Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៣

Views: 40

ឆ្នាំជូត

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកតែងលេចនូវបាតុភាពរកាំរកូស ឯរាល់កិច្ចការតូចធំតែងជួបប្រទះបញ្ហារាំងស្ទះច្រើនយាយី ។

-កិច្ចការងារ៖ការប្រកបការងារក្រុមមនុស្សងាយរកាំចិត្តដាក់ណាស់គប្បីអត់ធ្មត់បន្តិច។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទោះទីជិតឆ្ងាយមានភាពសុខដុមល្អ តែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់ឱ្យបានត្រឹមត្រូវទើបគ្មានរឿងរាវចម្រូងចម្រាស់ជាមួយអ្នកដទៃ។

បញ្ហាស្នេហា៖រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការជឿនលឿនទៅមុខ និងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយចូរមានការប្រយ័ត្នប្រយែងពីព្រោះថាងាយកើតនូវបញ្ហាអាក្រក់នាពេលក្រោយវិញណាស់ ។

-កិច្ចការងារ៖ចំពោះការប្រកបការងារលោកអ្នកមានការប្រែប្រួលទាំងខាងអារម្មណ៍ និងកិច្ចការងារគប្បីប្រយ័ត្នប្រយែង ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិចតែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។

​ –បញ្ហាស្នេហា៖ សេចក្តីស្នេហាកំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេមានតែការថយក្រោយច្រើនជាង៕

ឆ្នាំខាល

ថ្ងៃនេះយីអ៊ុន ឡើងខ្ពស់ត្រដែត។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះគឺមានអារម្មណ៍ភ្លឺថ្លា គំនិតប្រាជ្ញាឈ្លាសវៃ ទោះមានបញ្ហាអ្វីមួយចូលមកក៏អាចទប់ទល់ និងងាយដោះស្រាយចេញទៅវិញផង។

-កិច្ចការងារ៖ទាំងស្រ្តីបុរសការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺសុខដុមដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កា និង ប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ទៅមុខនិងត្រជាក់ត្រជុំប្រពៃ៕

ឆ្នាំថោះ

ក្នុងថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ ក្នុងថ្ងៃនេះរាសីធ្លាក់ស្រុតចុះវិញ ម្ល៉ោះហើយការសម្រេចចិត្តអ្វីមួយងាយជះផលអាក្រក់មកវិញណាស់គប្បីថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយទើបពុំមានបញ្ហាចោទឡើង។

-កិច្ចការងារ៖អ្នកប្រកបការងារមានការលូតលាស់យឺត ហើយឱ្យប្រយ័ត្នក្រុមមនុស្សជាសត្រូវលាក់មុខទម្លាក់កំហុសទុកឱ្យដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបរលក់ដូរមានការតានតឹងក្នុងការ រកចំណូល ហើយបើចង់ទិញទំនិញស្តុកទុកច្រើនតែមិនសូវដូចគាប់បំណងទេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំ កុំលង់លក់តែរឿងស្នេហាត្រូវរកពេលវេលាបំពេញការងារ ឬ រៀនសូត្រឱ្យបានច្រើនទើបជីវិតថ្លៃថ្លាទៅគ្រាខាងមុខ៕

ឆ្នាំរោង

ថ្ងៃនេះដួងរាសីល្អជាមធ្យ​ម។

-ការរស់នៅ៖លោកអ្នកត្រូវតែចេះបែងចែកល្អ និងអាក្រក់ឱ្យបានត្រឹមត្រូវពិសេសទាំងញាតិមិត្តបងប្អូននិងមិត្តភក្តិបើពុំនោះនឹងជួបផលលំបាកត្រូវរែកពន់នាគ្រាខាងមុខពុំខាន ។

-កិច្ចការងារ៖ការប្រកបការងារនៅថ្ងៃនេះវិញឃើញថាបញ្ហាការងារជួបស្ថានភាពតានតឹង ហើយបើធ្វើខុសមានក្រុមមនុស្សលួចជាន់កបន្ថែទៀត។

-ការធ្វើជំនួញ៖អ្នកធ្វើជំនួញវិញមានភាពសោះកក្រោះមិនសម្បូណ៍អតិថិជនឡើយ ហើយអ្នកខ្លះដូចពាក្យចាស់ថា”រកអង្ករច្រកឆ្នាំងសឹងថាមិនគ្រប់ផងស។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំបើចង់បែកបាក់អំឡុងពេលនេះមិនងាយចប់ទេ ពិសេសកើតមានបញ្ហាលំបាកនាពេលក្រោយថែមទៀត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយគប្បីមានការប្រយ័ត្នប្រយែង និង ពិសេសមានចិត្តត្រជាក់មិនតបតជាមួយក្រុមមនុស្សខ្លះទើបគ្មានបញ្ហាចោទឡើង។

