Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០២៣

Views: 1

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកបើមានបញ្ហាអ្វីក៏ដោយតោងតែចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អ មិនត្រូវឆេវឆាវគ្មានហេតុផល ប្រយ័ត្នខ្លួនឯងត្រូវសោះទីបំផុតក្លាយជាអ្នកមានកំហុសទៅវិញ។

-កិច្ចការងារ៖ការបំពេញការងារលោកអ្នកគប្បីប្រយ័ត្នចៅហ្វាយនាយបន្តិចព្រោះងាយធ្វើឱ្យលោកអ្នកជួបបញ្ហាលំបាកក្នុងរឿងអ្វីមួយផង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការយល់ខុសក្នុងរឿងអ្វីមួយ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះទាំងស្រ្តីបុរសការរស់នៅ ឃើញថាលោកអ្នកមានភាពល្អប្រសើរ ហើយមនុស្សដែលប៉ងអាក្រក់ក៏មិនអាចធ្វើអ្វីបានដែរ ផ្ទុយទៅវិញមានតែចាញ់ប្រៀបអ្នកថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារវិញបើមានការពុះពារឃើញថាតែងសម្រេចដល់ចប់ចុងដើម ហើយ ក៏តែងឆ្លើយតបជាលទ្ធផលគ្រាន់ជាទីពេញចិត្តដែរ។

-ការធ្វើជំនួញ៖អ្នកប្រកប របរជួញដូរបើមានការប្រឹងប្រែងឃើញថាផលកម្រៃអាចហុចមកវិញគ្រាន់ចិញ្ចឹមគ្រួសារជានិច្ច។

បញ្ហាស្នេហា៖ សម្ព័ន្ធស្នេហាកំលោះក្រមុំឬសូម្បីតែប្តីប្រពន្ធ ក្តីបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការផ្សះផ្សាឬដោះស្រាយជាមួយគ្នាហើយ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះ ដំណើរជីវិតរបស់លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយ ឬសម្រេចចិត្ត អ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នទទួលរងការឈឺខ្លួនប្រាណ ឬការបាត់បង់ប្រាក់កាសដោយប្រការណាមួយ។

-កិច្ចការងារ៖ការប្រកបការងារត្រូវយកចិត្តទុកដាក់គ្រប់គ្រងអារម្មណ៍ឱ្យបានល្អពីព្រោះងាយនូវរឿងរាវចំពោះមុខណាស់។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះធ្វើអ្វីក៏ដោយមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះយករឿងរាវដាក់ខ្លួន ហើយបាត់បង់ចំណូលឥតអំពើ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំត្រូវមានការប្រយ័ត្នប្រយែងពីការវាចារសម្តីទៅរកគ្នាបន្តិចព្រោះងាយកើតរឿងរាវចម្រូងចម្រាសណាស់៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះរាល់ឧបទ្រពចង្រៃមិនមកយាយីនាំជួបការលំបាកទេ ហើយដំណើរជីវិតក៏មានភាពរលូនល្អគួរសមឡើងវិញ។

-កិច្ចការងារ៖ការប្រកបការងារឃើញថាបើលោកអ្នកចង់ជួបចរចាឬនិយាយអ្វីមួយដែលជារឿងសំខាន់ជាមួយចៅហ្វាយនាយឬធ្វើអ្វីមួយតែងហុចផលល្អជាងអាក្រក់ជានិច្ច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អណាស់៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះបើលោកអ្នកមានដាក់គម្រោងការ ឬ ណាត់ជួបចរចាអ្វីមួយ តែងមានការសហការពីអ្នកដទៃជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។

-ការធ្វើជំនួញ៖ការប្រកបការងារគ្រាន់កម្រើកជាងមុន ហើយបើចង់ជួញផ្លូវឆ្ងាយក៏តែងហុចជាលទ្ធផលគ្រាន់គាប់ចិត្តដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង នឹករលឹកចំពោះគ្នាប្រពៃណាស់៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកងាយកើតនូវរឿងរាវតប់ប្រម៉ល់ និង ក៏ងាយលេចចេញនូវបាតុភាពជាមួយអ្នកដទៃណាស់ដែរគប្បីប្រយ័ត្នប្រយែងបន្តិច។

-កិច្ចការងារ៖ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយឱ្យចេះប៉ាន់ប្រមាណ ហើយមិនត្រូវធ្វើដោយសេចក្តីប្រាថ្នាហួសប្រមាណពុំនោះនឹងបណ្តាលឱ្យបាត់បង់ទៅវិញទេ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម

-ការរស់នៅ៖ដោយសារដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និង កើតរឿងរាវប៉ះទង្គិចមួយចំនួនចំពោះមុខច្រើនជាងសព្វមួយដង។

-កិច្ចការងារ៖ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នាព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយ លោកអ្នកអាច នឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចទទួលផលប្រយោជន៍ដោយសារតែផលបុណ្យល្អទៀតផង។

-កិច្ចការងារ៖ក្នុងថ្ងៃនេះការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។

-ការធ្វើជំនួញ៖ទាំងស្រ្តីបុរសការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង នឹករលឹកចំពោះគ្នាប្រពៃណាស់៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះដំណើរជីវិតភ្លឺថ្លា បើចង់ជជែក និងបើចង់ដោះស្រាយរឿងអ្វីតែងហុចជាផ្លែផ្កាគ្រាន់គាប់ដូចបំណង។

 -កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ច្រើនទេ គឺអ្វីៗដូចសព្វមួយដង។

-ការធ្វើជំនួញ៖ការធ្វើជំនួញមិនត្រូវយកចិត្តឆេវឆាវ ឬ ឆាប់ជឿសម្តីក្រុមមនុស្សឡើយបើពុំនោះទេលាភដែលបម្រុងហូរចូល វានឹងហូរចេញទៅវិញដោយពុំដឹងខ្លួនជាក់ជាពុំខាន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះមានភាពស្រស់ស្រាយ និង ផ្អែមល្ហែមគួរសម​ ហើយបើមានរឿងរាវទំនាស់ក៏ជាពេលវេលាល្អក្នុងការដោះស្រាយគ្នាដែរ៕

ឆ្នាំ

នៅថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះដោយសារដួងរាសីស្រុតចុះខ្លាំងបន្តិច ម្ល៉ោះហើយបញ្ហាតូចធំងាយរត់ចូល ហើយពេលខ្លះមិនអាចចៀសផុតនឹងរឿងរាវថែមទៀត។

-កិច្ចការងារ៖ការប្រកបការងារដោយសារយីអ៊ុនធ្លាក់ស្រុតចុះ ហេតុនេះយកល្អបំផុតលោកអ្នកត្រូវរក្សាភាពស្ងៀមស្ងាត់។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានទេ ព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាជួបភាពប្រទាំងប្រទើសនិងមិនសូវចុះសម្រុងពាក្យសម្តីគ្នាប៉ុន្មានទេ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបើពុំនោះផលលំបាកនឹងរត់ចូលទៀតហើយ។

-កិច្ចការងារ៖ការប្រកបការងារ ចូរប្រយ័ត្នក្រុមមនុស្សបំពានដោយប្រការណាមួយ។

-ការធ្វើជំនួញ៖ការប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើ តែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំបំផុត៕

Post navigation