Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២២

Views: 3

​ឆ្នាំជូត​

​រាសី​ធ្លាក់​ស្រុតចុះ​។​នៅថ្ងៃនេះ​កា​រស​ម្រ​ច​ចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់ និង​ជួប​បញ្ហាលំបាក​ក្នុងការ​ដោះស្រាយ​។​លោកអ្នក​មាន​កិច្ចការងារ​ថ្មី​ច្រើន​ចូលមក​ធ្វើឱ្យ​ជួប​នូវ​បញ្ហាលំបាក​ត្រូវ​ឆ្លងកាត់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅក្នុង​ថ្ងៃនេះ​ដែរ​មាន​ភាព​លំនឹង​ល្អ ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​ចូល​មួយៗ​គ្រាន់​សម្រាប់​ការចាយវាយ​ជានិច្ច​។
​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់ និង​កំហឹង​ទល់​កំហល់​ដាក់ខ្លួន​ប្រយ័ត្ន​កើតរឿង​ជម្លោះ​វិវាទ​ឥតឈប់ឈរ ហើយ​ឈាន​មិន​ដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ងាយ​កើត​បញ្ហា​ភ្លាំងភ្លាត់​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការប្រកប​ការងារ​មានការ​ថយក្រោយ និង​ងាយ​កើតជា​ជម្លោះ​វិវាទ​ថែមទៀត​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំខាល​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​លោកអ្នក​មានការ​លូតលាស់​គួរសម ហេតុនេះ​បើ​ចង់​ទំនាក់ទំនង ឬ សួរសុខទុក្ខ​នរណា​ជា​មនុស្ស​សំខាន់​តែង​ហុច​ជា​លទ្ធ​ល្អជា​និច្ច​។​ថ្ងៃនេះ​ដែរ​បើ​លោក​អ្នកធ្វើ​អ្វី​តែង​ងាយ​ឆាប់​ចប់ និង ទទួលបាន​ផល​លឿន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​
​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ហើយ​៕

​ឆ្នាំថោះ​

​រាសី​ធ្លាក់​ស្រុតចុះ​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មកជួប​ស្ថានភាព​លំបាក និង ធ្វើ​អ្វី​ក៏​មានតែ​បញ្ហា​ច្រើន​។​ការប្រកប​ការងា​រវិ​ញ​ត្រូវ​ចេះ​ដោះស្រាយ​រឿង​ចាស់​ឬ​រឿង​អ្វីមួយ​ឱ្យបាន​ល្អ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំមាន​ការរីក​លូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ណាស់​៕

​ឆ្នាំរោង​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ចាប់ផ្តើម​នឿយហត់ និង​ជួប​ស្ថានភាព​លំបាក ហេតុនេះ​ត្រូវ​អត់ធ្មត់​តស៊ូ​ទើប​ឆ្លងកាត់​គ្រា​លំបាក​ទាំងនេះ​ទៅរួច​។​ការប្រកប​ការងា​រវិ​ញ​នា​ថ្ងៃនេះ​មិនសូវ​រីកចម្រើន​ទេ​ពោលគឺ​មានការ​ថយក្រោយ​និង​មាន​បញ្ហា​ច្រើន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មុន​ប្រគល់​ទំនិញ ឬ​ទទួល​មុខទំនិញ​សព្វសារពើ​ចូរ​ចេះ​ពិនិត្យមើល​គុណភាព និង រាប់​ចំនួន​មើល​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​ចាញ់បោក​គេ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សារ​ផ្លូវចិត្ត​៕

​ឆ្នាំម្សាញ់​

​រាសី​ធ្លាក់​ស្រុតចុះ​។​ដំណើរ​ជីវិត​ធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​បាន​ផ្លាស់ប្តូរ​មក​អាក្រក់​វិញ​។​លោកអ្នក​ខ្លះ​អាច​ជួប​នូវ​ឧបសគ្គ និង រឿង​រាវ​ច្រើន​ធ្វើឱ្យ​ពុំ​សូវ​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ឡើយ​។​នៅថ្ងៃនេះ​វិញ​ការប្រកប​ការងារ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​ផល​លំបាក​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​ចំណូល​មិន​ច្រើន តែ​ក៏មាន​ភាព​សុខដុម​ល្អ​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀត​ទាត់​សោះឡើយ​៕

