Views: 79
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកក្នុងថ្ងៃនេះបានងើបខ្ពស់បន្តិចវិញ ម្ល៉ោះហើយ នាំឱ្យកិច្ចការមានភាពរលូនល្អ និងអាចសម្រេចជោគជ័យតាមគោលដៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។លោកអ្នកអាចត្រូវចៅហ្វាយនាយអាណិតស្រឡាញ់ និងលើកសរសើរថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខ ដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការយកចិត្តទុកដាក់ និងផ្អែមល្ហែមចំពោះគ្នាល្អប្រពៃ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ការរស់នៅអ្វីដែលលោកអ្នកត្រូវយកចិត្តទុកដាក់នោះគឺបញ្ហាសុខភាពពីព្រោះថារោគជំងឺតែងយាយីច្រើនជាងសព្វមួយដង។ក្រៅពីនេះការបំពេញការងារក៏តែងកើតការរាំងស្ទះ និងមានបញ្ហាចូលយាយីច្រើន។អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកចំណូលណាស់ ហើយការចង់បណ្តាក់ទុនអ្វីមួយក៏ត្រូវប្រយ័ត្នគ្រោះចាញ់បោកគេព្រោះថាមានខ្ពស់ណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំងាយមានភាពឆាប់តានតឹងដាក់គ្នា ដូច្នេះឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕
ឆ្នាំខាល
រាសីស្រុតចុះ។ថ្ងៃនេះលោកអ្នកងាយធ្លាក់ខ្លួនចូលក្នុងរឿងទំនាស់អ្វីមួយណាស់ ហេតុនេះត្រូវចេះធ្វើចិត្តត្រជាក់និងធ្វើរឿងធំឱ្យទៅជាតូច ទើបជាការល្អបំផុត។ការប្រកបការងារឃើញថាពុំមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺអ្វីៗដូចសព្វមួយដង ។អ្នកប្រកបរបររកស៊ីជួញដូរវិញការធ្វើជំនួញទីជិតឆ្ងាយមិនសូវផ្តល់ផលល្អប៉ុន្មានឡើយ ពីព្រោះតែការរកផលចំណូលតានតឹង ហើយការចំណាយវិញនោះមានគ្រប់សារពើដែលសឹងរកទប់ទល់ពុំចង់ឈ្នះ។
សេចក្តីស្នេហាប្រុសស្រីកុំចង់ទុំមុនស្រគាលប្រយ័ត្នជួបរឿងទុក្ខប៉ុនភ្នំចង់ទៅមុខមិនរួចថយក្រោយក៏មិនកើត៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ការរស់នៅ និង ការធ្វើដំណើរចេញក្រៅផ្ទះលោកអ្នកចូរប្រយ័ត្នការមានជម្លោះវិវាទសម្តីបន្តិចបន្តួចជាមួយអ្នកដទៃ ឬការកើតរឿងបញ្ហាសុខភាពចូលយាយីដោយប្រការណាមួយ។អ្នកប្រកបការងាររាជការ ឬក្រុមហ៊ុនឯកជនទោះលោកអ្នកធ្វើអ្វីក៏ដោយក្នុងថ្ងៃនេះគឺជារឿយៗពុំសូវដំណើរការបានស្រួលទេព្រោះតែងមានរឿងរ៉ាវមកយាយីអុកទ្បុក ដូច្នេះទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗដូចក្តីប៉ងប្រាថ្នា។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំរោង
រាសីស្រុតចុះ។ការរស់នៅលោកអ្នក គប្បីរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវតបតជាមួយក្រុមមនុស្សច្រើនឡើយបើពុំនោះជម្លោះវិវាទអាចពីតូចតាចរីកជាធំ។ការធ្វើដំណើរទីជិតឆ្ងាយមានការរកាំចិត្តនិងបញ្ហាប្រទាំងប្រទើសច្រើន។នៅថ្ងៃនេះអារម្មណ៍លោកអ្នកមានការប្រែប្រួលប្តូរផ្លាស់ ហើយកិច្ចការងារមានការរាំងស្ទះ និងអាចប៉ះទង្គិចពាក្យសម្តីជាមួយអ្នកដទៃ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញធំដុំមិនសូវកាក់កបប៉ុន្មានទេពិសេសប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។
