Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២២

Views: 4

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស​លោកអ្នក​ងាយ​កើត​នូវ​បញ្ហា​ផ្លាស់ប្តូរ​ខាង​អារម្មណ៍ និង​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​ងាយ​រាំងស្ទះ​ច្រើន​។​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្នប្រយែង​រឿង​ប្រាក់កាស និង​បញ្ហា​ចាញ់​ប្រៀប​គេ​ដោយ​ប្រការ​ណាមួយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ និង ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​អ្វីមួយ​ដោយ​មិនបាន​មើលមុខ​ក្រោយ​ឡើយ​ប្រយ័ត្ន​ត្រូវ​ខាតបង់​អស់ទ្រព្យ​អស់ពី​ខ្លួន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​ឡើយ​នាំ​កើត​តែ​បញ្ហា​ល្អក់កករ​ដាក់គ្នា​ប៉ុណ្ណោះ​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​ក្នុង​ការចរចា ឬ​ទំនាក់ទំនង​អ្វីមួយ​ពីព្រោះថា​តែង​ទទួល​ជោ​គ័យ​ត្រឡប់មកវិញ ។​ថ្ងៃនេះ​បើ​លោកអ្នក​សម្លឹង​លើ​កិច្ចការងារ​ឬ​ចុះ​ធ្វើ​អ្វីមួយ​នោះ​នឹង​ឆ្លើយតប​ជា​ផ្លែផ្កា​គ្រាន់​កក់ក្តៅ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដាក់ខ្លួន ហើយ​នាំឱ្យ​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​។​
ស្វាមីភរិយា​មានការ​យ​ល់​ចិត្ត និង​ភាព​សុខដុម​រម្យ​នា​៕

ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​អារម្មណ៍ និង​បញ្ហា​ត្រចៀកស្រាល ឆាប់​ជឿ​ពាក្យ​ញុះញង់​ពាក្យសម្តី​អ្នកដទៃ​បង្កើតជា​រឿង​រាវ​ជម្លោះ​វិវាទ ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​ប្រយ័ត្នប្រយែង​ក្រុមមនុស្ស​ពីព្រោះថា​ងាយ​បង្កបញ្ហា​មកឱ្យ​ណាស់​។​សម្រាប់​អ្នក​ប្រក​បរបរ រកស៊ី​ជួញដូរ ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​លោកអ្នក​គប្បី​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​យក​ល្អ​មិនត្រូវ​តបត​ជាមួយ​ក្រុមមនុស្ស​ដែលថា​ស្តីបន្ទោស​យើង​អាក្រក់​ឡើយ​បើ​ពុំ​នោះទេ​នឹង​អាច​កើតរឿង​រាវ​មិនល្អ​ណាមួយ​ចៀស​មិន​រួច​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ ពិសេស​មិនត្រូវ​ប្រកប​កិច្ចការងារ​ណា​ដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​ពុំ​សូវ​ឆ្លើយតប​ច្រើន​ទេ​។​ការប្រកប​ជំនួញ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​មាន​ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕

​ឆ្នាំរោង​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្នប្រយែង​បញ្ហា​ឧប្បត្តិហេតុ និង​រោគ​ជំងឺ​បៀតបៀន​យាយី​តែម្តង​។​ការប្រកប​ការងារ មាន​ភាព​រកាំចិត្ត និង​ពិសេស​មនុស្ស​នៅ​ជុំវិញខ្លួន​តែង​ងាយ​ឆាប់​ប្រកាន់ ខឹង ឬ​មិន​ដូច្នេះ​តែង​ចាប់​ថ្នាំងថ្នាក់​ច្រើនជាង​សព្វមួយដង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ ហើយ​ពិសេស​ថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ហាក់​មានដំណើរ​ថយក្រោយ ហើយ​អាចមាន​ក្រុមមនុស្ស​ទី​៣​ចូលមក​ជ្រៀតជ្រែក​៕

