Views: 4
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសដំណើរជីវិតល្អប្រសើរ ហើយបើមានពឹងពាក់នរណាឬចង់ចរចារឿងអ្វីមួយតែងទទួលជាផ្លែផ្កាគ្រាន់គាប់ចិត្ត ។ការបំពេញការងារមានលក្ខណះពេញដៃពេញជើង ហើយមានការចម្រើនលូតលាស់គួរសម។ចំពោះ ការប្រកបរបរ រកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្ត ហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកផង។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងស្រុះស្រួលគ្នាល្អប្រពៃណាស់៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះការរស់នៅឃើញថាងាយមានបញ្ហាជាមួយអ្នកដទៃបន្តិច ហេតុនេះបើអាចសង្កត់ចិត្តទប់អារម្មណ៍ជាមួយបញ្ហាជុំវិញខ្លួនកាន់តែប្រសើរ។ការប្រកបការងារឃើញថាមិនងាយចប់ហើយធ្វើអ្វីក៏យឺតយូរ និងពិសេសមានបញ្ហាច្រើននាំពិបាកឆ្លងកាត់ថែមទៀត។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយចំណូលបន្តិច ប៉ុន្តែការចំណាយមានខ្ពស់ និងធូរណាស់។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយត្រូវមានចិត្តត្រជាក់ មិនអាចយកកំហឹងទល់កំហល់បានឡើយបើពុំនោះរឿងតូចតាចនឹងរីកជាធំជាក់ជាពុំខាន។ចំណែកការធ្វើវដំណើរចាកចេញពីផ្ទះវិញលោកអ្នកមិនត្រូវជួយយកអាសារគេពេកទេព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។ចំពោះការប្រកបការងារមានការរាំងស្ទះដោយបញ្ជូនមិនទាន់ ឯចៅហ្វាយនាយក៏បង្កបញ្ហាច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិចតែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
សេចក្តីស្នេហាកំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេមានតែការថយក្រោយច្រើនជាង៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នាពេលនេះលោកអ្នកបាន ជួបនូវបញ្ហាស្មុគស្មាញ និងបញ្ហាចោមរោមធ្វើឱ្យពុំសូវសុខស្រួលខ្លួនប៉ុន្មានឡើយ។ក្នុងថ្ងៃនេះដែរចំពោះដំណើរជីវិតរបស់លោកអ្នកងាយជួបបញ្ហាត្រូវគេវាយប្រហារ ដូចនេះគប្បីប្រយ័ត្នប្រយែងការងារដោយមិនត្រូវធ្វើឱ្យមានកំហុសច្រើនឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសច្រើន ។
សេចក្តីស្នេហាប្រុសស្រីគឺតែងកើតមានរឿងរកាំចិត្ត និងពិសេសចង់ចាញ់ឈ្នះគ្នាច្រើនទៀតផង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ក្នុងអំឡុងថ្ងៃនេះបើចង់ធ្វើការដោះស្រាយបញ្ហាជីវិតតែងជ្រះស្រឡះ និងបើចង់ចរចាបញ្ហាអ្វីមួយក៏អាចហុចជាលទ្ធផលគ្រាន់កក់ក្តៅ។ការប្រកបការងារនៅថ្ងៃនេះវិញផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារ ឬ ចរចារឿងអ្វីមួយពីព្រោះថាតែងងាយសម្រេចជោគជ័យត្រឡប់មកវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញកម្រើកទៅមុខគួរសម ហើយបើចង់ផ្លាស់ទីកន្លែងលក់ដូរឬទិញកន្លែងលក់ដូរឃើញថាល្អប្រសើរផងដែរ។
សេចក្តីស្នេហាកំលោះក្រមុំមានការជឿជាក់ហើយផ្អែមល្ហែមចំពោះគ្នាគួរសម៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។ដោយសារថ្ងៃនេះដំណើរជីវិតមិនសូវល្អប្រសើរ ហេតុនេះលោកអ្នកគប្បីរក្សាភាពស្ងាត់ស្ងៀម និងមិនត្រូវដឹងឮរឿងរាវអ្នកដទៃខ្លះទើបប្រសើរ។ការប្រកបការងារក្រុមមនុស្សងាយរកាំចិត្តដាក់ណាស់គប្បីអត់ធ្មត់បន្តិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាស់ជាមួយអ្នកដទៃ។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ការរស់នៅកុំប្រកាន់ចិត្តឆេវឆាវយកល្អត្រូវចេះ រកហេតុផលជាបង្គោលទើបជោគជ័យនិងអាចរកសេចក្តីសុខស្រួលខ្លួនជាងនេះ។ការប្រកបការងារចូរប្រយ័ត្នភាពមោហៈទោសៈកើតជាជម្លោះវិវាទមើលមុខគ្នាមិនចំដោយប្រការណាមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។