​ឆ្នាំមមី​

​រាសី​ខ្ពស់ត្រដែត​។​រាល់​បញ្ហា​ឧបទ្រពចង្រៃ​ដែល​ធ្លាប់តែ​យាយី ពេលនេះ​បាន​រលត់រលាយ​ចាក​ចេញទៅ​ឆ្ងាយ ហើយ​ភាព​ស្រស់ស្រាយ និង ភាព​សុខដុម​បាន​ផ្លាស់​ចូលមក​ជំនួស​វិញ​។​ការប្រកប​ការងារ​មានការ​ជឿនលឿន និង​ធ្វើ​អ្វី​ក៏​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​ដោយ​អាច​សម​ដូច​ប្រកប​ទាំងអស់ ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិនមាន​ឧបសគ្គ​អ្វី​រារាំង​ច្រើន​នោះដែរ​៕

​ឆ្នាំមមែ​

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​រាល់​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល ហេតុនេះ​ធ្វើឱ្យ​លោកអ្នក​សប្បាយចិត្ត​សប្បាយ​កាយ​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​បើ​លោកអ្នក​កាន់​កិច្ចការ​អ្វី​គួរ​ចាប់ផ្តើម​ឱ្យបាន​ខ្លាំងក្លា ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​តិច​បាន​តិច​ធ្វើ​ច្រើន​បាន​ទទួលផល​ច្រើន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចងសម្ព័ន្ធ​ជាមួយ​នរណាម្នាក់​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

​ឆ្នាំវក​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​បើ​លោកអ្នក​ទៅ​ចូលរួម​ពិធី​អ្វីមួយ ឬ​ជួប​អ្នកតូច​អ្នកធំ ចូរ​ចេះ​រៀបចំ​ឬ​ក​មារយាទ​ឱ្យបាន​ថ្លៃថ្នូរ​ទើប​មិន​អាប់ឱន​កិត្តិយស ឬ​ខាត​ប្រយោជន៍​អ្វីមួយ​មកវិញ​។​នៅថ្ងៃនេះ​ការប្រកប​ការងារ​ហាក់​មិន​ជឿនលឿន​ទៅមុខ​ទេ ពោលគឺ​នៅ​ទ្រឹង​មួយកន្លែង​ច្រើនជាង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់ ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។​
គូគ្រង​ប្តី​ប្រពន្ធ ឬ គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​ព្រោះតែ​ម្នាក់ៗ​ចិត្តខ្លាំង​រៀងៗ​ខ្លួន​និង​មិនសូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ឡើយ​៕

​ឆ្នាំរកា​

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហា​និយាយស្តី​អ្វី​ត្រូវ​ចេះ​ប្រយ័ត្ន​មាត់ក បន្តិច​ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ជ្រុលជ្រួស​លើ​អ្នកដទៃ​តិច​ឬ​ច្រើន អាច​បង្ក​ជា​ទំនាស​វិវាទ​ឡើង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក និង ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ទាំង​ស្ត្រី​បុរស លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​ក្នុង​រយៈពេល​កន្លងមក និង ពេលនេះ​សន្ទុះ​នៃ​ល្បឿន​កិច្ចការងារ​ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ខ្សែទឹក​ហូរ​ពោលគឺ​ងាយ​ធាក់​ថយក្រោយ និង​ពិបាក​រុលទៅមុខ ម្ល៉ោះហើយ​ទាល់តែ​ខិតខំ​ប្រឹងប្រែង​បន្តិច​ទើប​មិន​នៅ​ទ្រឹង​មួយកន្លែង ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

​ឆ្នាំកុរ​

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​គឺ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រាស្រ័យ ទាក់ទង​នឹង​ប្រាក់កាស​ឬ​ដោះស្រាយ​បញ្ហា​អ្វី មួយ​ពីព្រោះថា​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ ។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ត្រូវ រវាសរវៃ ញាប់ដៃ ញាប់ជើង ហើយ​ត្រូវតែ​ចងចាំ​ថា​អំឡុង​ពេលនេះ​ធ្វើ​ច្រើន​នឹង​ទទួលបាន​ផល​ច្រើន​មកវិញ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​ចំពោះ​តំណែង​ការងារ​ក៏​អាច​ត្រូវបាន​គេ​មើលឃើញ ហើយ​តម្លើង​តួនាទី​ផង​ក៏​ថា​បាន ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​តាម ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​កម្រៃ​មកវិញ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ដំបូង​នា​ថ្ងៃនេះ​ជាការ​ប្រពៃ​គួរសម​៕

Post navigation