Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ សៅរ៍ ទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២៣

Views: 97

ឆ្នាំជូត

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ទាំងស្រ្តីបុរសក្នុងថ្ងៃនេះដំណើរចេញក្រៅផ្ទះឱ្យប្រយ័ត្នក្រុមមនុស្សចាក់រុកឆ្កឹះឆ្គៀលពីបញ្ហាអ្វីមួយ បង្កើតជម្លោះវិវាទជាមួយសត្រូវចាស់ថ្មី ហើយគេបែរជាលួចសើចចំអកដាក់មកវិញ។

-កិច្ចការងារ៖ការប្រកបការងារ ទោះធ្វើអ្វីមួយក៏ដោយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិច ហើយត្រូវចងចាំថាផ្លែផ្កាឆ្លើយតបមកវិញមិនដូចជាទីគាប់ចិត្តនោះឡើយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើន ប៉ុន្តែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ លោកអ្នកនឹងប្រកបការងារពេញដៃជើងឡើងវិញ។

បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំឆ្លូវ

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ ថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នក ទំនាក់ទំនងការងារ បណ្តាក់ទុន ការចរចា ការធ្វើកិច្ចសន្យា ជាដើម។

-កិច្ចការងារ៖ទាំងស្រ្តីបុរសបើលោកអ្នកមានការណាត់ទុកជាមុនជាមួយអតិថិជនគឺតែងមានផ្លែផ្កានិងហុចផលល្អមកវិញជានិច្ច។

-ការធ្វើជំនួញ៖អ្នកអាជីវករ ការជួញដូរមានការទិញចូលលក់ចេញគួរសម ហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយជានិច្ច។

បញ្ហាស្នេហា៖   សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមានជម្លោះវិវាទ ហើយចង់ផ្សះផ្សាជាពេលវេលាល្អបំផុតព្រោះមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេថែមទាំងអាចប្តូរមកផ្អែមល្ហែមយ៉ាងឆាប់រហ័សទៀតផង៕

ឆ្នាំខាល

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ដំណើរជីវិតរបស់លោកអ្នកមានភាពងាយផុយស្រួយជម្លោះវិវាទណាស់ ដូច្នេះបើមានជម្លោះវិវាទណាមួយកើតឡើងដាច់ខាតមិនត្រូវយកកំហឹងទល់កំហល់បានទេ បើមិនដូច្នេះអាចជួបបញ្ហាអាក្រក់ៗកើតឡើងនាំរែកពន់ផលលំបាកនៅពេលក្រោយប៉ុណ្ណោះ។

-កិច្ចការងារ៖ការប្រកបការងារ ចំពោះស្រ្តីចូរប្រយ័ត្នជួបរឿងស៊យជាន់លើស៊យ។

-ការធ្វើជំនួញ៖ អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់តែបើចង់ធ្វើជំនួញធំៗនោះឃើញថាមិនសូវសមដូចប្រកបទេគប្បីមានការប្រយ័ត្នប្រយែង។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែម និង ស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕

ឆ្នាំថោះ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកមិនសូវគាប់ប្រសើរប៉ុន្មានទេ ព្រោះថាពេលខ្លះមិត្តអាចក្លាយជាសត្រូវ មនុស្សល្អប្រែជាអាក្រក់ផង។

-កិច្ចការងារ៖ក្រៅពីនេះការប្រកបការងារលោកអ្នកឱ្យប្រយ័ត្នកើតជម្លោះវិវាទជាមួយក្រុមមនុស្សភេទផ្ទុយគ្នាតែម្តង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនសូវសមដូចប្រកបប៉ុន្មានទេឬអាចនិយាយបានថាគ្រាន់មួយទប់ទល់។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការនឿយណាយនិងប្រឆាំងគ្នាច្រើនសព្វមួយដង៕

ឆ្នាំរោង

ដួងរាសីថ្ងៃនេះល្អជាមធ្យម។

-ការរស់នៅ៖ សម្រាប់ស្រ្តីមិនត្រូវមាត់ឥតគម្របប្រយ័ត្នកើតរឿងរាវជម្លោះវិវាទ ហើយមកលំបាកនៅគ្រាខាងមុខ។

-កិច្ចការងារ៖នៅថ្ងៃនេះដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមិនសម្រេចតាមគោលដៅឬមានការជឿនលឿនទៅមុខដូចគាប់បំណងនោះឡើយ។

ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពតានតឹងបន្តិច។

បញ្ហាស្នេហា៖រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបបញ្ហាប្រទាំងប្រទើសក៏ច្រើន ឯការផ្អែមល្ហែមក៏ច្រើន៕

ឆ្នាំម្សាញ់

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖ នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីប្រាក់កាសពីនរណាម្នាក់តែងអាចសម្រេចជោគជ័យនិងបានតាមការគ្រោងទុកត្រឡប់មកវិញ។