​ឆ្នាំម្សាញ់​

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី បុរស ការរស់នៅ​ទោះ​មាន​កិច្ចការ​ច្រើន​ត្រូវបំពេញ​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​និង​ក្រុមមនុស្ស​មានការ​អាណិត​ស្រឡាញ់​ច្រើន ។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុង​ការធ្វើ​កិច្ចការងារ​អ្វីដែល​សំខាន់ ឬ ចុះ​បំពេញ​កិច្ចការងារ​អ្វីមួយ​ដែល​ថ្មី​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​គួរសម ម្ល៉ោះហើយ​ជា​ឱកាស​ការបណ្តាក់ទុន​ឬ​ធ្វើ​អ្វីមួយ​ព្រោះ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​
គូស្នេហ៍​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា ប្រាជ្ញា​ឈ្លាសវៃ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វីមួយ​តែង​លូតលាស់​បោះ​ជំ​ហ៊ាន​ទៅមុខ​ជានិច្ច​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រៀប​ចំគ​ម្រោ​ង​ការងារ​ថ្មីៗ​ដើម្បី​ជោគជ័យ​ដល់​គ្រា​ខាងមុខ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម និង ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំមមែ​

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​ធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​របស់​ក្រុមមនុស្ស​អមិត្ត ហើយ​ដាច់ខាត​មិនត្រូវ​ខឹងច្រឡោត​ឡើយ​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី​ទើប​ប្រសើរ​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​មិនមាន​អ្វី​ប៉ះពាល់​គួរ​ជាទី​កត់សម្គាល់​ទេ​គឺមាន​ការរីកលូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុងការ​រកប្រាក់​កម្រៃ​បន្តិច ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​
ស្វាមីភរិយា​មានការ​ប្តូ​រ​ផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង និង​ត្រូវ​មានចិត្ត​ត្រជាក់​ដោយ​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ជាដាច់ខាត​។​ការប្រកប​ការងារ បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​លោកអ្នក​នៅតែ​អាចធ្វើ​អ្វី​បានដែរ​គ្រាន់តែ​ងាយ​ទទួលរង​ប៉ះទង្គិច និង​ជួប​បញ្ហា​ច្រើន​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​គ្រោះ​ចាញ់បោក​គេ​តែម្តង​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានះ​ដាក់ខ្លួន​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ ម្ល៉ោះហើយ​ធ្វើឱ្យ​ការរស់នៅ​មាន​ភាព​សុខដុម និង មានតែ​ក្រុមមនុស្ស​ចាប់អារម្មណ៍​ជួយ​ជ្រោមជ្រែង​។​ការប្រកប​ការងារ​មានការ​ប្រែប្រួល​ពី​អាក្រក់​មក​ល្អ​វិញ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​
សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម និង​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ត្រូវ​ដោះស្រាយ​ជាមួយគ្នា​ឱ្យដាច់​ស្រេច​ហើយ​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​នៅក្នុង​ផ្ទះសម្បែង​តែង​លេច​កើត​នូវ​រឿង​រាវ​រកាំរកូស​ច្រើន ម្ល៉ោះហើយ​ត្រូវមាន​ការប្រយ័ត្នប្រយែង​ពាក្យសម្តី​ពីព្រោះថា​ងាយ​ផ្ទុះ​ជា​រឿង​រាវ​ណាស់​។​ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​៕

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ងាយ​កើតការ​តប់​ប្រ​ម៉​ល់ និង​កើតរឿង​រាវ​ជាមួយ​អ្នកដទៃ​ណាស់​គប្បី​ប្រយ័ត្នប្រយែង ។​ការប្រកប​ការងារ​ពុំ​សូវ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ពិសេស​ងាយ​ទទួលរង​ការស្តីបន្ទោស​ពី​ចៅហ្វាយនាយ​ថែមទៀត ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់​ប្រសើរ​ជាង​មុន ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​៕

Post navigation