-កិច្ចការងារ៖បញ្ហាការងារក្នុងថ្ងៃនេះគឺពុំសូវរលូនល្អទេ ហើយពិសេសឱ្យប្រយ័ត្នកិច្ចការសំខាន់ៗបន្តិចពីព្រោះងាយកើតជាបញ្ហាជាងសព្វមួយដង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឱ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំង និង ចង់ចាញ់ឈ្នះគ្នាច្រើននាំឱ្យកើតការរកាំចិត្តមិនតិចឡើយ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ទាំងស្រ្តីបុរសរាល់ឧបទ្រពចង្រៃដែលចូលយាយី ត្រូវបានរលត់រលាយចាកចេញទៅឆ្ងាយ ធ្វើឱ្យការរស់នៅមានភាពសុខដុមនិងចម្រើនលូតលាស់គាប់ប្រសើរឡើងវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះដោយសារដួងរាសីល្អប្រសើរ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារគ្រាន់ធំដុំឬកិច្ចការសំខាន់ពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញជឿនលឿនទៅមុខគួរសម ឯផលកម្រៃទៀតសោតក៏មានចូលគ្រាន់កក់ក្តៅ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីបើចង់ចូលស្តីដណ្តឹងដល់ចាស់ទុំតែងទទួលជោគជ័យដូចគាប់បំណង៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះឃើញថាលោកអ្នកធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ឈានទៅមុខជាលំដាប់ ហើយបើប្រាថ្នាអ្វីមួយក៏តែងលេចចេញជាលទ្ធផលឱ្យឃើញដែរ។

-កិច្ចការងារ៖ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺសុខដុមដូចសព្វមួយដង។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពលូតលាស់ទៅមុខនិងត្រជាក់ត្រជុំប្រពៃ៕

ឆ្នាំវក

ថ្ងៃនេះដួងរាសី ល្អជាមធ្យម។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកមិនត្រូវមានចិត្តលោភលន់ ឬចង់ធ្វើអ្វីមួយដោយមិនគិតមុខក្រោយឡើយប្រយ័ត្នជួបគ្រោះខាតលាភទៅវិញ។

-កិច្ចការងារ៖ការប្រកបការងារត្រូវតែចេះថ្លឹងថ្លែងល្អអាក្រក់ ហើយបើមានក្រុមមនុស្សផ្លុំត្រចៀកមិនត្រូវជឿដោយខ្វះពិចារណាឡើយប្រយ័ត្នជួបនូវផលលំបាកធ្ងន់ធ្ងន់នាពេលក្រោយ ។

ការធ្វើជំនួញ៖ត្រូវចេះមើលស្ថានភាពមុខជំនួញ ហើយមិនត្រូវបណ្តាក់ទុនដោយប្រថុយប្រថានឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងពេលក្រោយណាស់ ។

បញ្ហាស្នេហា៖ ចំពោះគូស្វាមីភរិយាទាល់តែចេះអត់ឱនឱ្យគ្នាទៅវិញទៅមកទើបមានសុខដុមរមនាក្នុងគ្រួសារ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ការរស់នៅបើទោះបីធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេ ពីព្រោះថាផលអាក្រក់ងាយកើតឡើងនៅចំពោះមុខនោះឃើញថាមានច្រើនជាងសព្វមួយដង។

-កិច្ចការងារ៖ថ្ងៃនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវចងចាំថាបើកើតផលអាក្រក់ណាមួយឡើងតោងតែចេះដោះស្រាយទើបបញ្ហាពីធំនឹងប្រែជាតូចឡើងវិញ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗឡើយព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានទេ។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើស និង បង្ករឿងចំពោះគ្នាច្រើន៕

ឆ្នាំច

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ការរស់នៅនាថ្ងៃនេះឃើញថា លោកអ្នក ជួបភាពសុខដុម ហើយបើចង់កសាងមិត្តឬលុបបំបាត់រឿងរាវពីមុនមកជាមួយអ្នកដទៃក៏ជាការល្អប្រពៃបំផុត។

-កិច្ចការងារ៖ក្នុងថ្ងៃនេះផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់ និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់ប្រពៃ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកបើបំណងប្រាថ្នាចង់ធ្វើអ្វីមួយតែងមិនឆ្លើយតបដូចក្តីប្រាថ្នាប៉ុន្មានទេគឺជារឿយៗតែងមានរឿងរាវល្អក់កករចូលមកផង។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកមុនសម្រេចចិត្តធ្វើអ្វីមួយក៏គប្បីត្រូវចេះថ្លឹងថ្លែងឱ្យបានល្អដែរបើពុំនោះទេនឹងបានទទួលផលអាក្រក់ជាងផលល្អជាក់ជាពុំខាន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃទាល់តែខិតខំខ្លាំងទើបអាចរកចំណូលគ្រាន់បន្សើមបំពង់បើពុំនោះទេច្បាស់ជាជួបបញ្ហាប៉ះទង្គិចទៀតហើយ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានការពុំសូវចុះសម្រុងគ្នាដោយសារម្នាក់ៗរឹងមានះហើយចង់ឈ្នះដូចគ្នារៀងៗខ្លួន៕

Post navigation