Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ២៩ ខែ មករា ឆ្នាំ ២០២៣

Views: 57

ឆ្នាំជូត

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះលោកអ្នកអាចមានដំណឹងអ្វីមួយឱ្យសប្បាយចិត្តឬអាចទទួលការជ្រោមជ្រែងក្នុងរឿងអ្វីមួយផង ។

-កិច្ចការងារ៖ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្ត។

-ការធ្វើជំនួញ៖ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង នឹករលឹកចំពោះគ្នាប្រពៃណាស់៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ នាថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក មានផលមិនល្អបោកបក់ចូលមកខ្លះៗ ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងទើបមិនមានបញ្ហាចោទឡើង។

-កិច្ចការងារ៖ថ្ងៃនេះការប្រកបការងារអ្វីមួយឃើញថាមិនសូវមានការជឿនលឿនទៅមុខប៉ុន្មានទេគឺតែងមានឧបសគ្គយាយីពិបាកក្នុងការទប់ទល់ ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារយីអ៊ុនពុំសូវអំណោយផល ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និងព្យាបាទយាយីច្រើន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ក្នុងថ្ងៃនេះដួងរាសីគាប់ប្រសើរ ដូចនេះបើចេះគ្រប់គ្រងអារម្មណ៍ និង ចាត់ចែងការងារនោះឃើញថាតែងផ្តល់ផលល្អៗមកវិញជានិច្ច។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរស្រ្តីបើចង់ធ្វើអ្វីក៏តែងផ្តល់ផលល្អៗមកវិញប្រសើរជាងបុរស។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានភាពលូតលាស់គួរសម ហើយបើមានការជួញទីជិតឆ្ងាយទៀ់តសោតក៏អាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងគាប់ប្រសើរ។

បញ្ហាស្នេហា៖រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អណាស់៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចសម្រុក ឬបើចង់ធ្វើអ្វីមួយអាចជ្រើសរើសពេលវេលាម៉ោង ១,០០-២,០០រសៀលក្នុងការសម្រេចចិត្តអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីកក់ក្តៅ។

-កិច្ចការងារ៖លោកអ្នកអាចទទួលដំណឹងល្អឬធ្វើអ្វីតែងមានភ្លើងសញ្ញាពណ៌បៃតងរង់ចាំជានិច្ច។

ការធ្វើជំនួញ៖ចំពោះការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបោះទុនរកស៊ីចូលហ៊ុនជាមួយអ្នកដទៃដោយអាចទទួលផ្លែផ្កាមកវិញគួរជាទីពេញចិត្តហើយបើលោកអ្នកចង់ជួញដូរផ្លូវឆ្ងាយក៏តែងហុចផ្លែផ្កាដូចការគ្រោងទុកគួរសមដែរ។

បញ្ហាស្នេហា៖រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានការទុំជោរ ហើយជាឱកាសល្អក្នុងការផ្សំផ្គុំជាគ្រួសារផង៕

ឆ្នាំរោង

ថ្ងៃនេះដួង រាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅឃើញថាដំណើរជីវិតរបស់លោកអ្នកចាប់ផ្តើមនឿយហត់ និងជួបស្ថានភាពលំបាក ហេតុនេះត្រូវអត់ធ្មត់តស៊ូទើបឆ្លងកាត់គ្រាលំបាកទាំងនេះទៅរួច។

-កិច្ចការងារ៖ការប្រកបការងារវិញនាថ្ងៃនេះមិនសូវរីកចម្រើនទេពោលគឺមានការថយក្រោយនិងមានបញ្ហាច្រើន។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរវិញមុនប្រគល់ទំនិញ ឬទទួលមុខទំនិញសព្វសារពើចូរចេះពិនិត្យមើលគុណភាព និង រាប់ចំនួនមើលឱ្យបានច្បាស់លាស់ទើបមិនចាញ់បោកគេ។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សារផ្លូវចិត្ត៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះលោកអ្នកងាយកើតនូវរឿងរាវតប់ប្រម៉ល់ និង ក៏ងាយលេចចេញនូវបាតុភាពជាមួយអ្នកដទៃណាស់ដែរគប្បីប្រយ័ត្នប្រយែង។

