Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ហ្វីលីពីន​នឹង​បិទ​ក្រុមហ៊ុន​ល្បែង​នៅ​ឯនាយសមុទ្រ​ចំនួន ១៧៥ និង និរទេស​បុគ្គលិក​ចិន​ប្រហែល ៤០.០០០ នាក់​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ មន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៦​កញ្ញា​ថា ហ្វីលីពីន​នឹង​បញ្ឈប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ល្បែងស៊ីសង​នៅ​ឯនាយ​សមុទ្រ​ចំនួន ១៧៥ និង​និរទេស​បុគ្គលិក​ចិន​ប្រហែល ៤០.០០០ នាក់ ជា​ផ្នែក​មួយ​នៃ​ការបង្ក្រាប​លើ​ឧស្សាហកម្ម​ល្បែង​អន​ឡា​ញ​។​

​វិស័យ​នេះ​បាន​លេចឡើង​នៅ​ក្នុងប្រទេស​ហ្វីលីពីន​ក្នុង​ឆ្នាំ ២០១៦ ហើយ​បាន​រីក​ដូច​ផ្សិត ដោយសារ​តែ​ប្រតិបត្តិ​ករ​នានា​មើលឃើញ​ផល​ចំណេញ​លើ​ច្បាប់​ល្បែង​ដ៏​សេរី​របស់​ប្រទេស​នេះ​ដើម្បី​កំណត់​គោលដៅ​​អតិថិជន​នៅ​ក្នុងប្រទេស​ចិន ទី​ដែល​ការលេង​ល្បែងស៊ីសង​ត្រូវបាន​ហាមឃាត់​។​

​នៅ​កម្រិត​ខ្ពស់​បំផុត​របស់​វិស័យ​ល្បែង ប្រតិបត្តិ​ករ​ល្បែងស៊ីសង​នៅ​ឯនាយសមុទ្រ​ហ្វីលីពីន ឬ POGOs បាន​ជួល​បុគ្គលិក​ចិន​ជាង ៣០០.០០០ នាក់​ប៉ុន្តែ​ជំងឺ​រាតត្បាត​និង​ពន្ធ​ខ្ពស់​បាន​បង្ខំ​ក្រុមហ៊ុន​​ជាច្រើន​ឱ្យធ្វើ​ប្រតិបត្តិការ​នៅ​កន្លែង​ផ្សេង​។​

​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក យ៉ូ​សេ ដូ​មីនិក ក្លា​វ៉ាណូ (Jose Dominic Clavano) បាន​និយាយថា “​ការបង្ក្រាប​ត្រូវបាន​ធ្វើឡើង​ដោយសារ​តែ​របាយការណ៍​អំពី​ឃាតកម្ម ការ​ចាប់ជំរិត និង​ឧក្រិដ្ឋកម្ម​ផ្សេងទៀត ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​ប្រឆាំង​នឹង​ជនរួមជាតិ​ចិន​គ្នាឯង​”​។​

​លោក​ក្លា​វ៉ាណូ​បាន​និយាយថា POGOs ដែល​ជាប់​គោលដៅ​សម្រាប់​ការបិទ​គឺ​មាន​អាជ្ញាប័ណ្ណ​ដែល​ផុតកំណត់​ឬ​ត្រូវ​បាន​ដកហូត​អាជ្ញាប័ណ្ណ​សម្រាប់​ការរំលោភបំពាន​នានា​ដូច​ជា​ការ​មិន​បង់ប្រាក់​ដល់​​រដ្ឋាភិបាល ដោយ​បន្ថែម​ថា ការ​និរទេស​បុគ្គលិក​ចិន​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ​។​

​យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​បានឱ្យដឹងថា រដ្ឋាភិបាល​បង្កើត​ចំណូល​បាន ៧,២ ពាន់​លាន​ប៉េសូ (១២២,២១ លាន​ដុល្លារ​) ក្នុង​ឆ្នាំ ២០២០ និង ៣,៩ ពាន់​លាន​ប៉េសូ​កាលពី​ឆ្នាំ​មុន​នៅក្នុង​ថ្លៃ​សេវា POGO តែឯង​។ សេដ្ឋវិទូ​ប៉ាន់ប្រមាណ​ថា ចំនួន​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ត្រូវបាន​ចំណាយ​លើ​ពន្ធ ការចំណាយ​របស់​បុគ្គលិក និង​ការជួល​ការិយាល័យ​។​

​ស្ថានទូត​ចិន​នៅ​ទីក្រុង​ម៉ានីល​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គាំទ្រ​ការ​និរទេស​នេះ​និង​ការបង្ក្រាប​ឧក្រិដ្ឋកម្ម​ដែល​ទាក់ទង​នឹង POGO ដោយ​បន្ថែម​ថា រដ្ឋាភិបាល “​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​និង​ចាត់វិធានការ​តឹងរ៉ឹង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ល្បែងស៊ីសង​”៕

​អ្នក​ចែក​បៀ​កាស៊ីណូ​ប្រមូល​កាក់​នៅ​លើ​តុ​រ៉ូ​ឡែត​ក្នុង​ទីក្រុង​ប៉ា​សាយ ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី ២៧ ខែ​មីនា ឆ្នាំ ២០១៥

Post navigation