Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ០៩ ខែ ធ្នូ ឆ្នាំ ២០២២

Views: 31

​ឆ្នាំជូត​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ការរស់នៅ​លោកអ្នក​ចូរ ប្រយ័ត្ន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​អ្វីមួយ​ឡើងមក នាំ​ពិបាក​ដោះស្រាយ​។​ការប្រកប​ការងារ​ទ​ទួល​រង​ការ​ហត់នឿយ និង​ទទួលផល​លំបាក​ច្រើន​បន្តិច ម្ល៉ោះហើយ​គប្បី​ចេះ​តស៊ូ​អត់ធ្មត់​ជាង​នេះ​បន្តិច​ទើប​ប្រសើរ​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​កាក់កប​ទេ​គឺ​លាភ​ហេង​ច្រើន​បោល​ហួស​ឬ​ហោះ​រំលង​ជានិច្ច​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​ទៅមុខ​យឺត ហើយក៏​ងាយ​ថយក្រោយ​វិញ​ណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ខ្ពស់ត្រដែត​។​អំឡុង​ពេលនេះ​លោកអ្នក​ជួប​បញ្ហាលំបាក​មួយចំនួន​យាយី​នាំឱ្យ​មិន​សុខ​ស្រួល​ចិត្ត​ប៉ុន្មាន​ទេ ។​ប៉ុន្តែ​សម្រាប់​ថ្ងៃនេះ​វិញ​លោកអ្នក​អាចមាន​ដំណឹង​ល្អ​ឬ​ដោយមាន​ញាតិមិត្ត​ជួយ​ក្នុង​រឿង​អ្វីមួយ​ផង​។​ក្នុងថ្ងៃនេះ​ដែរ​យីអ៊ុន​របស់លោក​អ្នក​បាន​ងើប​ខ្ពស់ ម្ល៉ោះហើយ​ជា​ឱកាសល្អ​ក្នុង​ការធ្វើ​អ្វីមួយ​ព្រោះ​ផ្លែផ្កា​ហុច​ឱ្យមក​វិញ​ក៏​សម​ដូច​ប្រកប​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​ទាំង​ធំ​បើ​ចង់​ចរចា​ទិញ​ឬ​ដោះដូរ​ទំនិញ​អ្វីមួយ​ដោយ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​តែ​អាច​សម្រេច​ជោគជ័យ​យ៉ាង​ឆាប់រហ័ស​ថែមទៀត​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ចរចា​ឬ​ធ្វើ​អ្វីមួយ​ដែលជា​កិច្ចការ​សំខាន់​បើ​ចៀសវាង​ថ្ងៃនេះ​ក៏​ប្រសើរ​ដែរ​ពីព្រោះថា​ផល​អាក្រក់​មាន​ច្រើនជាង​ល្អ​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ម្ល៉ោះហើយ​នៅពេលនេះ​បើ​មាន​កិច្ចការ​តូចធំ​ត្រូវ​ចេះ​មើលគេមើលឯង ហើយ​មិនត្រូវ​ត្រចៀកស្រាល​ឆាប់​ខឹង​ឡើយ​ពីព្រោះថា​ងាយ​មានរឿង​រាវ​ដាក់ខ្លួន​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅថ្ងៃនេះ​មានការ​រីកដុះដាល​គ្រាន់​គាប់ប្រសើរ ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​មកវិញ​ជានិច្ច​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំថោះ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មុន​ហាមាត់​និយាយស្តី​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះ​កាលបើ​ជ្រុលជ្រួស​តែ​បន្តិច​ងាយ​បង្ក​ជា​ទំនាស់​ជាមួយ​អ្នកដទៃ​ជាង​សព្វមួយដង​។​ដោយឡែក​នៅថ្ងៃនេះ​វិញ ការប្រកប​ការងារ​អ្វី​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ​យឺត​ពិសេស​ងាយ​កើត​បញ្ហា​ជាមួយ​អ្នកដទៃ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​និង​បញ្ហា​ចូលមក​លុកលុយ​ច្រើន​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​និង​បង្ក​ជា​រឿង​រាវ​អូស​បន្លាយពេល​យូរ​ផង​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​រាល់​ឧបទ្របចង្រៃ​ដែល​ធ្លាប់​យាយី​ទាំងពួង​បាន​រលត់រលាយ​អស់ហើយ​ភាព​សុខដុម​បាន​ផ្លាស់​ចូលមក​ជំនួស​វិញ​ប្រៀបបាន​ទៅនឹង​កាំរស្មីព្រះអាទិត្យ​កំពុងតែ​ចែងចាំង​នៅលើ​អាកាស​វេហា​ដូច្នេះ​ដែរ​។​ក្នុងថ្ងៃនេះ​មានជោគ​សិរី ហើយ​លោកអ្នក​អាច​កាន់​កិច្ចការងារ​តូចធំ​ប្រកបទៅដោយ​ការ​ជឿនលឿន​ទៅមុខ​គ្រាន់​កក់ក្តៅ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាពល្អប្រសើ​រ​ឡើង ។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ និង​កំពុងមាន​ភាព​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំម្សាញ់​

