Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ១១ ខែ សីហា ឆ្នាំ ២០២២

Views: 1

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ ការរស់នៅ​បញ្ហា​ធ្លាប់តែ តានតឹង​បាន​ផ្លាស់ប្តូរ​មក​ធូរស្រាល ហើយ​បញ្ហា​ខ្លះ​អាច​ដោះស្រាយបាន​យ៉ាង​ធូរ​ថែមទៀត ។​ក្នុងថ្ងៃនេះ​ក៏​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រុក​ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ជានិច្ច​។​ការធ្វើ​ជំនួញ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​ររ​រកស៊ី​ជួញដូរ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ទៅមុខ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នកផង​។

​ឆ្នាំឆ្លូវ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​មិនសូវ​គាប់ប្រសើរ​ប៉ុន្មាន​ទេ ព្រោះថា​ពេលខ្លះ​មិត្តភក្តិ​អាច​ក្លាយជា​សត្រូវ មនុស្ស​ល្អ​ប្រែជា​អាក្រក់​វិញ​។​ការប្រកប​ការងារ​លោក​អ្នក​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​តែម្តង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនសូវ​សម​ដូច​ប្រកប​ប៉ុន្មាន​ទេ​ឬ​អាច​និយាយបានថា​គ្រាន់​មួយ​ទប់ទល់​។​
-​បញ្ហា​ស រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​នឿយណាយ​និង​ប្រឆាំង​គ្នាច្រើន​សព្វមួយដង​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​មិន​មានការ​ជឿនលឿន​ដូច​ការរំពឹងទុក​នោះឡើយ​។​បើ​មាន​ឯកសារ​អ្វី​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​ល្អ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​តាម​ក្រោយ​ណាស់​។​ក្រៅពីនេះ​លោកអ្នក ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​អារម្មណ៍​ឱ្យបាន​ល្អ​ពីព្រោះ​ងាយ​នូវ​រឿង​រាវ​ចំពោះមុខ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ដាក់ខ្លួន ហើយ​បាត់បង់​ចំណូល​ឥតអំពើ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពី​ការ​វាចារ​សម្តី​ទៅរក​គ្នា​បន្តិច​ព្រោះ​ងាយ​កើតរឿង​រាវ​ចម្រូងចម្រាស​ណាស់​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។ ថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ មិនអាច​យក​កំហឹង​ទល់​កំហល់​បានទេ ហើយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា ”​ការ​សន្សំ​សេចក្តីសុខ​គឺជា​ទ្រព្យធន​” ហើយ​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​គប្បី​ធ្វើ​កិច្ចការងារ​សំខាន់ៗ​មុន​ហើយ​ធ្វើ​ការងារ​ចាស់​ឱ្យបាន​រួចរាល់​ព្រោះថា​អាច​ផ្តល់​ផល​ល្អ​មកដល់​លោកអ្នក​យ៉ាងច្រើន​មកវិញ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកបរ​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មានការ​ថយចុះ​ច្រើន​ហើយ​បើ​មាន​បើក​របរ​ថ្មី​ផង​តែង​មិនសូវ​ដូច​បំណង​ប៉ុន្មាន​ទេ​។
សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រីកលូតលាស់​ស​ន្សឹ​មៗ​តែបើ​ថយក្រោយ​វិញ​ឆាប់រហ័ស​ណាស់​និង​ពិសេស​ងាយ​បាក់បែក​ទៀតផង​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ពុំមាន​អ្វី​ចូល​មកជា​ឧបសគ្គ​នាំ​ពិ​បា​ដោះស្រាយ​ទេ ហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​ដែល​ថ្មី ឬ​ចាស់​ក៏​តែង​ទទួលលទ្ធផល​ជា​ផ្លែផ្កា​គ្រាន់​ជាទី​គាប់ចិត្ត ។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​បើ​លោក​អ្នកមាន​គម្រោង​ឬ​ចង់​ធ្វើ​អ្វីមួយ​គួរ​រួសរាន់​ធ្វើ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​គួរ​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​។​
គូស្នេហ៍​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ ដូចនេះ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ធ្វើការ​ផ្សះផ្សា​គ្នា​ជាការ​ប្រពៃ​បំផុត​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​យីអ៊ុន​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ធ្វើ​ចរចា ឬ​ទំនាក់ទំនង​អ្វីមួយ​តែង​ឆ្លើយតប​ផល​គ្រាន់​កក់ក្តៅ​។​បើ​លោកអ្នក​ចង់​ប្រកបការងារ​អ្វីមួយ​ឃើញថា​ពុំមាន​ឧបសគ្គ​តូចធំ​ចូលមក​រារាំង​បិទបាំង​នាំ​ជួប​ការលំបាក​ក្នុងការ​ដោះស្រាយ​ច្រើន​ទេ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ ហើយ​បើ​មាន​ជម្លោះ​ពេលនេះ​ជា​កាស​ល្អ​ក្នុងការ​ផ្សះផ្សារ​ឡើងវិញ​បំផុត ៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​ក្នុងថ្ងៃនេះ​របស់​អ្នក​ហាក់​ឈាន​ថយក្រោយ ហើយ​បញ្ហា​ខ្លះ​តូចតាច​សោះ​អាច​រីក​ជាធំ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ថ្ងៃនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​សន្សឹមៗ​កុំ​បំបោល ហើយ​ឱ្យ​ប្រយ័ត្ន​សត្រូវ​ក្បែរ​ខ្លួន​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​ផល​លំបាក​មកឱ្យ​ណាស់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​កម្រើក​បន្តិច​វិញ ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ ហេតុនេះ​នាំឱ្យ​ជួប​បញ្ហា​ល្អក់កករ​និង​ឧបសគ្គ​ចំពោះ​កិច្ចការងារ​ច្រើន​យាយី​។​ដោយសារ​ដំណើរ​ជីវិត​ល្អជា​មធ្យម ដូចនេះ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​តែ​យ៉ាងណា​ការប្រកប​ការងារ​ឱ្យ​ប្រយ័័ត្នប្រយែង​បន្តិច​កាន់តែ​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​ក៏មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ម្ល៉ោះហើយ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ថែមទៀត​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​និង​ចង់​យកតែ​ចាញ់ឈ្នះ​គ្នា​៕