-កិច្ចការងារ៖សម្រាប់កិច្ចការងារទោះធ្វើអ្វីក៏ដោយឱ្យចេះប៉ាន់ប្រមាណ ហើយមិនត្រូវធ្វើដោយសេចក្តីប្រាថ្នាហួសប្រមាណពុំនោះនឹងបណ្តាលឱ្យបាត់បង់ទៅវិញទេ។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមគួរជាទីកក់ក្តៅ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ដោយសារដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និង កើតរឿងរាវប៉ះទង្គិចមួយចំនួនចំពោះមុខ។

-កិច្ចការងារ៖ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។

-ការធ្វើជំនួញ៖សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នាព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ការរស់នៅលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវ ពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុសហើយត្រូវមកក្លាយជាជនរងគ្រោះទៅវិញ។

-កិច្ចការងារ៖នៅថ្ងៃនេះបើមានប្រកបកិច្ចការងារអ្វីតែងប្រាសចាកពីបញ្ហាយាយី ពិសេសតែងទទួលជោគជ័យត្រឡប់មកវិញទៀតផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។

​ –បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយគួរជាទីកក់ក្តៅ ៕

ឆ្នាំវក

ថ្ងៃនេះរាសីស្រុតចុះ។

-ការរស់នៅ៖ ថ្ងៃនេះការរស់នៅលោកអ្នកមិនអាចប្រមាថរឿងអ្វីមួយឡើយពីព្រោះថាពេលខ្លះគិតថារឿងតិចតួចសោះ ប៉ុន្តែវាបែរជាកើតរឿងរ៉ាវធំដុំទៅវិញ។

-កិច្ចការងារ៖ដំណើរជីវិតរបស់លោកអ្នកស្រុតចុះ ដូចនេះទោះប្រកបការងារអ្វីក៏ដោយមិនអាចប្រមាថបានទេពីព្រោះថាផលមិនល្អងាយកើតមានជាងសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើន និងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង។

បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការនឿយណាយ និង មានបញ្ហាចំពោះគ្នាជាងសព្វមួយដង៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះការរស់នៅមានភាពលំបាកផ្លូវចិត្តច្រើនបន្តិច ហើយបើចង់ពឹងពាក់អ្នកដទៃក៏តែងមិនសម្រេចដូចគាប់បំណងនោះដែរ។

-កិច្ចការងារ៖អ្នកប្រកបការងារវិញលោកអ្នកត្រូវរែកពន់ភាពលំបាក និងរឿងរាវស្មុគស្មាញច្រើនបន្តិច ហើយទាល់តែមានការអត់ធ្មត់តស៊ូទើបអាចសម្រេចជោគជ័យកិច្ចការងារតូចធំទៅរួច។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនកំពុងដាក់ស្រាប់ ម្ល៉ោះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីស និង ព្យាបាទយាយីច្រើន ដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតពីជម្លោះវិវាទទាំងពួង។

បញ្ហាស្នេហា៖ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានបញ្ហាយាយីច្រើនធ្វើឱ្យមិនសូវសុខស្រួលចិត្តប៉ុន្មានឡើយ។ក្រៅពីនេះដំណើរចាកចេញក្រៅផ្ទះលោកអ្នកកុំសូវសេពគប់ជាមួយក្រុមមនុស្សខ្ចាត់ព្រាត់ពេកពីព្រោះគេងាយនាំរឿងរាវមិនល្អទម្លាក់មកឱ្យណាស់។

-កិច្ចការងារ៖ការប្រកបការងារវិញគឺងាយមានបញ្ហានិងកើតជាជម្លោះវិវាទជាមួយអ្នកដទៃច្រើនជាងសព្វមួយដង។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងហ៊ានមកក្បែរ។

បញ្ហាស្នេហា៖ ​រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នការសប្បាយក្លាយជាទុក្ខវិញ៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឱ្យសប្បាយចិត្ត និងមានជោគលាភ។

-កិច្ចការងារ៖ទាំងស្រ្តីបុរសទោះលោកអ្នកប្រកបកិច្ចការអ្វីក៏ដោយក៏អាចចាប់ផ្តើម ពេញដៃពេញជើងបានហើយ។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាប្រុសស្រីមានភាពផុយស្រួយជម្លោះវិវាទណាស់ ហើយបើចេះអត់ឱនឱ្យគ្នាខ្លះទើបអាចគេចពីរឿងរ៉ាវចម្រូងចម្រាស់ទៅរួច៕

Post navigation