Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជា​ផ្លូវការ​កីឡា​ជនពិការ​កម្ពុជា​បាន​មេដាយមាស​៧​គ្រឿង ប្រាក់​១០​គ្រឿង និង​សំរិទ្ធ​១១​គ្រឿង ពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១

Views: 3

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ ដែល​ធ្វើ​នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី ពីថ្ងៃ​ទី​៣០ ខែកក្កដា​មក​នោះ បានបញ្ចប់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​៦ ​ខែសីហា​នេះ​។​ អ្វីដែល​នៅ​សេសសល់​គឺ​ការ​ប្រារព្ធ​ពិធី​បិទ​និង​ការប្រគល់​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដល់​កម្ពុជា​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​បន្ត​សម្រាប់​អាស៊ាន​ប៉ា​រ៉ា​ហ​ហ្គេម​លើក​ទី​១២ នា​ឆ្នាំ​២០២៣ នា​ល្ងាច​នេះ​តែប៉ុណ្ណោះ ។​

អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​នេះ​កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​១១​ប្រភេទ​ក្នុងចំណោម​១៤​ប្រភេទ​ទៅ​ចូលរួម​ដែល​ក្នុងនោះ​មាន​អត្តពលកម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស និង នារី​ ​បាល់បោះ​រទេះ​បុរស និង នារី បាល់បោះ​ជនពិការភ្នែក បាល់ទាត់​ចលករ​ខួរក្បាល​ ​(៥​នាក់​ម្ខាង​) ​វាយ​កូនឃ្លី​លើ​តុ លើក​ទម្ងន់ អុក​អន្តរជាតិ និង ប៊ូ​ស្យា​។​

​គួរ​ជាទី​មោ​ទកៈ​ណាស់​កីឡាករ កីឡាការិនី​ជន​មាន​ពិការភាព​បានបង្ហាញ​នូវ​សមត្ថ​​ភាព​ពិត តាម​ពាក្យ​ថា ពិការភាព មិនមែន​អសមត្ថភាព​ទេ ។ សូម​ចូលរួម​អបអរសាទរ ដែល​ជនពិការ​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស ៧ ប្រាក់ ១០ និង​សំរឹទ្ធ ១១ ក្នុង​កិច្ចបញ្ចប់ ASEAN Para Games លើក​ទី​១១​ឆ្នាំ ២០២២ នេះ​។ សូមជួយ​ដល់​ជន​មាន​ពិការភាព លើកទឹកចិត្ត និង​ផ្តល់​ក្តីសង្ឃឹម​ឲ្យ​បាន​ដល់​ពួកគេ ។​ ក្នុង​ប្រវត្តិ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ​ជា​លើកដំបូង​ហើយ​ដែល​កម្ពុជា​ដណ្ដើមបាន​មេដាយ​ហួស​ពី​ការរំពឹងទុក​បែបនេះ ។​

​សូម​មើល​ប្រវត្តិ​មេដាយ​របស់​កម្ពុជា​ក្នុង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​កន្លងមក ៖
-​លើក​ទី​១ ឆ្នាំ​២០០១ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​ដណ្ដើមបាន​មេដាយមាស​១​គ្រឿង​
​ប្រាក់​១​គ្រឿង និង​សំរិទ្ធ​១​គ្រឿង សរុប​៣​គ្រឿង ។​
-​លើក​ទី​២ ឆ្នាំ​២០០២៣ នៅ​ប្រទេស​វៀតណាម កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប​ចំនួន​៩
​គ្រឿង គឺ​មេដាយមាស​១​គ្រឿង ប្រាក់​៥​គ្រឿង និង​សំរិទ្ធ​៣​គ្រឿង ។​
-​លើក​ទី​៣ ឆ្នាំ​២០០៥ នៅ​ប្រទេស​ហ្វីលីពីន កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប​៥​គ្រឿង គឺ​
​មេដាយប្រាក់​ចំនួន​៣​គ្រឿង និង​សំរិទ្ធ​២​គ្រឿង ។​
-​លើក​ទី​៤ ឆ្នាំ​២០០៧ (​តែ​រៀបចំ​នៅ​ដើមឆ្នាំ​២០០៨) នៅ​ប្រទេស​ថៃ កម្ពុជា​ដណ្ដើមបាន​
​តែ​មេដាយប្រាក់​១​គ្រឿង​ប៉ុណ្ណោះ ។​
-​លើក​ទី​៥ ឆ្នាំ​២០០៩ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​រកបាន​មេដាយ​សរុប​ចំនួន​៧​គ្រឿង ក្នុង​
​នោះ​មេដាយមាស​១​គ្រឿង ប្រាក់​២​គ្រឿង និង សំរិទ្ធ​៤​គ្រឿង ។​
-​លើក​ទី​៦ ឆ្នាំ​២០១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី កម្ពុជា​រកបាន​មេដាយ​សរុប​ចំនួន​៧​គ្រឿង​
​ដែល​ក្នុងនោះ​មេដាយប្រាក់​៥​គ្រឿង និង​សំរិទ្ធ​២​គ្រឿង ។​
-​លើក​ទី​៧ ឆ្នាំ​២០១៣ (​តែ​រៀបចំ​នៅ​ដើមឆ្នាំ​២០១៤) កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប​ចំ​
​នួ​យ​៩​គ្រឿង ដែល​ក្នុងនោះ​មេដាយមាស​៣​គ្រឿង ប្រាក់​៤​គ្រឿង និង​សំរិទ្ធ​២​គ្រឿង ។​
-​លើក​ទី​៨ ឆ្នាំ​២០១៥ នៅ​សឹង្ហ​បូរី កម្ពុជា​រកបាន​មេដាយ​សរុប​ចំនួន​៩​គ្រឿង ដែល​ក្នុងនោះ​មាន​មេដាយមាស​១​គ្រឿង ប្រាក់​២​គ្រឿង និង​សំរិទ្ធ​៦​គ្រឿង​។​
-​លើក​ទី​៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា​រកបាន​មេដាយ​សរុប​ចំនួន​១០
​គ្រឿង​ដែល​ក្នុងនោះ​មេដាយមាស​ចំនួន​៥​គ្រឿង និង​ប្រាក់​៥​គ្រឿង ។​
-​លើក​ទី​១០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ព្រឹត្តិការណ៍​នេះ​ត្រូវបាន​លុបចោល​ដោយសារ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ ១៩ ។​
-​លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ កម្ពុជា​ដណ្ដើមបាន​មេដាយ​សរុប​
​ចំនួន​២៨​គ្រឿង គឺ​មេដាយមាស​៧​គ្រឿង មេដាយប្រាក់​ចំនួន​១០​គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន​
១១​គ្រឿង ៕

Post navigation