​ឆ្នាំវក​

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​មាន​ភាព​សុខដុម​គួរសម ហើយ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឃើញថា​ក៏​តែង​សម្រេច​ជោគជ័យ​ភាគច្រើន​ត្រឡប់មកវិញ​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​ចូរ​ធ្វើឱ្យ​ច្រើន​និយាយ​ឱ្យ​តិច នោះ​ទើប​ភាព​ចម្រើន​លូតលាស់​និង​ផល​ជា​ផ្លែផ្កា​នឹង​ហុច​គ្រាន់​កក់ក្តៅ​ជាង​នេះ​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ដំណើរកា​រទាំង​កិច្ចការងារ និង ដំណើរការ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​មួយ​ដែរ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គាប់ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​អាចមាន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចាប់អារម្មណ៍​ពិសេស​អាច​ក្លាយជា​គូគាប់​ទៀតផង​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​មាន​ភាព​ប្រកែប្រកាន់​ច្រើន ឬ​មានចិត្ត​ឆេវឆាវ​ចង់​ឈ្នះ​ចាញ់​ជាមួយ​អ្នកដទៃ​ឡើយ​ពីព្រោះ​នោះ​នាំមក​នូវ​ផល​លំបាក​នាគ្រា​ខាងមុខ​ប៉ុណ្ណោះ ។​ចំពោះ​ការប្រកប​ការងារ​ហាក់​នៅ​ទ្រឹង​មួយកន្លែង​ដែល​មិន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ និង ងាយ​មាន​ជម្លោះ​ឈានដល់​ការបាក់​បែក​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ជ្រូក​នៅថ្ងៃនេះ​ពេលវេលា​មិនល្អ​របស់លោក​អ្នក​គឺ​ស្ថិតនៅក្នុង​ចន្លោះ​ម៉ោង ៩,០០-១០,៥៩​វិនាទី​ព្រឹក​ពីព្រោះថា​មិនត្រូវ ឬ​ឆុង​(​ភាសា​ចិន​)​គ្នា​ជាមួយ​ឆ្នាំម្សាញ់​ដែល​នាំ​ជះ​ផល​មិនល្អ​ណាមួយ​កើតឡើង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​ច្រងេង​ច្រងេង​ឡើយ​ព្រោះថា​ផល​អាក្រក់ៗ​នោះ​ងាយ​កើតមាន​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង ហើយ​ទីបំផុត​កើត​មានរឿង​មើលមុខ​គ្នា​មិនសូវ​ចំ​ថែមទៀត​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕

Post navigation