Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជាងសំណង់ម្នាក់ ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់ នៅពេលផ្សាដែករបងផ្ទះ

Views: 1

ដោយៈ សរិទ្ធ / ភ្នំពេញ៖ បុរសម្នាក់ ជាមេជាងសំណង់ បានដាក់ជណ្ដើរឡើងផ្សាដែករបងផ្ទះ ស្រាប់តែឆ្លងចរន្តអគ្គិសនី ឆក់ធ្លាក់មកក្រោម រងរបួសធ្ងន់ និងត្រូវបានបងប្អូន ប្រជាពលរដ្ឋ ដឹកតាមឡាំប្រឺតា យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ តែអកុសលក៏បានស្លាប់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង៤៥នាទី ល្ងាច ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ក្រោយផ្សារស្ទឹងមានជ័យចាស់ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ មានឈ្មោះ សឿន ហួន អាយុ ៤២ ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅ បន្ទប់ជួលក្បែរកន្លែងកើតហេតុ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានស្រុកកំណើត នៅខេត្តព្រៃវែង ។

បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ជាមេជាង រួមនឹងប្រពន្ធ បាននៅបង្ហើយការងារ ដោយប្តីបានដាក់ជណ្ដើរឡើងផ្សារបងផ្ទះ ខណៈដែលឡើងទៅ ក៍ស្រាប់តែជនរងគ្រោះ មិនដឹងថាប៉ះជាមួយនឹងខ្សែភ្លើង ដែលដាច់ រលាត់ត្រង់ណានោះទេ បានធ្វើឲ្យជនរងគ្រោះ ឆក់ និងត្រូវបានប្រពន្ធ ជួយទាញទម្លាក់ មកក្រោម ។ ពេលនោះ ក៍មានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយធ្វើចលនា សង្គ្រោះបឋម តែជនរងគ្រោះ នៅតែមិនដឹងខ្លួន ក៍បាននាំគ្នាលើកដាក់តាមឡាំប្រឺតា យកទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្ស៊ី តែទៅដល់មន្ទីរពេទ្យ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ បាត់ទៅហើយ ៕/V-PC

Post navigation