Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជម្លោះជាមួយស្រីស្នេហ៍និងបង្កហិង្សា ៖ លោកជិន ណារ៉ុង មន្ត្រីជាក្រសួងអប់រំ សងសំណង ២០០០ដុល្លារបញ្ចប់រឿង

Views: 1

ដោយៈ ឫទ្ធិស័ក្តិ /ភ្នំពេញៈ នៅទីបំផុតមន្ត្រីម្នាក់បម្រើការនៅក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីផ្ទុះជម្លោះជាមួយស្រីស្នេហ៍ និងបានបង្កអំពើហិង្សាលើបុរសម្នាក់ដែលជាប្អូនស្រីស្នេហ៍របស់ខ្លួន នៅចំណុចផ្ទះខាងស្រី ក្នុងភូមិ ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោងជាង ១១យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ត្រូវបានដោះលែងហើយ បន្ទាប់ពីមានការអន្តរាគមន៍ និងការសម្របសម្រួលជាមួយជនរងគ្រោះ។

សមត្ថកិច្ចខណ្ឌសែនសុខបានឲ្យដឹងថា ជនបង្កឈ្មោះ ជិន ណារ៉ុង មន្ត្រីបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា។ ជិះរថយន្តឡង់គ្រីស័រ ៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-6072។ ជនងគ្រោះ ហេង បូរី ភេទ អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ត្រូវជាប្អូនប្រុសបង្កើតនារីជាស្រីស្នេហ៍របស់មន្ត្រីក្រសួងអប់រំរូបនោះ។

ប្រភពច្បាស់ការណ៍បានប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២៧ ខែមករា នេះថា ជនបង្កឈ្មោះ ជិន ណារ៉ុង បានសម្របសម្រួលជាមួយជនរងគ្រោះឲ្យដកពាក្យបណ្តឹង និងបានសងសំណងជំងឺចិត្ត ២០០០ដុល្លារទៅភាគីជនរងគ្រោះ ដើម្បីបញ្ចប់រឿង។ ចំណែកជនបង្កត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ។

ចំណែកលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានថ្លែងប្រាប់រស្មីកម្ពុជាតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧ ខែមករានេះថា “ខាងរងគ្រោះបានដកពាក្យបណ្តឹងហើយ ខ្ញុំអត់ដឹងសងសំណងប៉ុន្មានទេ ប៉ុន្តែគ្រាន់គេដកពាក្យបណ្តឹង គេអត់ប្តឹងផ្តល់អីទេ គេសម្របសម្រួលត្រូវគ្នា ហើយសំណុំរឿងខ្ញុំបញ្ជូនទៅតុលាការ។ ចំពោះជនបង្កព្រះរាជអាជ្ញាគេអត់ឲ្យឃាត់ទេ ចុះបើជនរងគ្រោះអត់ប្តឹងផងមានអីត្រូវឃាត់គេ”។

សូមរម្លឹកថា កាលពីពាក់កណ្តាលឆ្នាំ២០២២ លោក ជិន ណារ៉ុង បម្រើការងារនៅក្រសួងអប់រំ យុវជន និងកីឡា ធ្លាប់មានរឿងអាស្រូវម្តងរួចមកហើយ ៕srn/r

Post navigation