Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ឥណ្ឌូនេស៊ី​គ្រោង​នឹង​ដាក់​គុក​អ្នក​ដែល​រួម​ភេទ​មុន​រៀបការ​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ សភា​ឥណ្ឌូណេស៊ី​ត្រូវបាន​រំពឹងថា​នឹង​អនុម័ត​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​មួយ​នៅ​ខែ​នេះ ដែល​នឹង​ដាក់ទោស​ការ​រួមភេទ​ក្រៅ​ចំណងអាពាហ៍ពិពាហ៍​ដោយ​ដាក់​ពន្ធនាគារ​រហូត​​ដល់​មួយ​ឆ្នាំ​។​

​លោក បា​ម​បា​ង វូ​រី​យ៉ាន​តូ (Bambang Wuryanto) ជា​អ្នកនយោបាយ​ដែល​ពាក់ព័ន្ធ​ក្នុងការ​ធ្វើ​សេចក្តីព្រាង​លើ​ច្បាប់​នេះ បាន​និយាយថា ក្រម​នេះ​អាច​នឹង​ត្រូវ​បាន​អនុម័ត​នៅ​ដើម​សប្តាហ៍​ក្រោយ​។​

​ច្បាប់​នេះ​ប្រសិនបើ​ត្រូវបាន​អនុម័ត​នឹង​អនុវត្ត​ចំពោះ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​និង​ជនបរទេស​ផងដែរ​។​

​ទោះជា​យ៉ាងណា​ការផ្តន្ទាទោស​ចំពោះ​ការ​រួមភេទ​លើ​បុគ្គល​ដែល​មិនទាន់​រៀបការ​ជាមួយ​គ្នា​អាច​អនុវត្តបាន​មានបាន​លុះត្រាតែ​មាន​ភាគី​ណាមួយ​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ​។​

​ចំពោះ​អ្នក​ដែល​រៀបកា​រហើយ ភាគី​ដែល​មាន​សិទ្ធិ​ដាក់​ពាក្យបណ្ដឹង គឺ ប្ដី​ឬ​ប្រពន្ធ​របស់​ជនល្មើស​។​

​ច្បាប់​នេះ​ក៏​អនុញ្ញាតឱ្យ​ឪពុក​ម្តាយ​របស់​អ្នក​មិនទាន់​រៀបការ​រាយការណ៍​ពី​ការ​រួមភេទ​ផងដែរ ។​

​ការរួមរស់​ជាមួយ​គ្នា​មុន​ពេល​រៀបការ​ក៏​នឹង​ត្រូវ​ហាមប្រាម​ផងដែរ ហើយ​អ្នក​ដែល​ត្រូវបាន​កាត់ទោស​ចំព៉​បទល្មើស​ដូច្នេះ​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំ​មួយខែ​។​

​ក្រុម​ធុរកិច្ច​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការខូចខាត​ដែល​ច្បាប់​នេះ​អាច​នឹង​បង្ក​ឡើង​ចំពោះ​មុខ​ឥណ្ឌូនេស៊ី​ជា​កន្លែង​ឈប់សម្រាក​និង​គោលដៅ​វិនិយោគ​នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​​រ៉​យ​ទ័រ​។​

​លោកស្រី ស៊ី​នតា វីដ​ចា​ចា ស៊ូ​កា​មដា​នី (Shinta Widjaja Sukamdani) អនុប្រធាន​សមាគម​និយោជក​ឥណ្ឌូណេស៊ី (APINDO) បាន​និយាយថា “​សម្រាប់​វិស័យ​ធុរកិច្ច​ការអនុវត្ត​ច្បាប់​​ទំនៀមទម្លាប់​បែបនេះ​នឹង​បង្កើត​ភាពមិនច្បាស់លាស់​ផ្នែក​ច្បាប់ ហើយ​ធ្វើឱ្យ​វិនិយោគិន​ពិចារណា​ឡើងវិញ​អំពី​ការវិនិយោគ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​”៕

ស្ត្រី​ម្នាក់​នៅ​អាឆេ​ត្រូវ​បាន​វាយ​នឹង​រំពាត់​កាលពី​ខែ​វិច្ឆិកា​ពី​បទ​រួមភេទ​ក្រៅ​អាពាហ៍ពិពាហ៍

Post navigation