សម្រាប់សេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយជាងការជឿនលឿនទៅមុខ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។លោកអ្នកធ្វើអ្វីមួយតែងចម្រើនលូតលាស់ឈានទៅមុខជាលំដាប់ ហើយក៏មានភាពសុខដុមគួរសម។ក្នុងថ្ងៃនេះដែរផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបមុខជំនួញតូចធំពីព្រោះថាផលល្អៗតែងសមដូចប្រកបភាគច្រើន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុម ហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញឆ្នាំបាយ។
សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសាររាល់ចង្រៃឧបទ្រព និងរាល់ឧបសគ្គត្រូវបានសាបរលាបបាត់ស្រមោលនោះ ធ្វើឱ្យដំណើរជីវិតរបស់លោកអ្នកល្អប្រសើរឡើងវិញ។ចំពោះបុគ្គលិក កម្មករការធ្វើអ្វីមួយតែងអាចទទួលបានផលសម្រេចតាមក្តីប្រាថ្នាសឹងទាំងអស់ និងព្រមទាំងបានញាតិមិត្តជួយជ្រោមជ្រែងទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការល្អូកល្អិននឹងគ្នាល្អណាស់៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះទោះលោកអ្នកធ្វើល្អ ឬ ខិតខំធ្វើអ្វីមួយគឺពុំមានការឆ្លើយតបដូចក្តីប្រាថ្នាឡើយ ហើយក្រុមមនុស្សក៏គេមើលពុំឃើញដែរ។ការប្រកបការងារវិញឃើញថាតែងជួបបញ្ហាប្រទាំងប្រទើសនិងបញ្ហាខ្លះថែមទាំងអូសបន្លាយពេលយូរនាំឱ្យរកាំចិត្តមិនតិចដែរទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេគឺច្រើនខកបំណង ហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទពីតូចតាចក្លាយរីកជាធំ។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយនិងងាយកើតបញ្ហាចម្រូងចម្រាស់ណាស់ផង៕
ឆ្នាំច
រាសីធ្លាក់ស្រុតចុះ។លោកអ្នកសម្បូររឿងរាវរកាំរកូស និងមានបញ្ហាយាយីធ្វើឱ្យពុំសូវស្រួលខ្លួនទេ។ការប្រកបការងារនៅថ្ងៃនេះវិញគឺងាយមានបញ្ហា និងកើតជាជម្លោះវិវាទជាមួយអ្នកដទៃច្រើនជាងសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយ បើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕
ឆ្នាំកុរ
រាសីធ្លាក់ស្រុតចុះ។លោកអ្នកថ្ងៃនេះអាចជួបរឿងខ្វាយខ្វល់ និងប៉ះទង្គិចផ្លូវចិត្តបន្តិចបន្តួចកើតឡើង។ក្រៅពីនេះសម្រាប់បុរស់នៅថ្ងៃនេះដែរឱ្យប្រយ័ត្នប៉ះពាល់ទៅលើបញ្ហាសុខភាព និងបញ្ហាឧប្បត្តិហេតុ។ រយៈពេលនេះចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារនៅតាមបណ្តាក្រសួង មន្ទីរ ក្រុមហ៊ុន ឬរោងចក្រនានាមិនត្រូវបង្ករឿងឈ្លោះប្រកែក ជាមួយចៅហ្វាយនាយ ឬថៅកែឡើយពុំនោះអាចនឹងបាត់បង់តួនាទី និងកន្លែងធ្វើការជាក់ជាពុំខាន។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេ ហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលតូចតាចបោលហួសព្រោះរវល់តែស្រវាចាប់តែអាធំ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