Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ០៧ ខែ ធ្នូ ឆ្នាំ ២០២២

Views: 28

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​តែង​ជួប​នូវ​បញ្ហា​រាំងស្ទះ និង មាន​បញ្ហា​ប្រឈម​ច្រើន​ដែល​ត្រូវ​ពិបាក​ឆ្លងកាត់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​។​ដំណើរ​ជីវិត​មិនល្អ​ប្រសើរ​ទេ ម្ល៉ោះហើយ​ការប្រកប​ការងារ លោកអ្នក​គប្បី​ចាត់ចែង​ការងារ​ចាស់​ឬ​ការងារ​សេសសល់​ពីមុនមក​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សម្បូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើតមាន​ភាព​ប្រទាំង​ប្រទើស​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន ៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​ជួប​ផលវិបាក​អ្វី​គឺ​តែងមាន​ក្រុមមនុស្ស​ត្រួសត្រាយ​ច​ង្អុ​រ​បង្ហាញ​ផ្លួ​វ​ដើរ​នាំឱ្យ​ចៀសផុត​ផល​លំបាក​ទាំងពួង​។​ការប្រកប​ការងារ​លោក​អ្នក​មិនមាន​អ្វី​ចូលមក​រារាំង​បិទបាំង​ច្រើន​ទ្បើ​យ ម្ល៉ោះហើយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ពេលនេះ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​អាចមាន​ដំណឹង​លេចឮ​មិន​ដូច្នេះ​យ៉ាងហោចណាស់​ក៏មាន​ក្រុមមនុស្ស​ចាប់អារម្មណ៍​ផងដែរ​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ទាំង​នៅផ្ទះ​សម្បែង ឬ ចេញ​ក្រៅ​ផ្ទះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​និង​សុ​វត្តិភាព​ផ្ទាល់ខ្លួន​។​ការប្រកប​ការងារ​អ្វីដែល​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​នោះ​គឺ​យក​ភាព​ត្រជាក់​ដាក់ខ្លួន បើ​ពុំនោះ​នឹង​កើតរឿង​ជម្លោះ​វិវាទ​ណាមួយ​ជាក់​ជាពុំខាន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ជាទី​កក់ក្តៅ និង មាន​ភាព​សុខដុម​ប្រពៃ​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ ហើយ​ងាយ​មាន​ជម្លោះ​វិវាទ ដូចនេះ​គួរ​កាត់បន្ថយ​ភាព​ប្រចែប្រច័ណ្ឌ​ឬ​រឹង​មានះ​ទើប​ប្រសើរ​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​បន្តិច ពិសេស​ងាយ​មាន​ក្រុមមនុស្ស​តាម​យាយី​និង​ប៉ង​អាក្រក់​។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។
​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់ ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​សន្សឹមៗ​មើល​គេឯង​និង​មិនត្រូវ​មើលងាយ​សត្រូវ​ឡើយ​បើ​ពុំនោះ​ងាយ​ត្រូវគេ​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​។​ទោះបី​យ៉ាងណាក្តី​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​ទេ​។​ក្រៅពីនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ការសម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ងាយ​មាន​កំហុសឆ្គង​និង​មាន​បញ្ហា​ណាស់​។ សម្រាប់​មុខ​ជំនួញ​ជួញដូរ​នៅថ្ងៃនេះ​ងាយ​ថយក្រោយ ហើយក៏​ពុំមាន​ការរីកលូតលាស់​ទៅមុខ​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេពី​ព្រោះ​ច្រើន​ជួប​គូកម្ម​ជាង​គូព្រេង​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​បើ​មាន​ក្រុមមនុស្ស​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​បំផុត​សម្រាប់​ការទារ​ព្រោះថា​អាច​សម្រេច​គាប់​បំណង​នោះ​ក៏មាន​ខ្ពស់​ណាស់​។​ក្នុងថ្ងៃនេះ​រាល់​សម្ពាធ​ទាំងឡាយ​បាន​ធូរស្បើយ ហើយ​បើ​លោកអ្នក​មានបំណង​ចង់​ធ្វើ​អ្វីមួយ​ក៏​ពេញដៃពេញជើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់ និង​មាន​ភាព​សុខដុម​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​។​ការប្រកប​ការងារ​លោក​អ្នក មិនត្រូវ​ទុកពេល​វេលា​ល្អ​ចោល​ដោយ​ឥតប្រយោជន៍​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួលបាន​ផល​តិច​ទៅតាម​នោះ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​ផ្តល់​ផល​ល្អ​ប្រពៃ​ណាស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ចងស្ពានមេត្រី​ឬ​ចង់​ចូល​ស្តីដណ្តឹង​នរណាម្នាក់​ក៏​ជា​ពេលវេលា​មួយ​ល្អ​ដែរ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ក្នុងអំឡុង​ពេលនេះ​លោកអ្នក​មិនអាច​ធ្វើ​អ្វី​ដោយ​មិន​គិតគូរ​នោះឡើយ​ពីព្រោះថា​ផល​អាក្រក់ៗ​នោះ​តែងមាន​ជាប់​ជានិច្ច​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​ក្នុងថ្ងៃនេះ​សម្រាប់​ស្ត្រី មានការ​លូតលាស់​គួរសម តែ​លោកអ្នក​ក៏​ទទួល​ការ​រែកពន់​ការងារ​ក៏​ច្រើនជាង​មុន​ដែរ​។​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​វិញ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​តែ​ក៏​ងាយ​ថយក្រោយ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​នាពេលនេះ​បើ​លោកអ្នក​បានធ្វើ​បុណ្យ​ដាក់​ទាន​ខ្លះ ដើម្បី​សន្សំ​កុសល និង ពិសេស​សុំ​សេចក្តីសុខ​កាន់តែ​ប្រសើរ​។​ក្រៅពីនេះ​បើ​មាន​ចេញដំណើរ​រថយន្ត​ឬ​ឡើងផ្ទះ​មិនសូវ​ផ្តល់​ជោគ​សិរី​ប៉ុន្មាន​ទេ​។​ដោយឡែក​នៅថ្ងៃនេះ​វិញ​ឃើញ​ថាបើ​លោកអ្នក​មានការ​ពឹងពាក់​អ្វីមួយ​ពី​អ្នកដទៃ​តែង​ខកបំណង​ច្រើន ហើយ​ពិសេស​អាច​កើតមាន​បញ្ហា​អាក់អន់ចិត្ត​ចំពោះ​គ្នា​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ការលំបាក​ម្តេច​ម្តា​តែ​ក៏មាន​ផល​ចំណូល​មួយៗ​គ្រាន់​បំពេញ​ក្រពះ​ផង​។​
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិនមាន​ផ្លាស់ប្តូរ​ទេ​គឺមាន​ភាព​ស្រុះស្រួល​ល្អ​ដូច​សព្វមួយដង​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​លោកអ្នក​មាន​ចរចា​ទំនាក់ទំនង​ការងារ​តែង​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ ឬក៏​អាច​ចាប់ផ្តើម​អ្វីមួយ​ក៏​កាន់តែ​ប្រសើរ​ដែរ​។​ដំណើរ​ជីវិត​ការងារ​របស់លោក​អ្នក​មាន​ភាពរលូន​ល្អ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ព្រោះ​តែង​អាច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ​បើ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​កាន់តែ​ច្រើនឡើង​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​ច្រើន ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ណាស់ ហើយ​អ្នកខ្លះ​រក​គ្រាន់​ចិញ្ចឹម​ខ្លួនឯង​ក៏​សឹង​ថា​យ៉ាប់​ផង​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ការលេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​កើត​តែ​បញ្ហា​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ទំនាក់ទំនង​ការងារ បណ្តាក់ទុន ការចរចា ការធ្វើ​កិច្ចសន្យា ជាដើម​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​មានការ​ណាត់​ទុកជាមុន​ជាមួយ​អតិថិជន​គឺ​តែងមាន​ផ្លែផ្កា​និង​ហុច​ផល​ល្អ​មកវិញ​ជានិច្ច​។​អ្នក​អាជីវករ ការជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ផ្សះផ្សា​ជា​ពេលវេលា​ល្អ​បំផុត​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្តូរ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​៕

Post navigation