​រាសី​ស្រុតចុះ​។​ការរស់នៅ​ស្ត្រី​មិនត្រូវ​ប្រកែប្រកាន់​ច្រើន ហើយ​ត្រូវ​បំបាត់​ភាព​រឹងរូស​ចេញពី​ខ្លួន​ខ្លះ និង​ត្រូវ​ប្រឹងប្រែង​កិច្ចការ​ផ្ទះសម្បែង​ទើប​ភាព​ចម្រុងចម្រើន​នឹង​លូតលាស់​ជាង​នេះ​។​ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​អ្នក​ប្រកបការងារ​វិញ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច​ពីព្រោះ​គេ​ងាយ​បង្ករឿង​អ្វីមួយ​ដែល​គិតស្មាន​មិន​ដល់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់​ប្រាក់កាស ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។​
សម្ព័ន្ធ​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែមទៀត​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ដំណើរ​ចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស ចាក់រុក ឆ្កឹះឆ្កៀល ពី​បញ្ហា​អ្វីមួយ ហើយ​បង្កើត​ជម្លោះ​វិវាទ​ជាមួយ​សត្រូវ​ចាស់​ថ្មី ហើយ​គេ​បែរជា​លួច​សើចចំអក​ដាក់​មកវិញ​។​ក្នុងថ្ងៃនេះ​ទោះ​ធ្វើ​អ្វីមួយ​ក៏ដោយ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច ហើយ​ត្រូវ​ចងចាំ​ថា​ទោះ​លោកអ្នក​ប្រកប​កិច្ចការ​អ្វី​ផ្លែផ្កា​ក៏​ពុំ​ឆ្លើយតប ដូច​ជាទី​គាប់ចិត្ត​នោះឡើយ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលព្រឹក​មាន​ភាព​រកាំរកូស​ច្រើន តែ​ថ្ងៃ​បន្តិច​ពេល​ព្រះអាទិត្យ​រះ​ពេញ​អាកាស​វេហា​ឧបទ្រពចង្រៃ​ទាំងពួង​នឹង​វិនាស​ជា​អហោសិកម្ម​អស់​។​
រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វីៗ​លោកអ្នក​មិនអាច​សម្រុក​បានទេ ហើយ​ចូរ​ចងចាំ​ថា​សន្សឹមៗ​កុំ​បំបោល​គង់តែ​ដល់​ទិសដៅ​ពុំខាន​។​ក្រៅពីនេះ​ធ្វើ​អ្វី​មិនត្រូវ​ចង់បាន​ភ្លាមៗ​ឡើយ​ពីព្រោះថា​ផល​លំបាក​នាពេល​ក្រោយ​មាន​ខ្ពស់​គួរសម​។​ការប្រកប​ការងារ​ក៏​ដូច្នេះ​លោកអ្នក​តោង​តែ​ត្រូវ​ចេះ​រវាសរវៃ​ប្រឹងប្រែង​ទើប​ក្តី​ប្រាថ្នា​អ្វីមួយ​អាច​ឈោង​ចាប់បាន​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​មាន​ភាពរលូន​ល្អ និង​ការរក​ប្រាក់កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ខ្លះៗ​ដែរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរ​ទេ​៕

​ឆ្នាំវក​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់ ឬ ខ្ចី​របស់​អ្វីមួយ​ពី​អ្នកដទៃ​ឃើញថា​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ទេ​ពោលគឺ​តែង​ខកបំណង​ច្រើនជាង ។​ការប្រកប​ការងារ​មាន​សភាព​យឺតយូរ និង​មិន​សម្រេច​ដល់​គោលដៅ​ឡើយ​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរកា​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​សម្រេចចិត្ត​អ្វីមួយ​ខុស​នាំ​បាត់បង់​ប្រាក់កាស និង ពិសេស​បង្ក​ឱ្យ​ខូច​ទាំង​ចិត្ត​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​ការប្រកប​ការងារ​ចៅហ្វាយ​តែង​ចាំ​ចាប់​ថ្នាំងថ្នាក់ និង ស្តីបន្ទោស​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បញ្ហា​ការរក​ប្រាក់កម្រៃ​ដំណើរការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែន តែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

​ឆ្នាំច​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន ម្ល៉ោះហើយ​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​។​អ្នក​ប្រកបការងារ​កុំ​រុញ​រា​នឹង​ការងារ​សំខាន់​ឬ​កិច្ចការ​ធំដុំ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​នាគ្រា​ខាងមុខ​គ្រាន់​កក់ក្តៅ ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ពុំមាន​ការរីកលូតលាស់​ទៅមុខ​គួរ​ជាទី​កត់សម្គាល់​ទេ​ហើយក៏​មិន​មានការ​ថយក្រោយ​ដែរ​គឺ​ដូច​សព្វមួយដង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង ម្ល៉ោះហើយ​ការកើត​រឿង​រាវ​ប្រទាំង​ប្រទើស​ងាយ​ផ្ទុះឡើង​ដែរ​៕

​ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ការរីកលូតលាស់​សន្សឹមៗ​ទៅ​មុខតែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ ពីព្រោះ​ងាយ​កើតមាន​ណាស់​។​ការប្រកប​ការងារ​ឱ្យ​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​ខឹង​ខូច ខឹង​ខាត ខឹង​ខុស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​បើ​លោកអ្នក​ជួប​បាតុភាព​រឿង​ឈ្លោះ​វិវាទ​អ្វីមួយ​កើតឡើង​ហើយ​បើ​ចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​មិន​តបត​គឺជា​ការប្រសើរ​បំផុត​ដើម្បី​រក្សា​សេចក្តីសុខ​ផ្ទាល់ខ្លួន​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​លោកអ្នក​ដាច់ខាត​មិនត្រូវ​ឈ្លក់​វង្វេង​រឿង​ស្នេហា​រហូត​វង្វេងស្មារតី​នាំ​ខាតបង់​ការសិក្សា​ឬ​កិច្ចការងារ​ប្រចាំថ្ងៃ​នោះឡើយ ៕

Post navigation