រីឯសេចក្តីស្នេហាកំលោះក្រមុំកុំយកការប្រចែប្រច័ណ្ឌមកទុកក្នុងខួរក្បាលច្រើនប្រយ័ត្នកើតរឿងរាវនៅក្បែរគ្នាមិនសូវសុខ ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អ និង ធ្វើអ្វីមានការចម្រើនលូតលាស់គ្រាន់ជាទីកក់ក្តៅ។ការប្រកបការងារលោកអ្នកគប្បីមានការធ្វើឱ្យពេញទំហឹងនោះនឹងទទួលផ្លែផ្កាដូចជាទីពេញចិត្តពុំខាន។ក្នុងថ្ងៃនេះបើលោកអ្នកមានដាក់គម្រោងការ ឬណាត់ជួបចរចាអ្វីមួយជាមួយអតិថិជនឬទំនាក់ទំនងការរកស៊ីជួញដូរតែងមានការសហការពីអ្នកដទៃជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពសុខដុម និងនឹករលឹកចំពោះគ្នាប្រពៃណាស់៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ការរស់នៅក្នុងគ្រួសារឬជាមួយអ្នកដទៃគឺងាយឆាប់មានរឿងប្រេះឆាណាស់គប្បីមានចិត្តអត់ធ្មត់ ហើយពុំត្រូវយកចិត្តខ្លាំងខ្លួនឡើយប្រយ័ត្នដូចជាពាក្យចាស់ថា” ខឹងខូច ខឹងខាត ខឹងខុស”ហើយលទ្ធផលមានតែរឿងរាវធ្លាក់ក្នុងសភាពការតែធ្ងន់ធ្ងរ។ថ្ងៃនេះដែរកិច្ចការងារបើលោកអ្នកមានបញ្ហាអ្វីតែងចាប់ផ្តើមធូរស្បើយពីទុក្ខលំបាកមួយចំនួនបន្តិចវិញ ហើយបើចង់ដោះស្រាយអ្វីមួយតែងជោគជ័យដូចគាប់បំណង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
សម្ព័ន្ធស្នេហាប្រុសស្រីក្នុងថ្ងៃនេះមានភាពលូតលាស់ទៅមុខនិងកំពុងស្រុះស្រួលគ្នាល្អប្រពៃ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះការរស់នៅលោកអ្នកគប្បីអត់ធ្មត់ និង ដោះស្រាយរឿងរាវដែលកើតឡើងដោយប្រើបញ្ញាជាអាវុធទើបជាការល្អបំផុត។បញ្ហាការងាររបស់លោកអ្នកអាចដំណើរការងារទាក់ទងនឹងបញ្ហាប្រាក់កាសពីព្រោះនឹងផ្តល់ផលឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថា ផ្លូវគោក ផ្លូវទឹក ក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពសោះកក្រោះបន្តិចព្រោះតែម្នាក់ម្នាក់ៗប្រកាន់ចិត្តខ្លាំងរៀងៗខ្លួន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ដោយសាររាល់ឧបទ្រចង្រៃទាំងពួងបានចាកចេញឆ្ងាយ ម្ល៉ោះហើយរាល់ការធ្វើអ្វីមួយតែងឆ្លើយតបផលគ្រាន់ជាទីកក់ក្តៅ។នៅថ្ងៃនេះយីអ៊ុនងើបឡើងខ្ពស់ ម្ល៉ោះហើយទោះលោកអ្នកធ្វើអ្វីក៏ដោយតែងផ្តល់ផលល្អសម្រាប់ក្នុងការសម្រុកការងារឬធ្វើអ្វីមួយផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើករបរថ្មីឬបើកហាងថ្មីក៏ជាពេលវេលាល្អប្រពៃណាស់។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកើតមានការប្រចែប្រច័ណ្ឌច្រើន ម្ល៉ោះហើយបើមិនចេះកាត់បន្ថយទេពិតជាមានរឿងបែកបាក់រង់ចាំនាថ្ងៃខាងមុខពុំខាន៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះបើលោកអ្នកមានកិច្ចការអ្វីសំខាន់អាចចុះធ្វើឬសម្រេចចិត្តអនុវត្តបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់កក់ក្តៅ។ការប្រកបការងារពុំមានអ្វីចូលយាយីនាំពិបាកដោះស្រាយនោះដែរគឺមានសភាពល្អប្រពៃណាស់។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខ និងកំពុងផ្អែមល្ហែមប្រពៃប្រៀបដូចត្រីក្នុងទឹកនារដូវវស្សា៕
ឆ្នាំច
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះទោះនៅផ្ទះសម្បែង ឬក៏ធ្វើដំណើរទៅណាមកណាពិសេសការបើកបរចូរប្រយ័ត្នបន្តិចពីព្រោះថាផលមិនល្អនោះក៏ងាយឈានចូលជាងសព្វមួយដង។ការប្រកបការងារមិនសូវចុះសម្រុងជាមួយអ្នកដទៃឡើយតែងងាយមានបញ្ហាចំពោះមុខផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេគឺតែងហុចផ្លែផ្កាមកវិញដូចជាទីគាប់ចិត្ត ប៉ុន្តែយ៉ាងណាត្រូវចេះពិនិត្យទីតាំង និងស្ថានភាពឱ្យស្រូលបួលទើបមិនត្រូវជួបរឿងបរាជ័យនៅពេលក្រោយ។
រីឯបញ្ហាស្នេហាប្រុសស្រីចូរប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំកើតជម្លោះវិវាទ៕
ឆ្នាំកុរ
រាសីស្រុតចុះ។នៅអំឡុងពេលនេះលោកអ្នកពុំត្រូវមានការផ្លាស់ប្តូរការងារណាមួយនោះឡើយពីព្រោះថាផលមិនល្អនោះឃើញថាមានច្រើនជាងល្អ។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានចិត្តត្រជាក់ទើបមិនមានបញ្ហាមិនល្អណាមួយឈានចូលកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ដូចនេះត្រូវចេះពូនជ្រោយចំណងស្នេហារបស់ខ្លួនបន្តិចទើបប្រសើរ៕