោះ​ក្នុង​ក្រុមគ្រួសារ​ខ្លួនឯង​។​សម្រាប់ អ្នក​ប្រកបការងារ មិនត្រូវ​មើលស្រាល​កិច្ចការ​ទាំង​តូច​ទាំង​ធំ ឬ​ធ្វើ​ដោយ​ក្តី​ធ្វេសប្រហែស​ឱ្យសោះ​ពីព្រោះថា​លោកអ្នក​អាច​ជួប​ការលំបាក​អ្វីមួយរ​កស្មាន​មិន​ដល់​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដួ​រ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​មានការ​ប្រ​ឆាំ​គ្នាច្រើន​៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​អ្វីៗ​លោកអ្នក​មិនត្រូវ​សង្ឃឹម​ពេក​ឡើយ ពីព្រោះថា​អ្វីដែល​លោកអ្នក​សង្ឃឹម​វា​អាច​ប្រែ​ក្រឡាស់​មកជា​អត់ និង​ពេលខ្លះ​ក្រុមមនុស្ស​ដែល​ធ្លាប់តែ​ល្អ​គេ​អាច​បែរមក​ព្រួត​គ្នា​វា​ប្រហារ​អ្នក​ថែមទៀត​។​ការប្រកប​ការងា​រវិ​ញ​មិនត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវតែមាន​ការប្រុងប្រយ័ត្ន និង ខិតខំ​ទើប​បញ្ហា​អាក្រក់​វា​នឹង​ប្រែ​មកជា​ល្អ​វិញ​។​ការធ្វើ​ជំនួញ​តែងមាន​ឧបទ្រពចង្រៃ​បិទបាំង​ធ្វើឱ្យ​ការ​ជួញ​ឆ្ងាយ​ជិត​មិនសូវ​សម​ដូច​ប្រកប​ឡើយ ហើយ​បើ​និយាយ​ពី​ចំណូល​នោះ​តិចតួចស្តួចស្តើង​ដោយ​អ្នកខ្លះ​សឹង​ថា​ចិញ្ចឹម​ខ្លួនឯង​មិន​គ្រាន់​មាត់​ផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ត្រូវ​ចេះ​ទុកចិត្ត​គ្នា និង​មិនត្រូវ​ប្រកែប្រកាន់​ច្រើន​ឡើយ​ពីព្រោះថា​នោះ​សុទ្ធសឹង​នាំ​រឿង​រាវ​អំពល់ទុក្ខ​ប៉ុណ្ណោះ​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ លោកអ្នក អាច​សម្រុក​ធ្វើ​អ្វីមួយ​បាន​ហើយ ពីព្រោះថា ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​នាពេល​ក្រោយ​វិញ​។​ការប្រកប​ការងារ​ជា​ក្រុមហ៊ុន​ឯក ជន ឬ​មន្ត្រីរាជការ​ក្តី​ឃើញថា​មាន​ភាពរលូន​ល្អ ហើយ​បើ​ចង់​ផ្លាស់ប្តូរ​ការងារ​ក៏​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ​។​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​បើ​ចង់​ទិញ​របស់​ទុក​គ្រាន់​លក់​យកចំណេញ​ទៅ​ថ្ងៃក្រោយ ឬ​ចង់​ចរចា​ដោះដូរ​ទិញ​អ្វីមួយ​តែង​សម​ដូច​ប្រកប​គួរសម​។​
សេចក្តី​សេ្ន​ហា​កំលោះ​ក្រមុំ​មាន​ភាព​ស្រស់ស្រាយ និង កំពុងមាន​ភាព​ផ្អែមល្ហែម​គួរសម​ឡើងវិញ​៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​ថា​ស្តីបន្ទោស​បង្កើតជា​បញ្ហា និង​ពិសេស​អាច​កើតជា​ជម្លោះ​វិវាទ​ថែមទៀត​។​ការប្រកប​ការងារ​កុំ​សង្ឃឹម​ជាមួយ​មនុស្ស​សន្យា​ពេក​ពីព្រោះថា​ច្រើនតែ​ខកបំណង និង ក្រុមមនុស្ស​មិន​គោរព​តាម​សន្យា​ប៉ុន្មាន​នោះឡើយ​។​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ហើយ​ពិសេស​ការរកចំណូល​ចិញ្ចឹម​គ្រួសារ​ប្រចាំថ្ងៃ​ស្ទើរ​មិន​គ្រប់​ផង​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​បញ្ហា​រកាំចិត្ត​ខ្លះៗ​កើតឡើង តែ​យ៉ាងណា​កុំ​ខ្វល់ខ្វាយ​តែ​ការ​ប្រចែប្រច័ណ្ឌ​នាំ​តែ​កើត​សៅហ្មង និង ទម្លាប់​អាក្រក់​ទៅ​ថ្ងៃក្រោយ​ប៉ុណ្ណោះ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ អំឡុង​ពេលនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​ស្ថានភាព​លំបាក​ទៅលើ​បញ្ហា​ប្រាក់កាស ហើយ​រឿង​រាវ​មួយចំនួន​ដែល​កើត​ពីមុនមក​ក៏​មិនទាន់​ដោះស្រាយ​ស្រេចបាច់​នៅឡើយ​ដែរ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​ស្ថានការណ៍​ពេលខ្លះ​មើលឃើញថា​ល្អ​សោះ​អាច​ប្រែក្លាយជា​អាក្រក់​ស្មាន​មិន​ដល់​។​ចំពោះ​អ្នក​ប្រកប​រប​រកស៊ី​ជួញដូរ​ទោះ​ខ្សត់ខ្សោយ​ចំណូល​ថវិការ​ពិតមែន ប៉ុន្តែ​ការធ្វើ​ជំនួញ​របស់លោក​អ្នកសុខ​ដុម​ដូច​សព្វមួយដង​ទេ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ សូម្បីតែ​ស្វាមីភរិយា​ក្តី អារម្មណ៍​ពុំសូវល្អ​ចំពោះ​គ្នា​ឡើយ​ព្រោះ​ជួន​ផ្អែម ជួន​ប្រែ​ជូរចត់​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ប្រៀបប្រដូច​អុំទូក​បញ្ច្រាស​ទឹក​ពោលគឺ​ងាយ​ខូចខាត និង​បាត់បង់​ជាង​សព្វមួយដង ។​ការប្រកប​ការងារ​នៅថ្ងៃនេះ​លោកអ្នក​តែង​ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​ច្រើន​បន្តិច ដូចនេះ​បើទោះបី​ធ្វើ អ្វី​ក៏ដោយ​ត្រូវធ្វើ​សន្សឹមៗ​បាន​ហើយ បើ​ពុំនោះ​ផល​លំបាក​អាច​នឹង​ចូល​យាយី​ពិបាក​ក្នុងការ​ទប់ទល់​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ដំណើរការ​ទៅមុខ​បាន​ស្រួល​ទេ​គឺជា​រឿយៗ​តែង​កើតមាន​ភាព​រកាំរកូស​ជាប់​ជានិច្ច​។​ដូច្នេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​បើ​ពុំ​ដោះស្រាយ​ទៅតាម​ការអត់ធ្មត់​ទេវា​នឹង​បង្ក​ជា​ផល​លំបាក​នៅពេល​ខាងមុខ​។​
រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មួយចំនួន​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​សោះឡើយ​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ហើយ​។​ក្រៅពីនេះ​បើ ទោះ​លោកអ្នក​ទៅកាន់​ទីណា​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​ទោះបីយ៉ាងណា​បុរស​ប្រកបការងារ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះថា​ផល​អាក្រក់​អាច​កើតមាន​គ្រប់ពេលវេលា​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប ។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​នា​ថ្ងៃនេះ​ឃើញថា លោកអ្នក ជួប​ភាព​សុខដុម ហើយ​បើ​ចង់​កសាង​មិត្ត​ឬ​លុបបំបាត់​រឿង​រាវ​ពីមុនមក​ជាមួយ​អ្នកដទៃ​ក៏​ជា​ការល្អប្រពៃ​បំផុត​។​ក្នុងថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​សម្រុក​ការងារ​ឬ​ទំនាក់​ការងារ​អ្វីមួយ​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែមល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់​ប្រពៃ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ​ធ្វើ​អ្វីមួយ​ដែល​ធំដុំ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិត​លើ​កំណាត់​ផ្លូវ​រដិបរដុប​និង​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ទាល់តែ​ចេះ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​អាក្រក់​អ្វី​ចូលមក​យាយី​កើត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​ដោយ​លោកអ្នក​អាច​រកប្រាក់​ចំណូល​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​មាន​ភាព​ស្រស់ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ក្នុងអំឡុង​ពេលនេះ​លោកអ្នក​ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន បើ​ពុំ​នោះទេ​ការសម្រេចចិត្ត​អ្វីមួយ​ងាយ​មាន​កំហុសឆ្គង និង​ភ្លាំងភ្លាត់ ណាស់​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​បើសិនជា​បុរស​ឱ្យ​ប្រយ័ត្នប្រយែង​រឿង​រាវ​ចាស់ ឬ​កិច្ចការងារ​គ្រា​មុន​កន្លងមក ពីព្រោះថា​ងាយ​កើត​ឡើងជា​បញ្ហាលំបាក​ជាង​សព្វមួយដង​។​ការធ្វើ​ជំនួញ​ឆ្ងាយ​ជិត និយាយ​ពី​រឿង​ប្រាក់ចំណូល​កុំ​សង្ឃឹមថា​បាន​ដូច​ចិត្ត ហើយ​បើ​ចង់​ទារ​អតិថិជន​ច្រើន​ខកបំណង​ច្រើនជាង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​ងប់​ង​ល់​តែ​រឿង​រាវ​ស្នេហា​ច្រើនពេក ត្រូវ រក​ពេល​បំពេញការងារ​ឬ​ប្រើ​គំនិត​រៀនសូត្រ​ឱ្យបាន​ច្រើន​ទើប​អនាគត​វា​ភ្លឺ​ថ្លា​ទៅរួច​៕

Post navigation