Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ០៤ ខែ តុលា ឆ្នាំ ២០២២

Views: 1

ឆ្នាំជូត

រាសីស្រុតចុះ។ទាំងស្រ្តីបុរសលោកអ្នកងាយកើតនូវរឿងរាវតប់ប្រម៉ល់ និង ក៏ងាយលេចចេញនូវ បាតុភាពទំនាស់ជាមួយអ្នកដទៃណាស់។ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយឱ្យចេះប៉ាន់ប្រមាណ ហើយមិនត្រូវធ្វើដោយសេចក្តីប្រាថ្នាហួសប្រមាណពុំនោះនឹងបណ្តាលឱ្យបាត់បង់ទៅវិញទេ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់តិចតួច តែយ៉ាងណាការជួញទីជិតឆ្ងាយការរកផលកម្រៃនោះទោះមិនច្រើនពិតមែនក្តីតែក៏មានភាពសុខដុមគួរជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំមានចិត្តរេដូចចុងស្រល់ប្រយ័ត្នកម្មពៀរវាឆ្លងម្តងម្នាក់វិញ៕

ឆ្នាំឆ្លូវ

រាសីល្អជាមធ្យម។ដោយសារដំណើរជីវិតជួបលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិច ម្ល៉ោះហើយធ្វើឱ្យលោកអ្នកជួបនូវបញ្ហាលំបាកផ្លូវចិត្ត និង កើតរឿងរាវប៉ះទង្គិចមួយចំនួនយាយី។ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងប្រយ័ត្នប្រយែងកុំប្រើអារម្មណ៍ឈ្នានីសច្រើននោះ ផ្លែផ្កានឹងទទួលបានជោគជ័យគ្រាន់បើពុំខាន។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបលើបញ្ហាប្រទាំងប្រទើសបន្តិច ហើយផលកម្រៃទៀតសោតក៏ហូរចូលដោយតានតឹងណាស់។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចាប់កំហុសគ្នាព្រោះតែភាពចង់ឈ្នះគ្នាមានច្រើនក្នុងពេលនេះ៕

ឆ្នាំខាល

រាសីខ្ពស់ត្រដែត។ថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយ លោកអ្នកអាច នឹងមានក្រុមមនុស្សជួយក្នុងរឿងអ្វីមួយ ហើយពិសេសអាចទទួលផលប្រយោជន៍ដោយសារតែផលបុណ្យល្អទៀតផង។ការប្រកបការងារ លោកអ្នក គប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ការធ្វើជំនួញបានប្រែប្រួលមកល្អប្រសើរបន្តិចវិញ ហើយបើចង់សាកល្បងមុខរបរថ្មីៗក៏ជាពេលវេលាល្អមួយដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និង នឹករលឹកចំពោះគ្នាប្រពៃណាស់៕

ឆ្នាំថោះ

រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងផ្តល់ផលល្អជានិច្ច។ការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនមានអ្វីទាស់ខុសដែរ ពីព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏សមដូចប្រកប។
បញ្ហាសេចក្តីស្នេហាកំលោះក្រមុំចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតរឿងរាវប្រេះឆាដោយប្រការណាមួយ៕

ឆ្នាំរោង

រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតមានភាពលូតលាស់សន្សឹមៗទៅមុខ ហើយទោះធ្វើអ្វីក៏មានភាពសុខដុមដែរ។សម្រាប់ការប្រកបការងារបើមានឧបសគ្គ ហើយកាលពីមុនមកទទួលផលលំបាកក្នុងការដោះស្រាយពេលនេះបើព្យាយាមពុះពារក៏តែងហុចផ្លែផ្កាដូចជាទីពេញចិត្តផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរមានការរីកលូតលាស់គួរសម ម្ល៉ោះហើយជាឱកាសល្អក្នុងការពង្រីកមុខរបរថ្មីឬបណ្តាក់ទុនបន្ថែមព្រោះផ្លែផ្កាដែលទទួលបានតែងហុចមកវិញដូចសមប្រកប។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងសុខដុមនិងមានភាពផ្អែមល្ហែមគួរសម៕

ឆ្នាំម្សាញ់

រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកទោះធ្វើអ្វីក៏ដោយនៅតែមានការរីកលូតលាស់ទៅមុខសន្សឹមៗដូចនេះត្រូវខិតខំប្រឹងប្រែងនោះនឹងជោគជ័យដល់គោលដៅជាក់ជាពុំខាន។ទោះធ្វើអ្វីក៏ដោយត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយនោះ ទើបមិនជួបរឿងរាវត្រូវចាញ់បោកគេដោយប្រការណាមួយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវមានទំនាក់ទំនងល្អជាមួយក្រុមមនុស្សជុំវិញខ្លួនឱ្យបានច្រើនព្រោះអាចទាញផលប្រយោជន៍អ្វីមួយមកវិញទៀតផង។
សម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំភាគីម្ខាងទៀតកើតការធុញទ្រាន់ងាករេចិត្ត៕