-កិច្ចការងារ៖ដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការសម្រុកការងារឬទំនាក់ការងារអ្វីមួយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។

ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ វិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាគ្រាន់បើ៕

ឆ្នាំមមី

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖ ទាំងស្រ្តីបុរសការរស់នៅក្នុងក្រុមគ្រួសារលោកអ្នកគួរប្រកាន់ភាពស្លូតបូតដោយនិយាយឱ្យតិច ធ្វើឱ្យច្រើនទើបគ្មានរឿងរាវចម្រូងចម្រាសកើតឡើង។

-កិច្ចការងារ៖នៅថ្ងៃនេះធ្វើអ្វីក៏ដោយលោកអ្នកបើមានការពិចារណាបានល្អនោះគឺមិននាំឱ្យ បាត់បង់ប្រាក់កាស ត្រូវទទួលរងខូចចិត្តឬខាតពេលវេលាផង។

ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។

​-បញ្ហាស្នេហា៖ រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវឆេវឆាវខឹងច្រឡោតតោតតូងនាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរចំពោះគ្នា ៕

ឆ្នាំមមែ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ថ្ងៃនេះបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលរបស់ក្រុមមនុស្សអមិត្ត ហើយដាច់ខាតមិនត្រូវខឹងច្រឡោតឡើយត្រូវដោះស្រាយតាមសន្តិវិធីទើបប្រសើរ។

-កិច្ចការងារ៖ចំណែការប្រកបការងារវិញឃើញថាមិនមានអ្វីប៉ះពាល់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕

ឆ្នាំវក

ថ្ងៃនេះដួងរាសីខ្ពស់ត្រដែត។

-ការរស់នៅ៖នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ ឬ ខ្ចីរបស់អ្វីមួយពីអ្នកដទៃឃើញថាតែងសម្រេចជោគជ័យឬមនុសុ្សភាគច្រើនអាណិតអាសូរជានិច្ច។

-កិច្ចការងារ៖ការប្រកបការងារមានភាពសុខដុម និងក្រុមមនុស្សក៏ជួយជ្រោមជ្រែងច្រើនផង។

-ការធ្វើជំនួញ៖ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសារបង់ប្រាក់កាសដោយប្រការណាមួយ។

បញ្ហាស្នេហា៖ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រុះស្រួលនិងផ្អែមល្ហែមប្រពៃ៕

ឆ្នាំរកា

ថ្ងៃនេះដួងរាសីស្រុតចុះ។

-ការរស់នៅ៖នៅថ្ងៃនេះបើមានបញ្ហាអ្វីលោកអ្នកមិនត្រូវធ្វេសប្រហែសឡើយ ត្រូវប្រយ័ត្នប្រយែងទើបមិនមានបញ្ហាអាក្រក់ណាមួយឈានចូលកើត។

-កិច្ចការងារ៖ការប្រកបការងារឱ្យប្រយ័ត្នប្រយែងរឿងប្រាក់កាស និងបញ្ហាចាញ់ប្រៀបគេដោយប្រការណាមួយ។

-ការធ្វើជំនួញ៖អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញ និងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យពីខ្លួន។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕

ឆ្នាំច

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ការរស់នៅក្នុងផ្ទះសម្បែងស្រ្តីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយ ព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីនាំមានរឿងរាវមិនចេះចប់ មិនចេះហើយ ។

-កិច្ចការងារ៖នៅថ្ងៃនេះមិនផ្តល់់ផលល្អសម្រាប់លោកអ្នកប្រកបការងារណាដែលសំខាន់ ឬបើប្រកបការងារខាងក្រៅ ព្រោះតែងតែរាំងស្ទះ និងពិសេសរឿងរាវទំនាស់វិវាទមានច្រើន។

-ការធ្វើជំនួញ៖សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់ប្រសើរជាងមុន ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។

បញ្ហាស្នេហា៖សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕

ឆ្នាំកុរ

ថ្ងៃនេះដួងរាសីល្អជាមធ្យម។

-ការរស់នៅ៖ អំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប និង មានបញ្ហាច្រើនចូលយាយីនាំជួបស្ថានភាពលំបាក។

-កិច្ចការងារ៖សម្រាប់ថ្ងៃនេះដែរបញ្ហាការងារ បញ្ហាផ្ទាល់ខ្លួន គឺមានភាពភ្លឺថ្លា ហើយធ្វើអ្វីតែងជឿនលឿនគ្រាន់គាប់បំណងត្រឡប់មកវិញ។

-ការធ្វើជំនួញ៖ថ្ងៃនេះដែរអ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកត្រូវតែក្តោបក្តាប់ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយដោយអាចប្រកបរបរថ្មីៗឬផ្លាស់ទីកន្លែងលក់ដូរក៏កាន់តែប្រសើរ។

បញ្ហាស្នេហា៖រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការនិយាយគ្នាអំពីគម្រោងអាពាហ៍ពិពាហ៍ហើយ៕

Post navigation