Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជីជីស៊ូកម្ពុជាឈ្នះមេដាយ១៦គ្រឿងក្នុងព្រឹត្តិការណ៍ SIAM CUP Winter Edition 2022

Views: 1

ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍SIAM CUP Winter Edition 2022នៅទីក្រុងបាងកក ប្រទេសថៃក្រុមកីឡាករ កីឡាការិនីជីជីតស៊ូកម្ពុជាប្រជែងឈ្នះមេដាយចំនួន១៦គ្រឿង។
មេដាយទាំង១៦គ្រឿងនេះរួមមាន មេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៥ ពីការប្រកួតក្នុងព្រឹត្តិការណ៍នេះ។


លោកJasper Passគ្រូបង្វឹកកីឡាជឺជីតស៊ូកម្ពុជាបានឲ្យដឹងថាការប្រកួតនេះបានធ្វើឡើងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានអត្តពលិក ៤៩ប្រទេស ស្មើនឹងកីឡាករ-កីឡាការិនីសរុប៧៥០នាក់ចូលរួមក្នុងនោះក៏មានកីឡាករកីឡាការិនីកម្ពុជាចំនួន១៦នាក់ដែរ។គ្រូបង្វឹករូបនេះបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអត្តពលិកកីឡាជឺជីតស៊ូកម្ពុជាដ្បិតភាគច្រើនជាកីឡាករកីឡាការិនីវ័យក្មេងប៉ុន្តែពួកគេធ្វើបានយ៉ាងល្អក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះរហូតដណ្ដើមបានមេដាយសរុប១៦គ្រឿង។លោកសង្ឃឹមថាពួកគេនឹងក្លាយជាធនធានបន្ដវេនដ៏មានសក្ដានុពលសម្រាប់កីឡាជឺជីតស៊ូកម្ពុជានាថ្ងៃអនាគត៕ N

Post navigation