ឆ្នាំមមី

រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវប្រឹងប្រែងដោះស្រាយបញ្ហាដែលកើតមានកន្លងមកទើបឆ្លងផលលំបាកទាំងពួងទៅរួច។ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យការប្រកបការងារមានការជួបនូវឧបសគ្គ និងមានការភ្លាំងភ្លាត់ច្រើន។ អ្នកប្រកបរបររកស៊ីជួញដូរ ទោះជួញទីជិតឆ្ងាយលាភហេងមានការខ្សត់ខ្សោយ ដូចនេះហើយមិនអាច លោភលន់ ចង់ ចំណេញ ច្រើនបានទេ ប្រយ័ត្នបានបាតុដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំ មានការចង់ចាញ់ឈ្នះនិងប្រឆាំងគ្នាច្រើន៕

ឆ្នាំមមែ

រាសីខ្ពស់ត្រដែត។ការរស់នៅលោកអ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបានល្អដោយមិនត្រូវប្រកាន់ចិត្តឆេវឆាវ ពុំយកហេតុផលដាក់ខ្លួនប្រយ័ត្នចៃដន្យអាក្រក់ខ្លួនឯងត្រូវសោះប្រែជាខុស ហើយត្រូវមកក្លាយជាជនរងគ្រោះវិញ។នៅថ្ងៃនេះបើមានប្រកបកិច្ចការងារអ្វីតែងប្រាសចាកពីបញ្ហាយាយី ពិសេសតែងទទួលជោគជ័យត្រឡប់មកវិញទៀតផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួស ឬ ហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយគួរជាទីកក់ក្តៅ ៕

ឆ្នាំវក

រាសីល្អជាមធ្យម ។ការធ្វើដំណើរទៅណាមកណាគប្បីមានការប្រយ័ត្នប្រយែងមិនអាចប្រមាថបានទេព្រោះអាច

ជះឥទ្ធិពលអាក្រក់ណាមួយមកវិញ។ការប្រការងារនៅក្នុងថ្ងៃនេះដែរលោកអ្នកគួរប្រយ័ត្នរឿងឯកសារឬកិច្ចការ

ផ្សេងៗព្រោះងាយភ្លាំង ភ្លាត់និងបាត់បង់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលជួបស្ថានភាពតានតឹងបន្តិច

តែយ៉ាងណាប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រចែប្រច័ណ្ឌដាក់ខ្លួនច្រើននាំកើតតែរឿងរាវរកាំរកូសនាំបញ្ហាដាក់ខ្លួន៕

ឆ្នាំរកា

រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពល្អប្រសើរ ហើយបើចង់ពឹងពាក់នរណាឬចង់ដោះស្រាយអ្វីមួយអាចយកថ្ងៃនេះក៏ប្រសើរដែរ ។បើលោកអ្នកមានគម្រោងឬចង់ធ្វើអ្វីមួយគួររួសរាន់ធ្វើព្រោះផ្លែផ្កាដែលទទួលបានមកវិញគួរជាទីកក់ក្តៅគ្រាន់បើ ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នា៕

ឆ្នាំច

រាសីល្អជាមធ្យម។ថ្ងៃនេះលោកអ្នកចូរកុំប្រមាថស្ថានការខ្លះពីព្រោះថាងាយឱ្យលោកអ្នកជួបនូវវិបត្តិកើតឡើងដោយងាយណាស់។ការធ្វើដំណើរទីជិតឆ្ងាយពេលទៅពុំសូវមានសុវត្តិភាពប៉ុន្មានទេគួរបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។ដំណើរជីវិតលោកអ្នកជួបបញ្ហាស្មុគស្មាញបន្តិចហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរទាំងជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕

ឆ្នាំកុរ

រាសីស្រុតចុះ។នៅថ្ងៃនេះអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសុខភាពទាំងមនុស្សចាស់និងក្មេងពីព្រោះថាងាយកើតបញ្ហាជាងសព្វមួយដង។ដោយសារដួងរាសីស្រុត ម្ល៉ោះហើយបើចង់ធ្វើការពឹងនរណាម្នាក់ក៏តែងមិនឆ្លើយតបដូចសេចក្តីប្រាថ្នានោះឡើយ។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់បើបន្តិចវិញ ហើយបើលោកអ្នកចង់ជួញទីជិតឆ្ងាយទៀតសោតក៏តែងសមដូចប្រកបដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពកក់ក្តៅដោយសារម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាច្រើន៕

Post navigation