Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ជំងឺ ទាំង៤ ដែលទារកកើតមុនខែងាយប្រឈមមុខបំផុត

Views: 1

ដោយៈ health.com.kh
នៅពេល ដែល អ្នក កើត កូន មុន ខែ កូន នឹងមាន សុខភាព មិនសូវ រឹងមាំ ដូច ទារក ដទៃ ឡើយ ដូចនេះ អ្នក ត្រូវតែ ថែទាំ កូន ឱ្យ បានល្អ ជា ពិសេស មាន ជំងឺ មួយ ចំនួន អ្នក ត្រូវតែ ប្រយ័ត្ន ព្រោះ កូន ដែល កើតមុន ខែ ងាយ មាន ជំងឺ ទាំងនេះ ណាស់ ។ តើ មាន ជំងឺ អ្វី ខ្លះ ទៅ?

ជំងឺឆ្លង
ទារក ងាយ មាន ជំងឺឆ្លង ខ្លាំងណាស់ ដោយសារ តែ ប្រព័ន្ធ ការពារ រាងកាយ របស់គេ មិនទាន់ លូតលាស់ អស់ ដូចនេះ រាងកាយ គេ មិន អាច ទប់ទល់ នឹង មេរោគ ផ្សេងៗ បានឡើយ ដូចនេះ អ្នក ត្រូវតែ ប្រយ័ត្ន ពី អនាម័យ បំផុត ព្រោះ មាន តែ អនាម័យ ទេ ដែល អាច ការពារ កូន មិន ងាយ មាន ជំងឺ នេះ បាន ។

ជំងឺ ដែល ទាក់ទង នឹង សរសៃឈាម
នៅពេល ដែល កូន កើតមុន ខែ វា នឹង ធ្វើឱ្យ ឈាម កូន ដើរ មិន ស្រួល ជា ហេតុ ដែល អាច ធ្វើឱ្យ វា ហូរ ទៅ សួត កូន បាន នោះ វា នឹង ធ្វើ ឱ្យ បេះ ដូង កូន ខ្សោយ ថែម ទាំង ប៉ះពាល់ ដល់ សួត ជាខ្លាំង ។

ជំងឺ ផ្លូវដង្ហើម
នៅពេល ដែល កូន អ្នក កើតមុន ខែ សួត កូន អ្នកនឹង លូតលាស់ មិន ទាន់ គ្រប់ ជ្រុងជ្រោយ ឡើយ ជា ហេតុ ដែល អាច ធ្វើ ឱ្យ កូន អ្នក ពិបាក ដកដង្ហើម បើ ធ្ងន់ធ្ងរ អាចធ្វើឱ្យ ផ្លូវដង្ហើម កូន ចុះខ្សោយ ដូចនេះ អ្នក គួរតែ ប្រយ័ត្ន បំផុត ពី អា ការៈនេះ ។

ជំងឺ ពោះវៀន និង ក្រពះ
កូន ដែល កើតមុន ខែ ងាយ មាន អា ការៈពិបាក ស្រូប យក សារធាតុចិញ្ចឹម ណាស់ ជា ហេតុ ដែល ធ្វើឱ្យ កូន ពិបាក រំលាយ អាហារ ដូចនេះ អ្នក គួរតែ ឱ្យ កូនបៅ ទឹកដោះ អ្នក ទើប ល្អ ចំពោះ សុខភាព កូន ហើយ អាច លូតលាស់ បាន លឿន និង គ្រប់ ជ្រុងជ្រោយ ទាំង ក្នុង និង ក្រៅ៕/PC

Post navigation