Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហុងកុង​ចែក​សំបុត្រ​យន្តហោះ​កន្លះ​លាន​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​អោយ​រស់​ឡើង​វិញ​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​បាងកក​ប៉ុស្តិ៍​)៖ ហុងកុង​នឹង​ចែក​សំបុត្រ​យន្តហោះ​ដល់​ទៅ​៥០០.០០០​សន្លឹក​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ខែ​មីនា​ត​ទៅ​ក្នុង​កិច្ច​ខិតខំ​មួយ​ដើម្បី​ទាញ់​ទាញ​ភ្ញៀវទេសចរ​មកកាន់​ដែនដី​ចិន​​ដែល​ធ្លាប់តែ​ជាទី​តាំង​ទាក់ទាញ​ទេសចរណ៍​មួយ​នៅ​មុន​ពេល​ផ្ទុះ​កូវី​ដ​១៩​ មួយនេះឡើងវិញ។

​ទីក្រុង​នេះ​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ រួម​មាន​លុបចោលការធ្វើ​ចត្តា​ឡីស័​កដោយ​កាតព្វកិច្ច​នៅពេល​អ្នកដំណើ​រមូលម​ក​ដល់​។​

​ឥឡូវ អាជ្ញាធរ​ក្រុង​សង្ឃឹមថា ចំណាត់ការ​របស់​ខ្លួន​នឹង​រុញ​វិស័យ​ទេសចរណ៍​របស់​ខ្លួន​អោយ​មាន​ជីវិត​ឡើងវិញ​។​ផ្នែក​មួយ​នៃ​វិធានការ​របស់​ក្រុង​ហុងកុង​រួម​មាន​ការចែក​សំបុត្រ​យន្តហោះ​៥០០.០០០សន្លឹក​ដែល​មាន​តំលៃ​ជាង​២៥០​លាន​អឺរ៉ូ​(២៧២​លាន​ដុល្លារ​)​។​

​កាលពី​ថ្ងៃ​ពុធទី២កុម្ភៈ នាយក​ប្រតិបត្តិ​ហុងកុង​លោក ច​ន លី បាន​ចាប់ផ្តើម​យុទ្ធនាការ​«Hello Hong Kong»​ដែល​មាន​តំលៃ​២​ពាន់​លាន​ដុល្លារ​មួយ​ដើម្បី​ទាក់ទាញ​ទេសចរណ៍ រួម​មាន​ការចែក​សំបុត្រ​យន្ត​​ហោះ​ដោយ​ឥតគិតថ្លៃ​។

​ការធ្វើដំណើរ​រវាង​ហុងកុង​និង​ចិនដីគោក​ក៏​នឹង​លែង​ទាមទារ​ការធ្វើតេ​ស្តិ៍​រក​កូវី​ដ​១៩​ទៀតហើយ នេះ​បើ​តាម​ការប្រកាស​របស់​អាជ្ញាធរ​ហុងកុង​កាលពី​ថ្ងៃ​សុក្រ នៅពេល​ទឹកដី​ទាំង​ពីរ​កំពុង​ព្យាយាម​ជំរុញ​​កំណើនសេដ្ឋកិច្ច​។​

​សូមបញ្ជាក់​ថា ឧស្សាហកម្ម​ទេសចរណ៍​ហុងកុង​បានទ​ទួល​រងគ្រោះ​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​២០១៩ ក្រោយ​ចលាចល​នយោបាយ​អស់​ពេល​រាប់​ខែ​ដែល​ពេល​ខ្លះ​បាន​ក្លាយ​ជា​ការប្រឈមុខ​ដោយ​ហិង្សា​រវាង​អ្នកប្រ​​ឆាំង​តវ៉ា​និង​កងកម្លាំង​ប៉ូលីស ហើយ​បន្ទាប់មក​រងផលពីការបិទ​ខ្ទប់​ដោយសារ​ការ​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​នាយក​ប្រតិបត្តិ​ហុងកុង​លោក​ច​ន លី (John Lee)​បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា​« ចាប់ពី​ថ្ងៃ​ចន្ទ នឹង​មាន​ការធ្វើដំណើរ​ពេញលេញ​រវាង​ហុងកុង​និង​មហា​ចិន​ដីគោក​»​។​

​តាមពិតចិន​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការធ្វើ​ដំណើរ​ជាមួយ​ពិភពលោក រួម​ទាំង​ហុងកុង​កាលពី​ថ្ងៃ​៨​មករា ដោយ​លុបចោល​ចត្តា​ឡីស័​ក​សំរាប់​អ្នកដំណើ​រមក​ដល់​ចិន តែ​ចំនួន​អ្នក​ដំណើរ​ទៅ​ពី​ហុងកុង​នៅ​​កំហិត​ត្រឹម​៥០.០០០​ក្នុង​មួយថ្ងៃ​។​ទោះជាយ៉ាងណា​លោក​លី​បាន​និយាយ​នៅថ្ងៃនេះ​ថា «​កូតា​សំរាប់​អ្នកដំណើរ​នឹងត្រូវ​លុបចោល ហើយ​ច្រកព្រំដែន​ទាំងអស់​នឹង​បើក​ឡើង​វិញ​នៅ​សប្តាហ៍​ក្រោយ​»៕

​អ្នកដំណើរ​ពាក់​ម៉ាស់​អូស​វ៉ា​លី​ស​របស់គេ​តម្រង់​ទៅ​កាន់​បញ្ជ​អន្តោប្រវេសន៍​នៅ​ច្រក​មួយ​រវាង​ហុងកុង​និង​ចិន កាលពី​ថ្ងៃ​៨​មករា​

Post navigation