Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជិះម៉ូតូបុកគោយន្តកន្រ្តៃពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់,របួសធ្ងន់ម្នាក់

Views: 1

ដោយ:សុខុម/រតនគិរី:ម៉ូតូមួយគ្រឿងជិះគ្នាពីរនាក់បើកបរក្នុងទិសដៅស្រ បគ្នាពីទិសខាងត្បូងទៅទិសខាងជើងបានជ្រុលបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឱ្យ អ្នកបើកម៉ូតូម្នាក់ស្លាប់នៅពេល បញ្ជូនទៅមន្ទីរពេទ្យនិង ម្នាក់ទៀត របួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅលើកំណាត់ផ្វូវជាតិលេខ78A ស្ថិតក្នុងភូមិ១(តាស៊ុយ) សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹង
ថាអ្នកបើកបរឈ្មោះ ចាន់តី សាមឿន ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើចំការ មានទីលំនៅ ភូមិសឹក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី (ស្លាប់ )ក្រោយបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកខេត្ត និងអ្នករួមដំណើរ ឈ្មោះ ចាញ់ សាមាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិគ្រឹង មុខរបរធ្វើចម្ការ មានទីលំនៅ ភូមិសឹក ឃុំតាអង ស្រុកកូនមុំ (រងរបួសធ្ងន់ បាក់ជើងស្ដាំ) ។
ចំណែកភាគីគោយន្តកន្រ្តៃ បើកបរដោយឈ្មោះ ប៊ុនរឿង ផ្លាវ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិទំពួន មុខរបរធ្វើចម្ការមានទីលំនៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង (របួសស្រាល)។
សមត្ថកិច្ចកំពុងដោះស្រាយរឿងនេះតាមនីតិវិធី៕សរន / N

Post navigation